MENU

តោះ!! មើលការប្រៀបធៀបរវាង Razer Blade និង MacBook Pro

កុំព្យូទ័រគឺជាម៉ាស៊ីនដ៏សំខាន់លើគ្រប់វិស័យនាពេលបច្ចុប្បន្ន ហើយវាក៏អាស្រ័យលើការយកមកប្រើប្រាស់ និងតាមចំណង់ចំណូលចិត្តផងដែរ ។ ក្រុមហ៊ុនផលិតកុំព្យូទ័រជាច្រើនបានផលិតកុំព្យូទ័រដែលមានតំលៃថោកជាមួយសមត្ថភាពគួរសម និងខ្លះទៀតមានតំលៃថ្លៃជាមួយសមត្ថភាពដ៏ខ្លាំងខ្លាផងដែរ។ សំរាប់កុំព្យូទ័រដែលមានម៉ាកល្បីដូចជា Asus, MSI, HP, Apple, Alienware, Razer កំពុងតែវាយលុកទីផ្សារគួរឲ្យកត់សំគាល់ ។ សំរាប់នៅថ្ងៃនេះក្រុមការងារ Khmerlife.Style បានលើកយកកុំព្យូទ័រយួរដៃ 2 ម៉ូដែលផ្សេងគ្នាមកបង្ហាញលោកអ្នកនោះគឺ MacBook Pro 15-inch និង Razer Blade ។

MacBook Pro 15-inch និង Razer Blade មិនហាក់ដូចជាគូប្រជែងនឹងគ្នានោះឡើយ គ្រាន់តែមួយសំរាប់ការ design ច្នៃប្រឌិតលក្ខណៈអាជីព និងមួយទៀតសំរាប់ ការ design និង លេងហ្គែម (for gamers) ។ កុំព្យូទ័រយួរដៃដែលមានអេក្រង់ធំទាំងពីរនេះភ្ជាប់មកជាមួយនិងក្រាហ្វិកដ៏លឿនហើយខ្លាំង ដែលគេហៅថា  កុំព្យូទ័រ design ចល័ត ។ ខាងក្រោមនេះជាការប្រៀបធៀបលក្ខណៈសម្បត្តិរបស់កុំព្យូទ័រយួរដៃទាំង 2 :

 

Design

 

MacBook Pro មានទម្រង់ធ្វើពីប្រាក់ដែលមានគែមរាងមូលនិងភ្លើងនៅខាងក្រោយដែលរំលិចជាមួយ Logo ផ្លែប៉ោមដាច់មួយចំនិត ហើយយើងគ្រាប់គ្នាស្គាល់ថាជានិមិត្តសញ្ញា របស់ក្រុមហ៊ុន Apple ។

 

macbook-pro-vs-razer-nw-g01

 

Razer Blade មានតួអាលុយមីញ៉ូមប្រភេទ CNC ដែលអមជាមួយឆ្នូតពីរដូចជាចង្អូរនៅគំរបខាងក្រោយរួមជាមួយ Logo ពស់បីពណ៌បៃតង នេះហើយជានិមិត្តសញ្ញា របស់ក្រុមហ៊ុន Razer ។

 

Macbook-Pro-vs-Razer-DESIGN_2

 

បើនិយាយពីទំងន់ទំហំនិងប្រវែង, Razer Blade មានទំហំស្តើងបំផុតហើយទំងន់ត្រឹមតែ 1.9kg តែប៉ុណ្ណោះ និងប្រវែងតួខ្លួន 13.6 x 9.3 x 0.7 អ៊ីញ រីឯ MacBook Pro មានទំងន់ 2kg និងទំហំប្រវែងតួខ្លូន 14.1 x 9.7 x 0.71 អ៊ីញ ។

 

Ports

 

MacBook Pro មានរន្ធ USB 3.0 ចំនួន 2 ports, HDMI ចំនួន 1, SDXC ចំនួន 1 និង Thunderbolt ចំនួន 2 ports ដែលអនុញ្ញាតអោយអ្នកផ្ទេរឯកសារបានយ៉ាងលឿនមែនទែន និង ភ្ជាប់ទៅកាន់អេក្រង់ខាងក្រៅ (external displays) ដែលមាន resolution ខ្ពស់បានទៀតផង ។

 

Macbook-Pro-vs-Razer-PORTS_1

 

Razer Blade មានរន្ធ USB 3.0 ចំនួន 3 ports, HDMI ចំនួន 1 និង USB Type-C ចំនួន 1 ដែលអនុញ្ញាតអ្នកលេងហ្គេមភ្ជាប់ទៅកាន់ប្រព័ន្ធអំព្លីក្រាហ្វិកថ្មី (graphics amplifier) របស់ Razer ដែលមានឈ្មោះថា Razer Core ។ វាមានប្រសិទ្ធិភាពអាចផ្លាស់ប្តូរកុំព្យូទ័រយួរដៃ ទៅជា កុំព្យូទ័រហ្គេមលើតុដ៏ខ្លាំងអស្ចារ្យមួយ ។

 

Display

 

អេក្រង់ Retina របស់ Apple (2560 x 1600) គឺមានពណ៌ភ្លឺច្បាស់ល្អ និង ម៉ត់ហើយលម្អិត ។ ចំនែកឯ Razer Blade មានអេក្រង់ touch QHD+ (3200 x 1800) ដែលបង្ហាញរូបភាពយ៉ាងស្រស់ស្អាត និង លម្អិតជាងអេក្រង់ Retina ទៅទៀត ។

 

Macbook-Pro-vs-Razer-DISPLAY

 

បើតាមការធ្វើ test សមត្ថភាពពណ៌របស់កុំព្យូទ័រទាំងពីរឃើញថា Blade ទទួលបាន 120% នៃពណ៌ sRGB ដែលខ្ពស់ជាង MacBook Pro ដែលមានត្រឹមតែ 86% ។ អេក្រង់របស់ Blade ក៏នៅតែបញ្ចេញពណ៌បានយ៉ាងល្អផងដែរ ហើយទទួលបានពិន្ទុ 0.95 នៅលើការ test Delta-E បើធៀបនិង MacBook Pro ទទួលពិន្ទុបាន 2.1 ឯណោះ (ក្រោម 0 គឺល្អ) ។ Blade នូវតែឈ្នះលើការ test កម្រិតពន្លឺ បាន 338 nits ចំនែក MacBook បានតែ 303 nits តែប៉ុណ្ណោះ ។

 

Keyboard and Touchpad

 

MacBook Pro មាន key ធំងាយស្រួលក្នុងការវាយ ហើយវាមានទំហំ 1.3 mm ក្នុងមួយ key បើប្រៀបធៀបនិង Razer Blade មាន key ទំហំតែ 1.1 mm ។

 

macbook-pro-vs-razer-nw-g02

 

ទោះជាយ៉ាងណាក៏ដោយ Chroma keyboard របស់ Razer Blade មើលទៅពិតជាស្រស់ស្អាត់ណាស់ ។ keyboard មានភ្លើងនេះមិនត្រឹមតែផ្តល់ពណ៌ដល់ 16.8 លានពណ៌នោះទេ វាអាចប្តូរចលនាពណ៌ keyboard បាន 6 ផ្សេងទៀតផង នេះក៏អរគុណដល់មក្មវិធី Synapse ។ លើសពីនេះទៅទៀតអ្នកលេងហ្គេមអាចថត និង ចង key នៅលើ keyboard ត្រង់ចំនុចណាមួយ តាមដែលអ្នកចង់ ។

MacBook Pro បានបំពាក់បច្ចេកវិទ្យា Force Touch នៅលើ trackpad ដែលជាមុខងារមួយអាស្រ័យលើ ការចុចសង្កត់ខ្លាំង ឬ តិច ឬ យូរ ទៅលើវា។

 

Performance

 

ការធ្វើ test ល្បឿននៅលើកម្មវិធី Geekbench 3 :

 

Macbook-Pro-vs-Razer-GEEKBENCH_1

Macbook-Pro-vs-Razer-HARDDRIVESPEED

 

Macbook Pro : CPU 4th-Gen Intel Core i7, Ram 16GB, ពិន្ទុ 14.423, HDD Speed 636 MBps (512GB SSD)

Razer Blade : CPU 6th-Gen Intel Core i7, Ram 16GB, ពិន្ទុ 13.268, HDD Speed 359.2 MBps (256GB SSD)

 

Graphics

 

Macbook-Pro-vs-Razer-WORLDOFWARCRAFT

 

មិនមែនអោយតែជាកុំព្យូទ័រយួរដៃដែលមាន VGA ដាច់ដោយឡែកអាចមានបទពិសោធក្នុងវិស័យហ្គេមនោះទេ ហើយនៅពេលនេះវាត្រូវបានគេសាកល្បងលេងនៅលើហ្គេម World of Warcraft សំរាប់ :

MacBook Pro បំពាក់ AMD Radeon R9 M370X 2GB VRAM អាចលេងបាន 40 fps នៅ resolution 2880 x 1800

Razer Blade បំពាក់ Nvidia GeForce GTX 970M 6GB VRAM អាចលេងបាន 163 fps នៅ resolution 3200 x 1800

 

Battery Life & Value

 

Macbook-Pro-vs-Razer-BATTERY

 

Macbook Pro អាចប្រើប្រាស់បានដល់ទៅ 9 ម៉ោង 8 នាទី ចំនែកឯ Razer Blade អាចប្រើប្រាស់បានត្រឹមតែ 5 ម៉ោង 42 នាទី តែប៉ុណ្ណោះ ។

តម្លៃរបស់កុំព្យូទ័រទាំងពីរនេះគឺខុសគ្នាបន្តិចបន្តូចដែល Macbook Pro មានតំលៃ 2.499$ ហើយ Razer Blade មានតំលៃ 2.199$ ។

 

Conclusion

 

Macbook-Pro-vs-Razer-CHART

 

សរុបសេចក្តីមកយើងឃើញថា Razer Blade បានយកឈ្នះនូវចំនុចជាច្រើនហើយថែមទៀតមានមុខងារថ្មីៗទៀតផង ។ សំរាប់អ្នកចូលចិត្តលេងហ្គេម ឬ design (sketchup or 3DMax), Razer Blade ជាជំរើសដ៏ល្អ ហើយចំពោះអ្នកធ្វើការងារ ឬ design (photoshop or lightroom) ឬ animation,  Macbook Pro ជាជំរើសដ៏ប្រសើរ ។

 

Comments Off on តោះ!! មើលការប្រៀបធៀបរវាង Razer Blade និង MacBook Pro បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន