MENU

noria ម៉ាស៊ីនត្រជាក់ជំនាន់ថ្មីដ៏ស្រស់ស្អាត និងវៃឆ្លាត

បើយើងនិយាយអំពីអាកាសធាតុក្តៅវិញ យើងអាចចាត់ទុកប្រទេសយើង គឺជាតំបន់មួយ ដែលមានអាកាសធាតុដ៏សែនក្តៅហើយសើម។ អ្នកដែលនៅតំបន់ដែលមានអាកាសធាតុបែបនេះតែងតែមានអារម្មណ៍ថាក្តៅខ្លាំង ជាមួយនិងការបែកញើសមិនឈប់ឈរ ដោយសារមូលហេតុទាំងនេះ សំរាប់ពួកគេ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ គឺជារឿងមួយដ៏ចាំបាច់ណាស់។

 

bf5a07b5492d19823a1516b7455a8d15_original

 

ជាងរយៈពេល 60 ឆ្នាំមកហើយ ដែលប្រជាជននៅលើពិភពលោក ភាគច្រើនបានប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដែលមានទំហំធំ ជាមួយនិងការតម្លើងដ៏ស្មុគ្រស្មាញ ដើម្បីជួយកាត់បន្ថយកំដៅដល់ពួកគេ ហើយឧបករណ៍ដ៏ធំៗទាំងនោះក៏មានតម្លៃខ្ពស់ផងដែរ។ ប៉ុន្តែចាប់ពីពេលនេះទៅ គុណវិបត្តិទាំងនោះនឹងត្រូវបានកាត់បន្ថយជាមួយនឹង noria ម៉ាស៊ីនត្រជាក់ជំនាន់ថ្មីដ៏ស្រស់ស្អាត និងវៃឆ្លាត។

 

d7186d2df899536bdfe648366094027c_original

 

noria គឺជាប្រភេទម៉ាស៊ីនត្រជាក់មួយ ដែលមានទំហំត្រឹមតែ 6 អ៊ីញតែប៉ុណ្ណោះ ឬយើងអាចនិយាយបានថាវាមានទំហំត្រឹមតែ 40 ភាគរយនៃទំហំម៉ាស៊ីនត្រជាក់ធន់តូចនៅពេលបច្ចុប្បន្ននេះ។ វាគឺជាប្រភេទម៉ាស៊ីនត្រជាក់ ដែលត្រូវបានរចនាម៉ូដឡើងសំរាប់ការភ្ជាប់ទៅនឹងចំណុចខាងក្រោមនៃបង្អួច ជាមួយនិងការស្រូបយកខ្យល់ត្រជាក់ពីខាងក្រៅចូលមកក្នុង ដោយមិនចាំបាច់បិទបាំងនូវទេសភាពពីបង្អួចនោះទេ។ ជាមួយនឹងរូបរាងដ៏តូចច្រឡឹង និងការបង្កើតម៉ូដដ៏ងាយស្រួលរបស់វា យើងទាំងអស់គ្នាមិនចាំបាច់មានអ្នកជំនាញក្នុងការតម្លើងវានោះទេ។

 

9ed9685d12c11ad8fd9a355934d54181_original

 

ខុសប្លែកពីម៉ាស៊ីត្រជាក់ដ៏ទៃ noria នឹងបញ្ចេញខ្យល់ត្រជាក់បាញ់ទៅលើពិដានបង្កើតឲ្យមានការវិលជុំវិញនៃខ្យល់ត្រជាក់ ដែលជាហេតុធ្វើឲ្យគ្រប់ចំណុចរបស់បន្ទប់អ្នក ទទួលបាននូវសីតុណ្ហភាពត្រជាក់ស្មើៗគ្នា។ ក្រៅពីនេះជាមួយនិងម៉ាស៊ីនត្រជាក់ដ៏វៃឆ្លាតនេះ អ្នកទាំងអស់គ្នាអាចធ្វើការបញ្ជារវាបានតាមរយៈបច្ចេកវិទ្យា Bluetooth និងកំណត់កាលវិភាគសន្សំសំចៃភ្លើងបានតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់អ្នក (ទាំងប្រព័ន្ធ Android និង iOS)។

 

8bd0f0fa0403165340a4fba9e6ff0594_original

 

ជាមួួយនិងប្រព័ន្ធ Fresh Air Mode វានឹងធ្វើការអនុញ្ញាតឲ្យខ្យល់ត្រជាក់ពេលយប់ ដែលមាននៅខាងក្រៅ ចូលមកក្នុងបន្ទប់របស់យើងបាន លើសពីនេះបច្ចេកវិទ្យាដ៏ឆ្លាតវៃនេះ ក៏អាចជួយសម្រួលមិនឲ្យសីតុណ្ហភាពរបស់បន្ទប់យើងត្រជាក់ខ្លាំងពេក នៅពេលដែលយើងគេងលក់ផងដែរ។

 

ef23f031f4345ab30c9399b70feb840a_original

 

សំរាប់តម្លៃរបស់ម៉ាស៊ីនត្រជាក់វៃឆ្លាត noria នេះគឺអាចមានតម្លៃចាប់ពី $299 ជាមួយនិងការចាប់ផ្តើមដាក់លក់ដំបូង នៅក្នុងខែមិនាឆ្នាំ 2017 ខាងមុខ។

 

Comments Off on noria ម៉ាស៊ីនត្រជាក់ជំនាន់ថ្មីដ៏ស្រស់ស្អាត និងវៃឆ្លាត បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន