MENU

Moto Z និង Moto Z Force ទើបតែបានប្រកាសជាផ្លូវការ ជាមួយអេក្រង់ប្រភេទ AMOLED ទំហំ 5.5 អ៊ីញ QHD

ថ្ងៃនេះ ក្រុមហ៊ុន Lenovo បានដាក់បង្ហាញស្មាតហ្វូនថ្មីចំនួនពីរគឺ Moto Z និង Moto Z Force ។ ទូរស័ព្ទទាំងពីរគឺសុទ្ធតែជាស្មាតហ្វូនកំពូលដូចគ្នា ដែលមានកំរាស់ស្តើង និងថាមពលថ្មមានទំហំធំ ជាមួយនឹងអេក្រង់ ShatterShield ដែល ក្រុមហ៊ុននេះបានរធានាថាវានឹងមិនបែកឡើយ ទោះបីជាអ្នកទម្លាក់វាក៏ដោយ ។

 

Moto Z ( ដែលឃើញនៅខាងក្រោម) មានកំរាស់ស្តើងត្រឹមតែ 5.2mm  ហើយវាត្រូវបានធ្វើពី អាលុយមីញ៉ូម និងដែកអ៊ីណុក របស់យន្តហោះ (aircraft-grade) ។ វាមានអេក្រង់ទំហំ 5.5 អ៊ីញ QHD ប្រភេទ AMOLED, ស្មាតហ្វូនទាំង 2 ក៏បានបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 820 SoC របស់ក្រុមហ៊ុន Qualcomm , RAM ទំហំ 4GB និងមាន 32GB ឬ 64GB នៃអង្គផ្ទូកទិន្នន័យ។ កាមេរ៉ាខាងក្រោយទំហំ 13MP ជាមួយឡាស៊ែរ autofocus, OIS និង dual-tone LED flash, កាមេរ៉ាមុខ 5MP ភ្ជាប់មកជាមួយ lens ប្រភេទ wide-angle ។

 

moto-z-topic

ស្មាតហ្វូននេះមាន ឧបករណ៍ស្កេនស្នាមម្រាមដៃ និង អាវក្រោះការពារទឹក (water-repellant coating) ។ វាមានថ្ម 2600 mAh ដែលសាកយ៉ាងឆាប់រហ័សដល់ទៅ 8 ម៉ោង នៃការប្រើប្រាស់ដោយគ្រាន់តែសាកថ្មតែ 15 នាទី ប៉ុណ្ណោះ។ លើសពីនេះទៅទៀតវាក៏មានតំណភ្ជាប់ប្រភេទ USB Type- C ដែរ ហើយស្មាតហ្វូននេះនឹងដំណើរការដោយ Android 6.0.1 Marshmallow ។

 

gsmarena_003

 

Moto Z Force (រូបភាពខាងលើ ) គឺមានកំរាស់ក្រាស់ដល់ទៅ 6.99 mm ប៉ុន្តែនោះមានន័យថាវាមានទំហំថ្មធំជាងមុន 3500 mAh និងបច្ចេកវិទ្យា shatter-proof display (ដូច ShatterShield ដែរគ្រាន់តែគេហៅផ្សេងគ្នា)។ វាបំពាក់កាមេរ៉ាទំហំ 21MP ជាមួយ aperture f/1.8 នៅផ្នែកខាងក្រោយជាមួយនិង បច្ចេកវិទ្យាដូចទៅនិង Moto Z អញ្ចឹង និយាយទៅទូរស័ព្ទទាំងពីរគឺដូចគ្នាបេះបិទ ហើយវាមិនមានរន្ធដោតកាស 3.5 mm នោះទេ។

 

moto-mods-lead-image

ចំណុចសំខាន់នៃស្មាតហ្វូនទាំងពីរគឺនៅខាងក្រោមនៃផ្នែកខាងក្រោយនោះគឺ MotoMods ដែលមានចំនុចមូលៗតូចៗ 16 ជាម៉ាញេទិច (ដែកឆក) សំរាប់ភ្ជាប់ទៅឧបករណ៍ (accessories) ដូចជា speaker, projecter, case ។

Moto Z និង Moto Z Force ចេញលក់នៅរដូវក្ដៅខាងមុខនេះនៅ សហរដ្ឋអាមេរិច រីឯតំលៃមិនទាន់ដឹងនូវឡើយទេ ។

Comments Off on Moto Z និង Moto Z Force ទើបតែបានប្រកាសជាផ្លូវការ ជាមួយអេក្រង់ប្រភេទ AMOLED ទំហំ 5.5 អ៊ីញ QHD បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន