MENU

វិធី​មួយចំនួនដែលអាចបង្កើនល្បឿន Macbook របស់អ្នក

សំរាប់បងប្អូនខ្លះដែលគាត់បានទិញ និង ប្រើប្រាស់នូវ Macbook ជាយូរណាស់មកហើយនោះ ពួកយើងជឿជាក់ថានឹងមានការរអាក់រអួលបន្តិចបន្តួចហើយ ព្រោះពួកយើងក៏បានជួបនឹងបញ្ហាទាំងនោះដូចគ្នា។ ដូចនេះពួកយើងក៏បានលើកនូវ វិធីមួយចំនួនដែលអាចធ្វើអោយ Macbook ចាស់របស់អ្នក មានល្បឿនដូចជារបស់ថ្មីវិញបាន។ ប៉ុន្តែការវិធីទាំងនេះ ពួកយើងសុំអោយអ្នកដែលចង់ធ្វើ សូមមេត្តា ចំលងឯកសារសំខាន់ៗ របស់អ្នកចេញសិន។

ផ្លាស់ប្តូរ HDD មកប្រើ SSD វិញ

ការផ្លាស់ប្តូរពី HDD មក SSD គឺជាវិធីល្អមួយសំរាប់ Macbook ដែលចាស់ៗ ។  HDD គឺជា ប្រដាប់ផ្ទុកឯកសារដែលបានបង្កើតឡើងយូរមកហើយ ដូចនេះល្បឿនរបស់វា ក៏អាចយឺតប្រៀបធៀបនឹងសម័យឥឡូវដែលគេប្រើប្រាស់ឯកសាធំៗ។ ចំនែក SSD ទើបតែរកឃើញជាងប៉ុន្មានឆ្នាំមកនេះ ហើយល្បឿនរបស់វា គឺលឿន គិតរួមទាំង ការបើកបិទកុំព្យូទ័រ ការ Copy ឯកសារ និង ដំនើរការកម្មវិធីផ្សេងៗ។ សំខាន់ ការផ្លាស់ប្តូរពី HDD ទៅ SSD គឺមានភាពងាយស្រួល( អ្នកអាចមើលវីដេអូខាងក្រោម) ។ ចំនែកឯតំលៃគឺថ្លៃបន្តិច ប៉ុន្តែ អ្នកក៏អាចទិញជា SSD មួយទឹក ព្រោះ Laptop សម័យឥឡូវ គេសុទ្ធតែដាក់ SSD 120GB ឬ 240GB  ប៉ុន្តែ អ្នកទិញខ្លះ មិនចង់បាន ទំហំតូច ដូចនេះ គេបានទិញអាទំហំធំមកផ្លាស់ប្តូរ ដូចនេះបានជាមាន SSD មួយទឹក។ អ្នកអាចរកទិញបាននៅទីនេះ 

តំឡើង Ram អោយកាន់តែធំ

Ram គឺប្រើប្រាស់សំរាប់ទាញឯកសារ ឬ កម្មវិធី ពី HDD ឬ SSD មកអោយយើងប្រើ។ នៅពេលដែលអ្នកប្រើប្រាស់កម្មវិធីច្រើន កង្វះ Ram នឹងកើតមានឡើង អាចធ្វើអោយ Macbook របស់អ្នកដើរយឺត និង អាចធ្វើអោយគាំង។ ដូចនេះ អ្នកអាចធ្វើការតំឡើង Ram Macbook របស់អ្នកអោយកាន់តែច្រើន នោះ Macbook អ្នកនឹងមានកំលាំងធ្វើការច្រើន។ សំរាប់ អ្នកខ្លះប្រើប្រាស់ Safari ដើម្បីឆែកinternet គឺមិនសូវជាអ្វីនោះទេ ប៉ុន្តែសំរាប់អ្នកប្រើប្រាស Chrome អ្នកអាចដាក់ Ram កាន់តែច្រើនគឺកាន់តែល្អ។

លុបចោលនូវកម្មវិធីខ្លះដែលអ្នកមិនប្រើ

កម្មវិធីខ្លះដែលអ្នកបាន បញ្ចូលជាយូរណាស់ អ្នកប្រាកដជាភ្លេច ថាអ្នកបានបញ្ចូលវា ហើយមិនប្រើវា។ អ្នកគួរតែមើលឡើងវិញនូវ កម្មវិធីចាស់ៗ នោះ លុបវាចេញកុំអោយទើសទាល់។ កម្មវិធីខ្លះដែលអ្នកបញ្ចូល ដែលបាន Automatic ដាក់ចូលក្នុង Start-up មានន័យថា នៅពេលដែលអ្នកបើក Macbook អ្នក កម្មវិធីនោះនឹងចេញមកតែម្តង។ ដូចនេះបើសិនជាអ្នកមិនត្រូវការវាទេ អ្នកគួរតែបិទវា កុំអោយដើរនៅពេលដែលអ្នកបើក Macbook។

ប្រើប្រាស់ Mac OS ជំនាន់ក្រោយគេបំផុត

ពីមួយឆ្នាំទៅមួយឆ្នាំការ Update ពី MacOS មួយទៅ MacOS មួយវាធ្វើអោយការប្រើប្រាស់កាន់តែងាយស្រួល។ ដូចនេះ MacOS ចុងក្រោយអាចជាជំរើសល្អរបស់អ្នក ព្រោះវាប្រាកដជាជួយអ្នក សំរួលនូវការដើររបស់ Macbook អ្នកបានច្រើន។ យ៉ាងណាទៀតការ Update វាមិនមានត្រូវការចំនាយប្រាក់អ្វីឡើយ។

 

Comments Off on វិធី​មួយចំនួនដែលអាចបង្កើនល្បឿន Macbook របស់អ្នក បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន