MENU

សម្បកទូរស័ព្ទ iPhone ពិសេស មានទាំងថ្ម និងអង្គចងចាំបន្ថែមពី SanDisk

ប្រសិនបើអ្នកគិតថា អង្គចងចាំទូរស័ព្ទ iPhone សំណព្វរបស់អ្នកតូចពេក ឬវាមិនមានលទ្ធភាពគ្រប់គ្រាន់សំរាប់ផ្ទុកនូវរាល់ឯកសារផ្សេងៗ របស់អ្នកបាន ឥឡូវនេះ SanDisk បានស្វែងរកវិធីដោះស្រាយបញ្ហាទាំងនេះជូនអ្នកបានហើយ។ កាលពីថ្មីៗកន្លងមកនេះ SanDisk បានដាក់បង្ហាញនូវ Case សម្បកទូរស័ព្ទដៃសំរាប់ iPhone ដែលមានឈ្មោះថា iXpand Memory Case ហើយវាគឺជាប្រភេទសម្បក iPhone ដែលមានឈីបអង្គចងចាំនៅខាងក្នុងសំរាប់តភ្ជាប់ជាមួយនឹង Lightning Port ដែលវាមានសមត្ថភាព អាចឲ្យទូរស័ព្ទស្មាតហ្វូនរបស់យើងមួយនេះ បង្កើនអង្គចងចាំបានចំនួនយ៉ាងច្រើន ដោយមិនចាំបាច់តភ្ជាប់ជាមួយនឹង Flash បន្ថែមពីក្រៅនោះឡើយ។

 

ixpand-memory-case

download

 

ដើម្បីផ្ទុកឯកសារចូលទៅក្នុង iXpand Memory Case យើងចាំបាច់ត្រូវតែតម្លើងកម្មវិធី App របស់វា ដើម្បីទាញឯកសារនាៗរបស់យើងដូចជា រូបថត វីដេរអូ និងចំរៀង ចូលទៅក្នុងអង្គចងចាំរបស់  iXpand ដោយស្វ័យប្រវត្ត។ សំរាប់ពេលបច្ចុប្បន្ន iXpand Memory Case អាចប្រើប្រាស់បានតែជាមួយនឹង iPhone 6 និង iPhone 6s តែប៉ុណ្ណោះ រីឯ iPhone 6 Plus និង iPhone 6s Plus ដែលមានទំហំធំនោះគឺនៅមិនទាន់មាននៅឡើយទេ តែវាអាចនឹងមាននៅពេលឆាប់ៗខាងមុខនេះ។ ជាមួយនឹង iXpand Memory Case យើងអាចជ្រើសរើសទំហំអង្គចងចាំបានដូចជា 32GB, 64GB និង 128GB ក្នុងតម្លៃ $59, $99 និង $129។ ក្រៅពីនេះយើងក៏មានជម្រើសពណ៌ជាច្រើនសំរាប់សម្បកស្មាតហ្វូនប្រភេទសនេះផងដែរ ដូចជា ពណ៌ក្រហម ផ្ទៃមេឃ ប្រផេះ និងបៃតងខ្ចី ជាដើម។ ជាចុងក្រោយ សម្បកស្មាតហ្វូននេះក៏មានជម្រើសបន្ថែមទៅលើថាមពលថ្មដែលមានទំហំ 1900mAh ដោយអ្នកគ្រាន់តែចំណាយប្រាក់ $40 បន្ថែមពីលើនេះតែប៉ុណ្ណោះ។

 

sandisk-external-battery-pack

 

Tamaños-de-almacenamiento-iXpand

 

Comments Off on សម្បកទូរស័ព្ទ iPhone ពិសេស មានទាំងថ្ម និងអង្គចងចាំបន្ថែមពី SanDisk បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន