MENU

iOS 10 ពេលនេះអាច Jailbreak បានហើយប៉ុន្តែ…

ប្រព័ន្ធដំណើរការ iOS 10 beta 1 បានបញ្ចេញសំរាប់ក្រុម developer រូចហើយ និងក្រុម iH8sn0w បាន jailbroken បានសំរេចនូវ version beta ដំបូងនេះនៃ iOS 10 មិនតែប៉ុណ្ណោះថែមទាំងមាន វីដេអូ បញ្ជាក់ទៀតផង ។ ពួក Hacker ដែលនៅក្នុង វីដេអូនេះ ទទួលជោគជ័យការ jailbeak ទូរស័ព្ទ iPhone 5 ដែលដំណើរការ cydia នៅលើ iOS 10 ដោយគ្មានរបាយការណ៍ គាំង ឬ error ឡើយ ។

 

Screen Shot 2016-06-18 at 9.39.10 PM

 

ខណៈពេលនេះគឺនៅតែគ្មានការ Jailbreak ពិតប្រាកដសម្រាប់ version ចុងក្រោយបំផុតនៃ ប្រព័ន្ធដំណើរការ iOS 9.3.2 ហើយជាមួយនេះដែរ ក្រុមហ៊ុន Apple កំពុងតែរៀបចំសម្រាប់ការចេញ iOS 9.3.3 ផងដែរ អ្នកអាចនឹងត្រូវរង់ចាំរហូតដល់ប្រព័ន្ធដំណើរការ iOS 10 បានចេញជាសាធារណៈមុនពេលដែលអាច ដំឡើង jailbreak បាន ។

ខាងក្រោមនេះជាវីដេអូបង្ហាញពីការ Jailbreak :

 

 

បើទោះជាវាអាច jailbreak បានក៏ពិតមែន តែវាមិនទាន់រួចរាល់សំរាប់ការចេញជាសាធារណៈទេ នេះបើតាមការពញ្ជាក់របស់ Hacker ។ ហើយវាការប្រសើរណាស់សំរាប់ដំណឹងល្អមួយនេះ ហើយយើងសង្ឃឹមថា វានឹងបញ្ចេញជាផ្លួវការក្នងពេលឆាប់ៗខាងមុខនេះ ។

Comments Off on iOS 10 ពេលនេះអាច Jailbreak បានហើយប៉ុន្តែ… បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន