MENU

វិធីសាស្ត្រក្នុងការបើកបររថយន្តដោយសុវត្ថភាព នៅទីទឹកលិច

ប្រទេសកម្ពុជា គឺជាប្រទេសដែលមានពីររដូវធំៗ គឺរដូវប្រាំង និងរដូវវស្សារ។ សំរាប់ពេលឥឡូវ យើងកំពុងតែឈានចូលដល់រដូវវស្សារហើយ វាដូចតែអ្នកទាំងអស់គ្នាធ្លាប់បានដឹងអញ្ចឹង នៅរដូវវស្សារ មានផ្លូវនៅតំបន់មួយចំនួន នៅក្នុងប្រទេសយើងត្រូវបានលិចទឹក ដោយសារតែភ្លៀងធ្លាក់ជាច្រើនមេជាប់ៗគ្នា និងមានរយៈពេលយូរ។ តែទោះបីជាយ៉ាងដូចនេះក្តី ការធ្វើដំណើរនៅពេលភ្លៀងធ្លាក់ ឬការធ្វើដំណើរឆ្លងកាត់ផ្លូវ ដែលមានទឹកលិច គឺជារឿងមួយមិនអាចជៀសផុតនោះទេ។

 

driving-through-puddles-3a_560x420

 

ដូចនេះ ដើម្បីថែរក្សារសុវត្ថភាព និងការពាររថយន្តរបស់យើងកុំឲ្យទទួលរងការខូចខាតដោយសារទឹកលិច ខាងក្រោមនេះគឺជាបច្ចេកទេសក្នុងការបើកបរ នៅផ្លូវដែលមានលិចទឹកមួយចំនួន ដែលយើងទាំងអស់គ្នាគួរយល់ដឹង ៖

  • មុននឹងសំរេចចិត្ត ធ្វើការបើកបរនៅលើផ្លូវដែលមានទឹកលិច យើងត្រូវយល់ច្បាស់ពីប្រភេទ និងស្ថានភាពរថយន្តរបស់យើង ប្រសិនបើវាជារថយន្តប្រភេទទាប កំលាំងខ្សោយ កំពុងតែមានបញ្ហាជ្រាប ឬឆ្លងចរន្ត នោះអ្នកគួរតែគិតពិចារណារកផ្លូវផ្សេងជារឿងមួយប្រសើរជាង។

 

driving-in-the-rain-mini-large-large_trans++rXQPXGvM58CJoUBPwmOnP2wWMIa6ROzpVxfgVoPIevI

 

  • មុននឹងរៀបបើកបរចូលដល់ផ្លូវមានទឹកលិច យើងត្រូវបន្ថយល្បឿនរថយន្តរបស់យើងឲ្យយឺត ធ្វើបែបនេះ ដើម្បីកុំឲ្យសាចទឹកត្រូវអ្នកដ៏ទៃ ហើយនិងជៀសវាងមិនឲ្យទឹកបុកចូលក្នុងរថយន្តផងដែរ។
  • មុននឹងបើកបរចូលទៅផ្លូវដែលមានទឹកលិច យើងត្រូវតែបិទម៉ាស៊ីនត្រជាក់កុំឲ្យដំណើរការ ដើម្បីការពារម៉ាស៊ីនកង្ហាម៉ាស៊ីនត្រជាក់រថយន្តរបស់យើងពីការខូចខាត ឬឆ្លងចរន្តដោយសារទឹកលិច។

 

airconditioning

 

  • សំរាប់អ្នកដែលបើកបររថយន្តលេខដៃ ត្រូវផ្លាស់ប្តូរលេខទៅលេខ 1 ហើយសំរាប់អ្នកដែលបើកបររថយន្ត ដែលមានប្រអប់លេខស្វ័យប្រវត្តិ ត្រូវផ្លាស់ប្តូរទៅសញ្ញា (+ -) និងបញ្ចូលលេខ 1។

 

2007-audi-q7-quattro-4-door-3-6l-premium-gear-shift_100281758_m

 

  • យើងត្រូវបន្តការបើកបរ ដោយល្បឿនយឺត ជាមួយនឹងការបង្ហើបកញ្ចក់បង្អួចបន្តិច ដើម្បីឲ្យមានខ្យល់ចូលដល់ក្នុងរថយន្ត។ ត្រូវចងចាំថា យើងត្រូវចេះកំណត់ល្បឿន នៃការបើកបររបស់យើងឲ្យនៅថេរល្អ ហើយយើងត្រូវព្យាយាមបើកបរនៅទីលិចទឹកដែលមានជម្រៅរាក់បំផុត ប្រសិនជាអាចធ្វើទៅបាន (ត្រូវពិនិត្យ និងប្រុងប្រយ័ត្ន ចំពោះតំបន់ដែលមានក្រឡុក) ។
  • ហាមជាដាច់ខាត ការឈប់រថយន្តស្ងៀម នៅផ្លូវដែលលិចទឹក ជាពិសេសនៅតំបន់ដែលលិចទឹកមានជម្រៅជ្រៅ ព្រោះវាអាចបង្ករឲ្យម៉ាស៊ីនរថយន្តរបស់យើងរងការខូចខាតបាន។
  • ប្រសិនបើ ម៉ាស៊ីនរថយន្តរបស់យើងត្រូវបានរលត់នៅពេលដែលកំពុងលិចទឹក យើងអាចធ្វើការសាកល្បងបញ្ឆេះវាម្តងទៀត ឬស្វែងរកជំនួយពីអ្នកដ៏ទៃ។ ត្រូវតែចងចាំថា ការបញ្ឆេះម៉ាស៊ីននៅពេលដែលនៅទីកន្លែងលិចទឹក អាចបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ម៉ាស៊ីនរថយន្តរបស់យើងបាន។

 

2-car-in-flood-large_trans++rXQPXGvM58CJoUBPwmOnPzWU-KwRaHvlaJXY1texVLQ

 

  • យើងអាចធ្វើការបន្ថែមល្បឿនរថយន្តរបស់យើងបានដោយប្រុងប្រយ័ត្ន បន្ទាប់ពីយើងបានឆ្លងផុតតំបន់ដែលមានទឹកលិចជ្រៅ។ ការត្រួតពិនិត្យម៉ាស៊ីនរថយន្តពីអ្នកជំនាញ គឺជារឿងមួយចាំបាច់ប្រសិនបើរថយន្តរបស់យើងត្រូវបានរលត់នៅកំឡុងពេល ឬបន្ទាប់ពីការបើកបរនៅទីដែលមានទឹកលិច។

Comments Off on វិធីសាស្ត្រក្នុងការបើកបររថយន្តដោយសុវត្ថភាព នៅទីទឹកលិច យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន