បន្ទាប់ពីបានចេញនូវ កាមេរ៉ា medium format ជាច្រើន ដែលមានលក្ខណៈធំៗ និង ភាគច្រើនសំរាប់ប្រើតែក្នុង Studio នោះ។ ឥឡូវនេះ ក្រុមហ៊ុន Hasselblad បានបញ្ចេញនូវ កាមេរ៉ាប្រភេទថ្មី ដំបូងគេនៅលើពិភពលោក គឺ Hasselblad X1D ដែលជាកាមេរ៉ា Medium format និង mirrorless។ ទោះជាវាមានទំងន់បានត្រឹមតែ កាមេរ៉ា medium-format ចាស់ៗក៏ដោយ ប៉ុន្តែ វានៅតែមាន ទំហំ 50MP ហើយមានទំហំមិនលើសពីបាតដៃរបស់អ្នកឡើយ។
Specification
កាមេរ៉ានេះបានបំពាក់នៅបច្ចេកវិទ្យា ការពារ ទឹក នឹង កំទេចដី។ ដែលនៅខាងក្នុងគឺមាន បំពាក់នូវ Sensor medium format ដែលមានទំហំ 50MP។ ចំនែកឯការចាប់រូបភាព វាមាន dynamic range ដល់ទៅ 14 ដូចនេះរូបភាពរបស់អ្នកនឹងមានលក្ខណៈច្បាស់ ព្រមទាំងទទួលបានពណ៌ស្រស់ដូចរូបភាពពិតៗ រីឯ ISO អាចដំឡើងពី 100-25600។shutter speed ban ពី 60 នាទី ដល់ 1/2000 មិនលឿនដូច DSLR នោះទេ (1/8000)។
កាមេរ៉ាថ្មីនេះ គឺជាជំនាន់ដំបូងគេ ដូចនេះ គេត្រូវធ្វើ Lens ថ្មីសំរាប់វាដែល គឺ series XCD។ ដែលឥឡូវនេះគេបានធ្វើ 2 ចេញមកហើយគឺ 45mm f3.5 និង 90mm f4.5 ។ ចំនែកឯពួកLens 12H អាចប្រើបានលុះត្រាតែមានប្រដាប់តភ្ជាប់។ ជើង Flash ដែលនៅពីលើវា គឺអាចដាក់បាន Flash nikon។ វាមានកញ្ចក់ពីក្រោយ 3 inch touchscreen និង electronic viewfinder, មានកន្លែងដាក់ memory 2, GPS, wifi, ថតវីដេអូបាន 1080/30p HD។
ខាងក្រោមនេះជារូបភាពរបស់វា៖
Hasselblad ថ្មីនេះពិតជាអាចធ្វើអោយ បច្ចេកវិទ្យានៃការថតរូប ដើរទៅមុខ មួយជំហានទៀត ប៉ុន្តែសំរាប់តំលៃដែលពួកគេបានដាក់ទៅលើកាមេរ៉ានេះ គឺគ្មានអីនិយាយសោះ ព្រោះ ក្នុងកាមេរ៉ាមួយ មានតំលៃដល់ទៅ ប្រហែល 9000$ បើសិនអ្នកទិញ កាមេរ៉ារួមជាមួយនឹង Lens 2 នោះ គឺ ប្រហែល 14000$។ វាពិតជាខ្ពស់មែនទែនសំរាប់កាមេរ៉ាមួយនេះ តើវាអាចយកឈ្នះ Canon 5Ds/5Dsr និង Nikon D810 ដែលសុទ្ធតែជា ប្រភេទកាមេរ៉ា កំពុង វាយលុក Medium format យ៉ាងខ្លាំង?