MENU

BLOCKS នាឡិកាដ៏ឆ្លាត ដែលអាចផ្លាស់ប្តូរមុខងារបានច្រើន

ការឌីស្សាញជា ប្រភេទ Modular ត្រូវបានក្រុមហ៊ុនភាគច្រើន យកទៅដាក់ក្នុង ទូរស័ព្ទ ដូចជា LG G5 ដែលមាន modular ជាថ្ម ជាម៉ាស៊ីនថត និងផ្សេងៗ។ ប៉ុន្តែ ថ្មីៗនេះក្រុមហ៊ុន BLOCKS បានធ្វើជានាឡិការ ឆ្លាតវៃ មួយដែល ជាប្រភេទ Modular ។ អ្វីទៅជា modular design? modular design គឺជាការឌីស្សាញថ្មីដែលជាប្រភេទ អាចផ្លាស់ប្តូរគ្រឿងរបស់ វត្ថុមួយនោះបានដោយអ្នកប្រើខ្លួនឯង។

blocks-smartwatch-kickstarter-2

Blocks បានប្រើប្រាស់ការឌីស្សាញនេះនៅលើ នាឡិកាឆ្លាតវៃរបស់ពួកគេ។ តួរខ្លួនរបស់នាឡិកាដែលជាកញ្ចក់នោះ គឺជាអ្វីដែលចាំបាច់បំផុត ដែលអ្នកមិនអាចគ្មានបាន ប៉ុន្តែ អ្នកអាចរៀប ខ្សែនាឡិកាដោយ Modula 4 ដែលអ្នកអាចជ្រើសរើសនៅពេលអ្នកទិញនាឡិកានោះ។ ដូចនេះ ក្នុងនាឡិកាមួយនេះមាន តួរកញ្ចក់មួយ និង មា៉ស៊ីន Modulars តូចៗ ចំនួន 4 ទៀត។

នាឡិការ ឆ្លាតវៃ Blocks មានរាងមូល ដែលមានអេក្រង់ទំហំ 1.39” AMOLED អាចប៉ះបានដោយម្រាមពីរ វាមានភ្ជាប់ជាមួយនឹង Wifi និង bluetooth។ ខ្លួនរបស់វាធ្វើពី ដែកមិនច្រេះ ប៉ុន្តែ Modular របស់វាធ្វើពីផ្លាស់ស្ទិក ប៉ុណ្ណោះ ។ ក្រុមហ៊ុន មាន modular ចំនួន 6 អោយអ្នកជ្រើសរើស មានដូចជា ៖

  • modular សំរាប់វាស់ចង្វាក់បេះដូង
  • modular ថ្ម
  • modular GPS
  • modular Adventure
  • modular Flashlight
  • modular programmable button

Blocks-1

សំរាប់តំលៃរបស់ នាឡិកានេះ គឺ 330$ (រួមទាំង modular 4 ទៀត) អ្នកអាចទិញ modular ថែមបាន ដោយចំនាយ 35$ ក្នុងមួយ modular។

Comments Off on BLOCKS នាឡិកាដ៏ឆ្លាត ដែលអាចផ្លាស់ប្តូរមុខងារបានច្រើន បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន