MENU

iPhone 7 និងបន្ថែមពណ៌មួយទៀតគឺ “ពណ៌ទឹកប៊ិចចាស់” ឬ “Deep Blue”

យោងតាមពត៌មានបណ្ដាញសង្គម របស់ប្រទេសជប៉ុន Macotakara បានអោយដឹងថា ក្រុមហ៊ុន Apple កំពុងតែគិតពិចារណាបន្ថែមពណ៌ថ្មីសម្រាប់ iPhone 7 របស់ខ្លូននាពេលខាងមុខនេះ ដែលមានពណ៌ស្រដៀងទៅនិង iPhone 5 ម៉ូដែលពណ៌ខ្មៅដែលបានបញ្ចេញកាលពី 3 ជំនាន់មុនរួចមកហើយ ។

 

27021489983_0d1e28ff8c_b

 

និយាយពី ពណ៌ប្រផេះ (space gray) បានបង្ហាញខ្លួនជាលើកដំបូងនៅលើ ទូរស័ព្ទ iPhone 5s នៅក្នុងឆ្នាំ 2013 ហើយប៉ុន្មានឆ្នាំមកនេះយើងបានឃើញថា Apple បានបញ្ចេញពណ៌ផ្សេងគ្នានៅលើទូរស័ព្ទរបស់ខ្លួនដូចជា ពណ៌មាស និងពណ៌មាសផ្កាឈូកជាដើម។ ហើយបើប្រៀបធៀប នាឡិកា Apple Watch Sport ពណ៌ប្រផេះវិញគឺវាមានពណ៌ក្រមៅជាង ទូរស័ព្ទ iPhone 6s ដែលជាម៉ូដែលពណ៌ប្រផេះដូចគ្នាផងដែរ ដូច្នេះពណ៌របស់ឧបករណ៍នីមួយៗមានភាពខុសគ្នាបន្តិចបន្តួច។

 

264618

 

បើតាមប្រភព Macotakara បានរាយការណ៍ថា ក្រុមហ៊ុន Apple នឹងបន្ថែមជំរើសពណ៌មួយទៀតគឺ “ពណ៌ទឹកប៊ិចចាស់” ឬ “Deep Blue” សំរាប់ iPhone បន្ទាប់របស់ខ្លួន ។ ហើយ Apple ត្រូវបានគេរំពឹងថានឹងរក្សាជំរើសពណ៌ផ្សេងទៀតដ៏ដែល ដូចជា ពណ៌ប្រផេះ (space gray), ពណ៌មាស (gold), ពណ៌មាសផ្កាឈូក (rose gold) និង ពណ៌ទឹកប្រាក់ (silver) ។ ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ជំនាន់ក្រោយនេះនឹងប្រកាសជាផ្លូវការ នៅខែកញ្ញាខាងមុខនេះ រួមជាមួយនឹងប្រព័ន្ធដំណើរការ iOS 10 ។

 

តើប្រិយមិត្តយល់យ៉ាងណាលើ iPhone ជំនាន់ក្រោយដែលមានពណ៌ទឹកប៊ិចចាស់នេះ ?

Comments Off on iPhone 7 និងបន្ថែមពណ៌មួយទៀតគឺ “ពណ៌ទឹកប៊ិចចាស់” ឬ “Deep Blue” បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន