MENU

ផលិតផលដ៏ឡូយបន្ទាប់របស់ក្រុមហ៊ុន Xiaomi នោះគឺ Drone

 

Mi Drone នឹងត្រូវដាក់បង្ហាញនៅថ្ងៃទី 25 ខែឧសភានេះហើយ បើយោងតាម ការបង្ហើបអោយដឹងពីលោក Hugo Barra ប៉ុន្តែយើងបានដឹងរួចទៅហើយថាវាមានរូបរាងយ៉ាងមិច នេះក៏សូមអរគុណវីដេអូដែលបានបង្ហាញលើនៅគេហទំព័រ Youku ។

នេះជាការបង្ហើបយ៉ាងខ្លីដែលបង្ហាញពី quadcopter ធម្មតា ដែលបានបំពាក់ដោយ កាមេរ៉ាដែលមាន lens មូល (spherical shape) ។ កាមេរ៉ាដ៏ធំមួយនេះត្រូវបានដាក់ជាប់ម៉ាស៊ីនបង្វិលមួយ ហើយវាមើលទៅដូចជា អាចចាប់យកវីដេអូបាន 360 ដឺក្រេ ។

 

xiaomidrone-ed

 

បើតាមបាយការណ៍ចាស់ៗពីមុន យើងរំពឹងថា Drone របស់ក្រុមហ៊ុន Xiaomi អាចថតរូបកំរឹត 4K បាន ហើយអ្នកប្រើប្រាស់នឹងអាចគ្រប់គ្រងវាតាមរយៈកម្មវិធីស្មាតហ្វូត ឬ ខ្សែដៃ Mi Band wearable ផងដែរ។

ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈ ដូចជាក្រុមហ៊ុន Qualcomm មានរួចហើយនូវដំណោះស្រាយសំរាប់ Drone ហើយវានឹងធ្វើឱ្យពួកគេមានឱកាសកាន់តែច្រើនដើម្បីអាចចូលទៅក្នុងវិស័យនេះ។រីឯ Drone ក៏រឹតតែមានភាពវ័យឆ្លាតជាងមុនផងដែរ នេះក៏អរគុណដល់ការដាក់បញ្ចូលបច្ចេកវិទ្យាដែលត្រូវបានអភិវឌ្ឍដំបូងសម្រាប់កម្មវិធីទូរស័ព្ទ ដូចជា Tango របស់ Google ឬ RealSense របស់ក្រុមហ៊ុន Intel ។

 

xiaomi-mi-band-drone-control

 

ក្រុមហ៊ុន Xiaomi តែងតែមានគោលបំណងដើម្បីកាត់បន្ថយតម្លៃផលិតផលអោយកាន់តែទាប ក្នុងការប្រកួតប្រជែងជាមួយដៃគូតាមរយៈការបន្ទាបតំលៃ នេះប្រសិនបើយើងនិយាយអំពី ស្មាតហ្វូន, ទូរទស្សន៍អេក្រង់ធំ ឬ ម៉ាស៊ីនបញ្ចេញខ្យល់បរិសុទ្ធ ។តើក្រុមហ៊ុន DJI គួរព្រួយបារម្ភពីដៃគូប្រកួតប្រជែងមួយនេះដែរឬទេ ?

សំរាប់ពត៌មានលម្អិតបន្ថែមទៀតនឹងត្រូវបានបង្ហាញនៅល្ងាច ថ្ងៃទី 25 ខែឧសភា នេះនៅឯព្រឹត្តិការណ៍សម្ពោធជាផ្លូវការ ។

Comments Off on ផលិតផលដ៏ឡូយបន្ទាប់របស់ក្រុមហ៊ុន Xiaomi នោះគឺ Drone បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន