MENU

តើក្រុមហ៊ុន TSMC នឹងចាប់ផ្តើមធ្វើការរចនាចុងក្រោយសំរាប់បន្ទះឈីប A11 ទំហំ 10nm របស់ក្រុមហ៊ុន Apple មែនឬទេ?

យោងតាមប្រភពឧស្សាហកម្មបានឲ្យដឹងថា ក្រុមហ៊ុន TSMC បានចាប់ផ្តើមដំណើរការនៃការរចនាបន្ទះឈីប A11 ដែលនឹងផ្តល់ឲ្យប្រើប្រាស់សំរាប់ iPhone ជំនាន់ថ្មីនៅឆ្នាំ 2017។ ប្រសិនបើអ្វីគ្រប់យ៉ាងនៅតែដដែល ហើយក្រុមហ៊ុន Apple នៅតែបន្តប្រើកុងត្រាពីរឆ្នាំជាមួយនឹងស្មាតហ្វូនរបស់ខ្លួននោះ បន្ទះឈីប A11 នឹងត្រូវបំពាក់នៅលើ iPhone 7s និង iPhone 7s Plus ជាក់ជាមិនខាន។

 

tsmc-managed-to-secure-a10-order-from-apple-491665-2

 

បន្ទះឈីប A11 SoC របស់ Apple នឹងត្រូវធ្វើឡើងដោយប្រើដំណើរការ 10nm FinFET។ ប្រភពឧស្សាហកម្មនិយាយថា ក្រុមហ៊ុន TSMC នឹងមានគំរោងដំណើរការ 10nm របស់ខ្លួនដែលបានបង្ហាញនៅក្នុងអំឡុងត្រីមាសទីបួននៃឆ្នាំនេះ ហើយនឹងចែកចាយគំរូដល់អតិថិជនក្នុងអំឡុងពេលត្រីមាសដំបូងនៃឆ្នាំ 2017។ ហើយសម្រាប់បន្ទះឈីប A11 នេះ ក្រុមហ៊ុន TSMC អាចផលិតបន្ទះឈីបមួយចំនួនតូចក្នុងអំឡុងពេល ត្រីមាសទីពីរ ឆ្នាំ 2017 រីឯប្រាក់ចំណូលពីការលក់បន្ទះឈីប A11 និងចាប់ផ្តើមហូរចូលទៅក្នុងទីផ្សាររបស់ TSMC ប្រចាំត្រីមាសទីបី នៅឆ្នាំក្រោយ ។

លើសពីនេះទៅទៀត ក្រុមហ៊ុន TSMC ត្រូវបានគេលេចលឺមកថា ខ្លួនកំពុងតែផលិតនូវបន្ទះឈីប A10 100% ហើយនោះ ប្រភពឧស្សាហកម្មបានថ្លែងថាខ្លួននឹងទទួលខុសត្រូវចំពោះការផលិត 2 ភាគ 3 នៃបន្ទះឈីប A11។ ចំនែកឯឈ្មោះនៃក្រុមហ៊ុនផលិតបន្ទះឈីប A11 ផ្សេងទៀតមិនត្រូវបានគេលាតត្រដាងនោះទេ បើទោះជាវាមានរូបរាងដូចជា Samsung ទាំងស្រុងក៏ដោយ។

Comments Off on តើក្រុមហ៊ុន TSMC នឹងចាប់ផ្តើមធ្វើការរចនាចុងក្រោយសំរាប់បន្ទះឈីប A11 ទំហំ 10nm របស់ក្រុមហ៊ុន Apple មែនឬទេ? បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន