MENU

ស្វែងយល់ និងអនុវត្តន៍តាមអត្ថបទនេះ ដើម្បីឲ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត

តើអ្នកគិតថា អ្នកអាចធ្វើវាបានឬមិនបាន? ប្រសិនបើមានមនុស្សនិយាយមកកាន់អ្នកថា អ្នកធ្វើវាមិនបានទេ ឬធ្វើទៅមិនរួចនោះទេ។
doing-these-4-things-every-day-can-make-you-more-successful-at-work
រាល់ពាក្យសំដីខាងលើ គ្រាន់តែជាអារម្មណ៍របស់អ្នកដ៏ទៃនោះទេ ពីព្រោះសំរាប់អ្នកដែលប្រើពាក្យឲ្យយើងថាពុំអាចធ្វើបាននោះ មូលហេតុគឺដោយសារពួកគេទាំងនោះមានអារម្មណ៍ និងមិនមានការតាំងចិត្តទើបពួកគេបោះបង់វាចោលតាំងពីការចាប់ផ្តើមមកម៉្លេះ។ ក៏ប៉ុន្តែពាក្យសំដីទាំងអស់នោះមិនមែនចេញមកពីខ្លួនរបស់យើងផ្ទាល់នោះទេ ការដែលយើងអាចធ្វើវាបាន ឬមិនបាននោះគឺមិនអាស្រ័យទៅអារម្មណ៍របស់អ្នកដទៃនោះទេ គឺវាអាស្រ័យទៅលើបុគ្គលខ្លួនយើងផ្ទាល់ទៅវិញទេ។

Caucasian businessman standing on urban rooftop

ឧទារហណ៍ងាយៗ

មានបាយឆាកាពិកពីចានមួយចាននោះ តម្លៃ $2 និងមួយចានទៀតតម្លៃ $10 ហើយអ្នករាល់គ្នាគិតថាវាគ្រាន់តែជាបាយឆាកាពិកសោះធម្មតាសោះហេតុអ្វីបានជាមានតម្លៃខុសគ្នា។ មានមនុស្សមួយចំនួនអាចនឹងគិតថា អ្នកដែលទិញបាយឆាកាពិកតម្លៃ $10 នោះពិតជាល្ងង់ណាស់ព្រោះវាមិនមានអ្វីខុសគ្នានោះឡើយ។
picjumbo.com_HNCK4046
ប៉ុន្តែបើយើងបានដឹងពីមូលហេតុការពិតនោះយើងនឹងបានយល់ច្បាស់ទាំងអស់គ្នា។ មូលហេតុដែលបាយឆាកាពិកមួយចានទៀតមានតម្លៃដល់ទៅ $10 ក៏ព្រោះតែវាមានគ្រឿងផ្សំខុសៗគ្នា បូករួមទាំងការបន្ថែមគ្រឿងច្រើន ការប្រើប្រាស់គ្រឿងផ្សំល្ៗអ និងមានគុណភាពខ្ពស់… ហេតុដូចនេះមានមនុស្សនៅតែចូលទៅញុំាបាយឆាកាពិកតម្លៃ $10 ដដែល ពីព្រោះគេគិតថាវាមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់ថែសុខភាពរបស់ពួកគេទៀតផង ។
Successful
ដូចគ្នានឹងមនុស្សមួយចំនួនផងដែលពីព្រោះនៅពេល ដែលយើងចង់អោយខ្លួនយើងមានតំលៃនោះ អ្នកគួរតែពិចារណានូវអ្វីដែលជាគុណតម្លៃរបស់មនុស្សពិតប្រាកដ តើអ្វីទៅជាគុណតម្លៃ និង គុណធម៌របស់មនុស្សយើង ហេតុដូចនេះហើយមានតែយើងទេ ដែលជាអ្នកកំណត់តំលៃរបស់វាពិតប្រាកដ។
Victory
ដូចមានឧទារហណ៍ជាការស្រេចប្រសិនបើយើងចង់អោយខ្លួនយើងមានតម្លៃពិតនោះចូលស្វែងរកវា និងទទួលនូវការ ពិតរបស់បុគ្គលរៀងៗខ្លួន ព្រោះថាបើយើងដឹងថាខ្លួនរបស់យើងនៅទីណានោះ ហើយដើរទៅកាន់ផ្លូវណានោះ អ្នកនឹងទទួលបានលទ្ធផលយ៉ាងពិតប្រាកដ។

Comments Off on ស្វែងយល់ និងអនុវត្តន៍តាមអត្ថបទនេះ ដើម្បីឲ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត សង្គម

Comments are closed.

យោបល់របស់អ្នកអាន