MENU

ពាក្យចចាមអារាមបាននិយាយថា Samsung Galaxy Note 6 នឹងមានរន្ធ USB Type-C

នៅពេលនេះក្រុមហ៊ុន Samsung គឺនៅសល់តែប៉ុន្មានខែទៀតឆ្ងាយពីការបង្ហាញ ទូរស័ព្ទ Galaxy Note 6 ដូច្នេះពាក្យចចាមអារ៉ាម ដែលទាក់ទងនឹងស្មាតហ្វូននេះក៏មានចំនួនកាន់តែច្រើនឡើងៗផងដែរ ។

 

USB-Type-C-macro-image

 

ពត៌មាន ដែលទទួលបានចុងក្រោយបំផុតដែលមិនទាន់ប្រាកដប្រាជាបានអោយដឹងថា ទូរស័ព្ទជំនាន់ក្រោយរបស់ Note5 នេះនឹងមានរន្ធដោត USB Type-C ហើយបើអញ្ជឹងមែននោះ គឺមានន័យថា វាគឺជាលើកដំបូងហើយដែរ USB type-C បានបង្ហាញខ្លួនធ្វើជាលក្ខណៈពិសេសមួយនៅក្នុងក្រុមហ៊ុនកូរ៉េ។ មិនតែប៉ុណ្ណោះវានឹងជំនួសរន្ធ microUSB ដែលទូរស័ព្ទស្មាតហ្វូនរបស់កូរ៉េតែងតែប្រើជាយូរមកហើយ។ អ្វីដែលមិនច្បាស់លាស់មួយទៀតនោះ គឺថាស្ដង់ដារមួយណាដែល Samsung នឹងប្រើជាមួយនឹង port របស់ខ្លួន – រន្ធដោត USB 3.1 ឬក៏ រន្ធដោតជំនាន់ចាស់ ។

ទោះជាយ៉ាងណាក៏ដោយប្រសិនបើក្រុមហ៊ុន Samsung ចង់បន្តការជំរុញ VR របស់ខ្លួន នោះវានឹងចេញកាស Gear VR ថ្មីរួមជាមួយ Note 6 ហើយនេះដោយសារតែ Gear VR បច្ចុប្បន្នភ្ជាប់ទៅទូរស័ព្ទ Samsung របស់អ្នកតាមរយៈ microUSB ។ ហេតុនេះហើយបានជាឧបករណ៍ភ្ជាប់ Type-C ថ្មីនៅក្នុង Note 6 នេះនឹងតម្រូវឱ្យមានកំនែប្រែកាសថ្មី។

រហូតមកដល់ពេលនេះយើងបានឮថា Galaxy Note 6 នឹងមានអេក្រង់ទំហំ 5.8 អ៊ីញ QHD ប្រភេទ Super AMOLED (អាចជាអេក្រង់កោង), RAM ទំហំ 6GB,  ប្រព័ន្ធដំណើរការ Snapdragon 823 SoC របស់ក្រុមហ៊ុន Qualcomm, កាមេរ៉ាក្រោយទំហំ 12MP ដូចទៅនិងទូរស័ព្ទ Galaxy S7 និង S7 edge (អាចធ្វើអោយល្អជាងមុន) និងមានថាមពលថ្ម 4.000 mAh។ វាក៏អាចនិងមានអាវការពារមិនជ្រាបទឹក និងធូលីផងដែរ។

Comments Off on ពាក្យចចាមអារាមបាននិយាយថា Samsung Galaxy Note 6 នឹងមានរន្ធ USB Type-C បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន