MENU

វិធីខ្លះៗដែលអាចកាត់បន្ថយជំងឺលើសសម្ពាធឈាម

ក្នុងចំណោមប្រជាជនក្នុងពិភពលោក មានចំនួនច្រើនភាគរយដែលមានជំងឺ លើសសម្ពាធឈាម។ ការលើសសម្ពាធឈាមអាចនាំអោយមានជំងឺជាច្រើនដូចជា ប៉ះពាល់ទៅលើបេះដូង, ក្រលៀន និង ខួរក្បាល ជាដើម។  ការលើសសម្ពាធឈាមមិនមែនជាជំងឺដែល ស្រាលនោះទេ ពីព្រោះវាគ្មានរោគសញ្ញាអ្វីដែលយើងអាចកត់សម្គាល់បានឡើយ ទាល់តែវាប៉ះពាល់ទៅលើសរីរាង្គផ្សេងៗដែលរាប់ខាងលើ បានយើងដឹង។ ប៉ុន្តែអ្នកអាចដឹងបានតាមរយះការវាស់សម្ពាធឈាមរាល់ថ្ងៃ។ អ្នកអាចធ្វើអោយសម្ពាធឈាមរបស់អ្នកនៅក្នុងកំរិតធម្មតាបានតាមរយះវិធីខាងក្រោម៖

  • រក្សាទំងន់ក្នុងកំរិតធម្មតា៖ ការលើសទំងន់ អាចអោយអ្នកលើសសំពាធឈាម លើសអ្នកស្គមដល់ទៅ 2-5 ដង។ អ្នកត្រូវខំធ្វើការហាត់ប្រាណ អោយបានច្រើន ទោះជាមានការចុះទំងន់តិចមែន ក៏វាអាចប្រែប្រួលការលើសសម្ពាធឈាមខ្លះដែរ។ អ្នកអាចអាន អត្ថបទស្តីពី ការលើសទំងន់ បាន

Obesity_&_BMI

  • ហាត់ប្រាណជាញឹកញាប់៖ មនុស្សដែលចូលចិត្តការហាត់ប្រាណភាគច្រើនមានសម្ពាធឈាម មិនលើសពីធម្មតានោះទេ។ តាមការសិក្សាបាននិយាយថាអ្នកមិនចាំបាច់ ធ្វើការហាត់ប្រាណខ្លាំងៗនោះទេ គ្រាន់តែតិចតួចវាអាច នឹងកាត់បន្ថយភាគរយបានច្រើន។

Fast-Fat-Burning-Exercises

  • ហាមពិសារប្រៃ
  • ពិសារស្រាតិចៗ៖ ការពិសារស្រាច្រើនធ្វើអោយអ្នកលើសសម្ពាធឈាម ដូចនេះអ្នកត្រូវតែកាត់បន្ថយ ការពិសារបន្តិច។ ខ្ញុំនិយាយនេះមិនមែនចង់មានន័យថា មួយកេះ 5នាក់ កាត់បន្ថយមក 2នាក់ទេណា កុំច្រលំ។
  • កាត់បន្ថយស្ត្រេស ៖ នៅពេលដែលអ្នកមានការគិតអ្វីមួយ ច្រើនស្មុគស្មាញ វាអាចធ្វើអោយអ្នកលើសសម្ពាធឈាមផងដែរ អ្នកអាចកាត់បន្ថយការស្ត្រេសបានតាមអត្ថបទនេះ “វិធី ១៥ យ៉ាងជួយបំបាត់ភាពស្មុគ្រស្មាញតានតឹងក្នុងអារម្មណ៍របស់អ្នក“.

តាមវិធីទាំង5ខាងលើនេះ មិនថា អ្នកដែលមានជំងឺលើសសម្ពាធឈាមហើយស្រាប់ ឬ មិនទាន់មាននៅឡើយ ក៏អ្នកអាចអនុវត្តបានដូចគ្នា។ វាជាវិធីងាយៗដែលអ្នកអាចធ្វើបានដោយមិនចាំបាច់មានគ្រូពេទ្យនៅជិតឡើយ។ ប៉ុន្តែបើសម្ពាធឈាមអ្នកឡើងខ្លាំង ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

 

Comments Off on វិធីខ្លះៗដែលអាចកាត់បន្ថយជំងឺលើសសម្ពាធឈាម សុខភាព

Comments are closed.

យោបល់របស់អ្នកអាន