MENU

ផលិតផល Canon ថ្មីដែលអាចធ្វើអោយ ក្រុមហ៊ុនផ្សេងៗផ្អើល

ក្នុងឆ្នាំ 2016 នេះ Canon បានចេញនូវកាមេរ៉ាចំនួន 3 គឺ Canon 1Dx mark II , Canon 80D និង Canon PowerShot G7 X Mark II។ ឥឡូវនេះ Canon បានបញ្ចេញ កាមេរ៉ាមួយទៀត ដែលគេមិនទាន់បានដាក់ឈ្មោះនៅឡើយទេ ប៉ុន្តែគេបានដាក់វាចូលក្នុងកម្មវិធី Canon expo នៅសាងហៃ ប្រទេសចិន ដូចនេះវាអាចនឹងចេញក្នុងពេលឆាប់ៗនេះ។

ដូចដែលការសន្យា ក្នុងឆ្នាំ 2015 ដែល Canon បាននិយាយថា ពួកគេកំពុងតែ ធ្វើការផលិតនូវផលិតផលប្រភេទថ្មីមួយដែល មានអនុភាពលើស Canon 5Ds និង 5DSr ដែលអាចមាន ទំហំ 120MP។ ពួកគេបានសំដៅទៅលើការផលិត នូវកាមេរ៉ាមួយដែលមាន មេហ្គាភិចសែល ធំៗ អីញ្ចឹងហើយបានជា នៅក្នុង Canon expo ឆ្នាំនេះ យើងបានឃើញនូវកាមេរ៉ា របស់ Canon មួយគ្មានឈ្មោះនៅឡើយកំពុងបញ្ឈរសំរាប់អ្នកទៅសាកល្បងផងដែរ។

ក្រុមហ៊ុនរបស់ប្រទេសចិនមួយឈ្មោះ DCfever ដែលបានទៅសាកល្បង ដល់កន្លែង ពួកគេបានសាកល្បង និងបាន យកនូវរូបភាពជាភស្តុតាងដែលគេថា កាមេរ៉ាមួយនេះពិតជាមានអនុភាពខ្លាំងដូចដែល Canon បាននិយាយមែន។

160519_canon_120mp_08 120

canon-8k-tech-canonexpo-still-life-2-540x334

នេះជារូបភាពដែលមិនមានការ Zoom ចូល អ្នកអាចឃើញកូនសៀវភៅដែលនៅពីលើសៀវភៅនោះហើយ តើវាតូចប៉ុណ្ណា។ រូបភាពខាងក្រោម  2 ទៀត គេបានធ្វើការ Zoom ចូល ខ្លាំង ប៉ុន្តែ គេនៅតែអាចមើលវាច្បាស់ដដែល ។ នេះជាអនុភាពនៃកាមេរ៉ាដែល មាន ទំហំធំ។ តើវាអាចផ្តួលរលំ កាមេរ៉ា ដែលមានទំហំំ MP ធំដូចគ្នាបានដែលឬទេ?
160519_canon_120mp_06 160519_canon_120mp_10canon-expo-2105-120-megapixel-camera-super-closeup-540x334

Comments Off on ផលិតផល Canon ថ្មីដែលអាចធ្វើអោយ ក្រុមហ៊ុនផ្សេងៗផ្អើល បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន