MENU

បរិភោគផ្លែមៀន ដើម្បីប៉ូវកម្លាំង និងខួរក្បាល

ផ្លែមៀន គឺជាផ្លែឈើមួយប្រភេទ ដែលសាច់របស់វាសំបូរទៅដោយជាតិទឹកមានរសជាតិផ្អែមស្អិត។ គេអាចបរិភោគវាស្រស់ៗ ឬផលិតធ្វើជាបង្អែមកំប៉ុង ឬយកទៅហាលឲ្យស្ងួតធ្វើជាមៀនក្រៀម ដើម្បីទុកឲ្យបានយូរក៏បាន។ មៀននៅពេលហាលស្ងួតធ្វើឲ្យបាត់បង់ជាតិទឹកអស់ ហើយនៅសល់តែជាតិស្ករផ្អែម ធ្វើឲ្យមេរោគមិនអាចរីករាលដាលបានឡើយ ហើយរសជាតិនៅតែដូចដើម។

 

longan-fruit

 

នៅក្នុងសាច់មៀនមានសារធាតុអាហារផ្សេងៗជាច្រើន ដូចជាស្ករគ្លុយកូស ស៊ូកូស វីតាមីន A,B។ ក្រៅពីនេះវាមានប្រូតេអ៊ីនក្នុងបរិមាណយ៉ាងច្រើន មានខ្លាញ់ និងអំបិលរ៉ែជាច្រើនប្រភេទ។ នៅក្នុងក្បួនវេជ្ជសាស្រ្តបុរាណចិន គេប្រើប្រាស់មៀនក្រៀមធ្វើជាឪសថជំនួយបេះដូង ជំនួយឈាម ជំនួយខួរក្បាល ជួយរំលាយអាហារហើយត្រូវបានគេស្គាល់ច្បាស់ថា ជាអាហារប៉ូវដ៏ល្អមួយប្រភេទ។

 

original-1408356767974

 

 

មៀនជាផ្លែឈើមានរសជាតិផ្អែមមុតក្តៅ និងមានគុណសម្បត្តិជាឪសថប៉ូវដូចដែលបានរៀបរាប់រួចមកហើយ។ ដូច្នេះវាសមស្របសម្រាប់បុគ្គល ដែលមានរាងកាយទន់ខ្សោយ ជាពិសេសស្ត្រីដែលទើបនឹងឆ្លងទន្លេរួច ឬអ្នកជំងឺដែលទើបងើបពីឈឺ ដោយគេនិយមយកវាទៅស្ងោរសាបជាមួយនឹងស៊ុតមាន់ ឲ្យស្រ្តីឆ្លងទន្លេថ្មីៗបរិភោគ ព្រោះវាមានប្រសិទ្ធភាពក្នុងការជួយប៉ូវកំលាំង ប៉ូវឈាមយ៉ាងល្អ។ ក្រៅពីនេះ វាជាថ្នាំជួយសរសៃប្រសាទ ជំនួយការចងចាំ ប្រើសម្រាប់អ្នកមានចិត្តច្របូកច្របល់ ខ្វល់ខ្វាយ ច្រាសច្រាល និងបែកញើសខ្លាំង។

 

tropicalpick-longan-01

 

 

តែដោយសារតែវាមានរសជាតិផ្អែម និងក្តៅ ដូច្នេះអ្នកដែលមានអាការៈក្តៅក្នុងឈឺក មានស្លេសពណ៌លឿង ទល់លាមក មិនគួរបរិភោគច្រើនពេកនោះទេ។ សម្រាប់ក្បួនឪសថបុរាណ មានចែងពីការយកមៀនទៅធ្វើជារូបមន្តឪសថដូចជា ថ្នាំប៉ូវឈាម ប៉ូវកំលាំង រំលាយអាហារ ប៉ូវក្រលៀន ជំនួយតម្រងនោម ហើយសម្រាប់ស្រ្តីមានផ្ទៃពោះ អាចយកសាច់មៀនក្រៀមមួយចំនួនល្មម ផ្សំជាមួយស្ករអំពៅស្ងោរលាយជាមួយស៊ុតមាន់ ធ្វើបង្អែមទទួលទានបាន។ ខ្សោយខួរក្បាល ខួរក្បាលស្មុគស្មាញតានតឹង ភ្លេចភ្លាំងស្មារតីច្រើន ដេកមិនលក់ រសាប់រសល់ បែកញើសខ្លាំង យកសាច់មៀនក្រៀមថែមស្ករមួយចំនួនល្មម ស្ងោររំងាស់ឲ្យទាល់តែស្អិតខាប់ ទទួលទាន២ដងក្នុងមួយថ្ងៃ ក្នុងប្រមាណ ១០ ទៅ ១៥ក្រាម។

 

1306167418409

 

ក្រោយពេលសំរាលកូន មៀនស្ងួត ១៥ក្រាម ពុទ្រាក្រហម ៥ផ្លែ ស្ករអំពៅ ៣០ក្រាម ខ្ញីស្រស់ ៨ក្រាម ស្ងោរផឹងទឹកមួយថ្ងៃម្តង។ ធ្វើជាថ្នាំប៉ូវសម្រាប់អ្នកមានជំងឺរុាំរ៉ៃ ស្គាំងស្គម គ្មានកំលាំងវិលមុខស្រវាំងភ្នែក សាច់មៀនក្រៀម ១៥ក្រាម សាច់ជ្រូកក្រហម (សាច់សុទ្ធ) ៣០ក្រាម ខ្ញីស្រស់ ២មើម ត្រប៉ែមួយចំនួនល្មម ស្ងោរឲ្យឆ្អិនពិសារមួយថ្ងៃម្តង។

Comments Off on បរិភោគផ្លែមៀន ដើម្បីប៉ូវកម្លាំង និងខួរក្បាល សុខភាព

Comments are closed.

យោបល់របស់អ្នកអាន