MENU

សាប៊ូដុំ និង សាប៊ូទឹក មួយណាល្អជាង?

សាប៊ូដុសខ្លួន យើងមិនមែនចេះតែទិញៗនោះទេ យើងត្រូវតែដឹងនូវអ្វីដែលជាផលប្រយោជន៍របស់វានូវសាប៊ូនីមួយៗ ព្រោះវាមានច្រើនប្រភេទ។ សំរាបសាប៊ូដុសខ្លួនវាមាន ពីរប្រភេទ ដែលសំរាប់ជ្រើសរើស គឺ សាប៊ូដុំ និង សាប៊ូទឹក។ តើប្រភេទទាំងពីរនេះ មានសារៈប្រយោជន៍ អ្វីខ្លះ និង គុណវិបត្តិអ្វីខ្លះ យើងនឹងបកស្រាយចែកដាច់ពីគ្នារវាងសាប៊ូដុំ និង សាប៊ូដុសខ្លួន អាចងាយស្រួលដល់អ្នកជ្រើសរើស។

soap

សាប៊ូដុំ

គុណសម្បត្តិ៖

  • សាប៊ូដុំ មានតំលៃថោក សមរម្យ អ្នកអាចទិញវាបានច្រើនដុំ ជាមួយនឹងលុយដែលអ្នកអាចទិញបានតែសាប៊ូទឹកមួយដប។
  • វាជួយអ្នកសន្សំសំចៃ ព្រោះអ្នកប្រើវានៅពេញខ្លួនអ្នក ដោយប្រើតែបរិមាណតិចតួចតែប៉ុណ្ណោះ
  • វាជួយដល់បរិស្ថានដូចជា៖ មិនប្រើប្រាស់ផ្លាស់ស្តិចសំរាប់ខ្ចប់ ប្រើក្រដាស់។ ហើយមួយទៀត វាត្រូវការទឹកតិចតួចសំរាប់លាងជម្រះពីរាងកាយអ្នក។

គុណវិបត្តិ៖

  • សំរាប់សាប៊ូដុំ ការប្រើប្រាស់វាច្រើនគ្នាវាអាចចំលង មេរោគពីមនុស្សមួយទៅមួយ អ្នកអាចកាត់បន្ថយនូវកត្តានេះបានដោយប្រើប្រាស់សាប៊ូរៀងៗខ្លួន
  • ចំពោះសាប៊ូដែលប្រើប្រាស់សំរាប់ព្យាបាលរោគស្បែក ភាគច្រើនជាសាប៊ូដុំ ដូចនេះវាអាចមានបញ្ហាខ្លះទៅលើមនុស្សធម្មតា អ្នកគួរតែមើលអោយបានត្រឹមត្រូវមុននឹងទិញ។
  • សាប៊ូដុំខ្លះមានអត្រា pH ច្រើនលើសធម្មតា អាចធ្វើអោយស្បែកអស់សំនើម ។ល។

hqdefault (1)

សាប៊ូទឹក

គុណសម្បត្តិ៖

  • កាត់បន្ថយការប៉ះពាល់់ផ្ទាល់ទៅលើសាប៊ូ ដូចនេះហើយ វាអាចកាត់បន្ថយការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
  • ងាយស្រួលសំរាប់ការប្រើប្រាស់
  • វាបង្កើននូវពពុះច្រើនជាង សាប៊ូដុំ មិនបាច់ប្រើទឹកមកលាយជាមួយ
  • វាមាន pHតិចជាង សាប៊ូដុំ អ្នកអាចសម្គាល់មើលដោយក្រោយពីដុសរាងកាយជាមួយសាប៊ូទឹក និង លាងវាចេញ រាងកាយអ្នកនៅតែមានភាពសំណើមជានិច្ច មិនដូចសាប៊ូដុំឡើយ

គុណវិបត្តិ៖

  • តំលៃរៀងថ្លៃបន្តិច តែក្រោយប្រើអ្នកអាចយកសំបកវាទៅផ្ទុករបស់ផ្សេងទៀត
  • ប្រើប្រាស់ផ្លាស់ស្តិចសំរាប់វិចខ្ចប់ អាចប៉ះពាល់ដល់បរិស្ថាន
  • នៅពេលអ្នកច្របាច់សាប៊ូចេញពីកំប៉ុង អ្នកអាចប្រើប្រាស់វាលើស មិនល្អសំរាប់ការសន្សំសំចៃឡើយ។

liquid-soap

ការជ្រើសរើសនូវសាប៊ូ រវាងប្រភេទទាំងពីរនេះ អ្នកគួរតែគិតអំពី៖

  • តើស្បែករបស់អ្នក អាចប៉ះពាល់បានសាប៊ូដែលមានសារជាតិណាខ្លះ ព្រោះស្បែកមនុស្សនីមួយៗខុសៗគ្នា សាប៊ូដុំ មានជំរើសច្រើនដែលលោកអ្នកអាចសំរេចចិត្តបាន។
  • ចំពោះអ្នកដែលចូលចិត្តប្រើសាប៊ូរួមគ្នា អ្នកគួរតែប្រើប្រាស់ សាប៊ូទឹក ព្រោះកុំអោយមានការឆ្លងនូវមេរោគផ្សេងៗពីមួយទៅមួយ
  • សូមអានពាក្យណែនាំមុននឹងប្រើប្រាស់សាប៊ូណាមួយ ជៀសវាង គ្រោះថ្នាក់ផ្សេងៗ។

Comments Off on សាប៊ូដុំ និង សាប៊ូទឹក មួយណាល្អជាង? សុខភាព

Comments are closed.

យោបល់របស់អ្នកអាន