ត្រលប់ពីខែមករាមកវិញ យើងបានចែកចាយពត៌មានថា Apple iPhone 7 Plus អាចនឹងមានអង្គផ្ទុកទិន្នន័យធំបំផុតរហូតដល់ 256GB ឯណោះ។ បើដូចនេះម៉ែនគឺវាមានទំហំផ្ទូកទិន្នន័យគុណនឹងពីរនៅលើទូរស័ព្ទ iPhone ដែលប្រើនៅពេលបច្ចុប្បន្ននេះ។
ពាក្យចចាមអារាមនៅថ្ងៃនេះបានមកពីរូបភាពរកឃើញនៅលើ គណនី Weibo និងសរសេរឡើងវិញដោយ @OnLeaks មួយ។ រូបភាព tweeted ឡើងវិញដែលមានរូបភាពនៃគ្រឿង កាមេរ៉ាភ្លោះ នោះគឺសំរាប់បំពាក់លើ iPhone 7 Plus។ រីឯរូបភាពមួយផ្សេងទៀតនៅលើរូបថតដូចគ្នាបង្ហាញពីបន្ទះ Memory SanDisk NAND ដែលសំរាប់បំពាក់លើ iPhone 7 Plus ជាមួយនឹងទំហំ 16GB , 64GB និង 256GB នៃអង្គផ្ទូកទិន្នន័យខាងក្នុង។
នេះគ្រាន់តែជាការរំពឹងទុកចុងក្រោយបំផុតអំពី កាមេរ៉ានៅលើ iPhone ជំនាន់ក្រោយ។ កាលពីម្សិលមិញយើងបានចែកចាយពាក្យចចាមអារាមដែលថា បច្ចេកវិទ្យា OIS នឹងបំពាក់នៅលើទាំង iPhone 7 និង iPhone 7 Plus។ រហូតមកដល់ពេលនេះ បច្ចេកវិទ្យា Optical Image Stabilization ( បច្ចេកវិទ្យាទប់លំនឹង ) ត្រូវបានគេរកឃើញនៅលើកាមេរ៉ារបស់ iPhone ម៉ូដែល Plus តែប៉ុណ្ណោះ។ លើសពីនេះទៀតយើងក៏ទទួលបានពត៌មានថា ក្រុមហ៊ុន LG និង Sony នឹងចែករំលែកការផលិត នៃគ្រឿងបន្លាសកាមេរ៉ា សម្រាប់ទូរស័ព្ទ iPhone ម៉ូដែលៗក្រោយនេះផងដែរ។