MENU

វិធីសាស្ត្រក្នុងការកំចាត់ក្លឹនស្អុយចេញពីម៉ាស៊ីនត្រជាក់រថយន្ត

នៅរាល់ពេលដែលអ្នកបើកម៉ាស៊ីនត្រជាក់រថយន្តរបស់អ្នកឡើង តើអ្នកមានអារម្មណ៍ថាធំក្លឹនមិនល្អ ដូចជាស្អុយ ឬក៏ធំក្លឹនដូចធូលី ដែលឬទេ? ប្រសិនបើអ្នកមានធំក្លឹន នោះមានន័យថាប្រព័ន្ធម៉ាស៊ីនត្រជាក់របស់អ្នកអាចមានបញ្ហាហើយ។

អញ្ចឹង! តើហេតុអ្វីបានជាប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តខ្ញុំមានធំក្លឹន?

មានមូលហេតុជាច្រើន ដែលបណ្តាលឲ្យប្រព័ន្ធម៉ាស៊ីនត្រជាក់របស់អ្នកមានក្លឹនមិនល្អ តែភាគច្រើននៃក្លឹនមិនល្អនោះគឺកើតមានឡើងដោយសារទំលាប់នៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់របស់យើងទាំងអស់គ្នាតែម្តង។ រាល់ពេលដែលយើងធ្វើការប្រើប្រាស់នូវម៉ាស៊ីនត្រជាក់ ប្រព័ន្ធម៉ាស៊ីនត្រជាក់តែងតែបង្កើតបាននូវជាតិទឹក ដោយនៅពេលដែលជាតិសំណើមទាំងអស់នោះបានលាយលំគ្នាជាមួយនឹងធូលី ដី មេរោគ ជាតិពុល និងបាក់តេរី វានឹងបង្កើតបានជាពពួកផ្សឹតដែលអាចប៉ះពាល់ដល់សុខភាព និងផ្តល់ក្លឹនមិនល្អ ដែលបញ្ចេញមកតាមរយៈប្រព័ន្ធខ្យល់ម៉ាស៊ីនត្រជាក់រយន្តរបស់យើង។

d5d901583d8b7fc2c1c4fa34405018db

 

ដូចនេះដើម្បីកាត់បន្ថយនូវបញ្ហាទាំងនេះ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន អាចជួយអ្នកក្នុងការកំចាត់ក្លឹនស្អុយចេញពីម៉ាស៊ីនត្រជាក់រថយន្ត ៖

  • ធ្វើការសំអាតដោយអ្នកជំនាញនូវប្រព័ន្ធបញ្ចេញ ឬសាយភាយធាតុត្រជាក់របស់ម៉ាស៊ីនត្រជាក់ ជាមួយនឹងផលិតផលសំអាតមេរោគ និងបាត់តេរី ( ប្រភេទផលិតផលរបស់ម៉ាស៊ីនត្រជាក់រថយន្ត)។ អ្នកអាចស្វែងរកប្រភេទផលិតផលទាំងនេះបាននៅតាមផ្សារទំនើប ឬនៅតាមហាងលក់សំភារៈរថយន្តមួយចំនួន ។
  • សំរាប់រថយន្តសេរីថ្មីមួយចំនួនគឺមានភ្ជាប់មកជាមួយនូវសន្ទះម៉ាស៊ីនត្រជាក់ ឬ air filter ដែលជាទូទៅវាមានទីតាំងស្ថិតនៅក្រោមតាបឡូខាងអ្នករួមដំណើរ (ខាងមុខ)។ តួនាទីរបស់វាគឺប្រើប្រាស់ក្នុងការទុបស្កាត់មិនឲ្យក្លឹនអាក្រក់ ឬធូលីដី ដែលជាប់តាមខ្យល់ពីខាងក្រៅចូលដល់ក្នុងរថយន្តរបស់អ្នក។ ប្រើសិនបើអ្នកពុំធ្លាប់បានធ្វើការផ្លាស់ប្តូរ air filter ម៉ាស៊ីនត្រជាក់របស់អ្នកពីមុនទេ អ្នកគួរតែធ្វើការផ្លាស់ប្តូរវាចេញ ដោយធ្វើតាមរយៈការណែនាំរបស់សៀវភៅណែនាំរថយន្ត។

cabin_air_filter

cabin-filter-808x455

 

  • ធ្វើការបាញ់សំអាត់ទៅលើប្រព័ន្ធ ឬប្រហោងស្រូបខ្យល់ចូលទៅខាងក្នុង។ ភាគច្រើននៃរថយន្តគឺមានប្រព័ន្ធស្រូបខ្យល់នេះស្ថិតនៅខាងមុខកញ្ចក់របស់រថយន្ត ពោលគឺស្ថិតនៅខាងក្រោមនៃផ្លឹតទឹកតែម្តង។ អ្នកអាចធ្វើការសំអាតវាជាមួយនឹងផលិតផលស្ព្រៃកំចាត់ក្លឹន (សំរាប់ប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត) ដោយជំហានដំបូងអ្នកត្រូវដំឡើងល្បឿនកង្ហារម៉ាស៊ីនត្រជាក់របស់អ្នកឲ្យដល់ល្បឿនខ្ពស់បំផុត ជាមួយនឹងសីតុណ្ហភាពត្រជាក់បំផុត ប៉ុន្តែអ្នកគួរតែពិនិត្យឲ្យបានច្បាស់ថាប៊ូតុងរក្សារខ្យល់អាកាសបរិយាកាសខាងក្នុងរថយន្ត ( recirculate) ត្រូវបានបិទ រួចអ្នកប្រើស្ព្រៃកំចាត់ក្លឹនបាញ់ទៅលើប្រព័ន្ធស្រូបខ្យល់នោះ ដោយទុកវាចោលរយៈពេល 10 នាទី។ បន្ទាប់ពី 10 នាទី អ្នកត្រូវប្រើស្ព្រៃកំចាត់ក្លឹនបាញ់ទៅលើប្រហោងបញ្ចេញខ្យល់ម៉ាស៊ីនត្រជាក់ដែលស្ថិតនៅខាងក្នុងរថយន្ត ហើយយើងត្រូវទុករថយន្តដោយពន្លត់ម៉ាស៊ីន ជាមួយនឹងការបិទឲ្យជិតនូវកញ្ចក់បង្អួចទាំងអស់ ដោយត្រូវទុកវាចោលបែបនេះរយៈពេល 20 នាទី។ ការធ្វើបែបនេះពីរទៅបីដង អាចបំបាត់នូវក្លឹនស្អុយមិនល្អ និងបាត់តេរីដែលមាននៅក្នុងរថយន្តរបស់អ្នកបាន។

maxresdefault-1-2

ac-vent-cleaner-odor-spray-for-car

 

  • គួរមានទំលាប់បិទម៉ាស៊ីនត្រជាក់ចោលរយៈពេលពី 5 ទៅ 10 នាទី មុនពេលដែលអ្នកដល់គោលដៅ ជាមួយនឹងការប្រើប្រាស់តែកង្ហារម៉ាស៊ីនត្រជាក់ ឬការប្រើប្រាស់ជំនួសនូវម៉ាស៊ីនកំដៅ ។ ការធ្វើបែបនេះគឺដើម្បីជួយដល់ការសង្ងួតជាតិទឹកទាំងឡាយដែលមាននៅក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់ ដែលជាប្រភពនៃបាត់តេរី និងពពួកផ្សឹត។

 

Comments Off on វិធីសាស្ត្រក្នុងការកំចាត់ក្លឹនស្អុយចេញពីម៉ាស៊ីនត្រជាក់រថយន្ត យានយន្ត, សង្គម

Comments are closed.

យោបល់របស់អ្នកអាន