MENU

ប្រព័ន្ធបំពងសម្លេងម៉ាកកំពូលល្បីៗ ដែលគេនិយមបំពាក់នៅក្នុងរថយន្ត

ជាទូទៅសំរាប់អ្នកដែលស្រលាញ់រថយន្តតែងតែចំណាយពេលវេលាមួយភាគរបស់ពួកគេទៅលើរថយន្តដូចជា ការបើកបរទៅកន្លែងធ្វើការ  ការបើកបរទៅសាលារៀន និងការបើកបរកំសាន្តជាដើម។ យើងអាចនិយាយបានថារថយន្តគឺជាផ្ទះទីពីររបស់យើងក៏បាន ព្រោះថាយើងបានចំណាយពេលវេលាជាច្រើននៅក្នុងបន្ទប់ដ៏តូចដែលអាចផ្លាស់ទីមួយនេះ។ ដូចនេះរាល់ម្ចាស់រថយន្តគ្រប់រូបតែងប្រាថ្នាចង់ឲ្យរថយន្តរបស់ខ្លួនមានសុវត្ថិភាពខ្ពស់ គុណភាពល្អ មានផាសុខភាពខ្ពស់ និងជាពិសេសគឺចង់ឲ្យមានប្រព័ន្ធបច្ចេកវិទ្យាកំសាន្តដ៏ល្អមួយ ដើម្បីបំបាត់នូវរាល់ភាពអផ្សុក ដែលតែងតែកើតឡើងរាល់ពេលបើកបរ។ សំរាប់ខាងក្រោមនេះគឺជាប្រព័ន្ធបំពងសម្លេងម៉ាកល្បីៗ ដែលគេនិយមបំពាក់នៅក្នុងរថយន្តប្រណីតៗមួយចំនួន ៖

 

BOSE

BOSE គឺជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលមានជំនាញក្នុងការផលិតឧបករណ៍ និងប្រព័ន្ធបំពងសម្លេង មានដូចជាកាសត្រចៀក បាស និង ប្រព័ន្ធសំលេងបាសរថយន្តជាដើម។ ក្រុមហ៊ុននេះគឺបានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ 1964 ដោយលោក Dr. Amar G. Bose ដោយដំបូងឡើយ ក្រុមហ៊ុនមួយនេះគឺមានឈ្មោះតែនៅក្នុងប្រទេសតែប៉ុណ្ណោះ តែក្រោយមកកេរ្តិ៍ឈ្មោះរបស់វាបានល្បីល្បាញ់ពេញសាកលលោកតែម្តង។  BOSE ត្រូវបានអ្នកប្រើប្រាស់ស្គាល់តាមរយៈគុណភាពនៃប្រព័ន្ធសម្លេងនៅតាមផ្ទះ ប្រព័ន្ធកំចាត់សម្លេងរំខាន និងប្រព័ន្ធសម្លេងរថយន្តដ៏អស្ចារ្យរបស់វា។ ក្រុមហ៊ុនរថយន្តដែលជ្រើសយក BOSE មកធ្វើជាប្រព័ន្ធកំសាន្តមានដូចជាក្រុមហ៊ុន AUDI, PORSCHE, CADILLAC, GMC, CHEVROLET, NISSAN, MAZDA និង INFINITI ជាដើម។

 

2011-audi-q7-TDI-bose-speakers

 

BANG & OLUFSEN

BANG & OLUFSEN គឺជាម៉ាកផលិតផលរបស់ក្រុមហ៊ុនប្រទេសដាណឺម៉ាក ដែលក្រុមហ៊ុននេះមានជំនាញក្នុងការផលិតឧបករណ៍បំពងសម្លេង គ្រឿងទូរទស្សន៍ និងគ្រឿងរបស់ទូរស័ព្ទផងដែរ។ ម៉ាកនេះត្រូវបានគេរកឃើញដំបូងនៅក្នុងឆ្នាំ 1925 ដោយលោក Peter Bang និងលោក Svend Olufsen។ នាពេលបច្ចុប្បន្ន គឺមានក្រុមហ៊ុនរថយន្តប្រណីតបួនបានជ្រើសរើស BANG & OLUFSEN ធ្វើជាកញ្ចប់បច្ចេកវិទ្យាបន្ថែមរបស់ខ្លួន ក្នុងនោះរួមមានក្រុមហ៊ុន AUDI, BMW, ASTON MARTIN និង AMG របស់ Mercedes-Benz ជាដើម។

 

audi_1

 

2012-audi-a7-bang-and-olufsen-speakers

 

harman /kardon by HARMAN

harman /kardon by HARMAN គឺជាម៉ាកប្រព័ន្ធ និងឧបករណ៍សម្លេងដ៏ល្បីរបស់ក្រុមហ៊ុន HARMAN ដោយវាត្រូវបានគេចាប់ផ្តើមធ្វើការផលិតដំបូងបង្អស់នៅក្នុងឆ្នាំ 1953 ដោយលោក Sidney Harman និងលោក Bernard Kardon។ harman /kardon by HARMAN ត្រូវបានពិភពលោកស្គាល់តាមរយៈឧបករណ៍អុមផ្លីសម្លេង និងឧបករណ៍បំពងសម្លេងប្រណីតតាមផ្ទះរបស់វា ហើយក្រោយមកវាក៏មានឈ្មោះល្បីខ្លាំងនៅក្នុងវិស័យប្រព័ន្ធសម្លេងរបស់រថយន្តផងដែរ។ ក្រុមហ៊ុនរថយន្តដែលជ្រើសរើស harman /kardon by HARMAN ធ្វើជាដៃគូសហការក្នុងការបំពាក់ប្រព័ន្ធបំពងសម្លេងមានដូចជា BMW, CHRYSLER, Mercedes-Benz, MINI, Jeep និង SABURU ជាដើម។

 

harman_2

 

Mark Levinson

សំរាប់អ្នកដែលនិយមប្រើប្រាស់រថយន្តប្រណីត LEXUS ប្រហែលជាស្គាល់ម៉ាក Mark Levinson នេះច្បាស់ណាស់ហើយ ព្រោះវាត្រូវបានក្រុមហ៊ុនរថយន្តប្រណីត LEXUS ជ្រើសរើសផ្តាច់មុខសំរាប់កញ្ចប់ប្រណីតបន្ថែមរបស់ខ្លួន។ Mark Levinson ក៏ជាម៉ាកផលិតផលមួយ ដែលផលិតដោយក្រុមហ៊ុន HARMAN ដែរ ដោយវាត្រូវបានគេចាប់ផ្តើមផលិតដំបូងនៅក្នុងឆ្នាំ 1972 ដោយលោក Mark Levinson។ នៅពេលបច្ចុប្បន្ននេះ គឺមិនទាន់មានក្រុមហ៊ុនរថយន្តណាផ្សេងប្រើប្រាស់ប្រព័ន្ធបំពងសម្លេងនេះក្រៅពី LEXUS នោះទេ។

 

DSC_0342

 

Lexicon 

Lexicon គឺមិនខុសពី Mark Levinson និង harman /kardon នោះទេ ព្រោះពួកវា គឺសុទ្ធតែជាផលិតផលរបស់ក្រុមហ៊ុន HARMAN ដូចគ្នា។ នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនរថយន្តពីររបស់កូរ៉េកំពុងតែសហការជាមួយគ្នាក្នុងការបំពាក់បច្ចេកវិទ្យាសម្លេងនេះទៅក្នុងរថយន្តរបស់ពួកគេ ក្នុងនោះមានដូចជា HYUNDAI និង KIA ជាដើម។

 

2011-Hyundai-Equus-Lexicon-audio

 

MERIDIAN

គឺជាម៉ាកផលិតផលរបស់ក្រុមហ៊ុន Meridian នៃប្រទេសអង់គ្លេស។ ក្រុមហ៊ុននេះត្រូវបានពិភពលោកស្គាល់តាមរយៈស្នាដៃផលិត ប្រព័ន្ធ និងឧបករណ៍បំពងសម្លេងដ៏ប្រណីត ឧបករណ៍ និងប្រព័ន្ធវីដេអូ ជាដើម។ ក្រុមហ៊ុននេះចាប់ផ្តើមដំណើរការដំបូងនៅក្នុងឆ្នាំ 1977 ដោយលោក Bob Stuart និងលោក Allen Boothroyd។ សំរាប់ក្រុមហ៊ុនរថយន្តដែលជាដៃគូរបស់ Meridian មានដូចជា JAGUAR, LAND ROVER និង Mclaren ជាដើម។

 

L494_14_STU_DET09_fh_2_281-83680_680x450

 

Burmester

គឺជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ ដែលមានជំនាញក្នុងការផលិតឧបករណ៍ និងប្រព័ន្ធបំពងសម្លេងដែលមានគុណភាពល្អ និងប្រណីត។ ក្រុមហ៊ុននេះត្រូវបានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ 1977 នៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ នាពេលបច្ចុប្បន្ន មានក្រុមហ៊ុនរថយន្តប្រណីតកំពូលៗមួយចំនួនបានជ្រើសរើសម៉ាកផលិតផលនេះមកធ្វើជាដៃគូរ ក្នុងនោះរួមមាន Bugatti, Porsche និង Mercedes-Benz​ ជាដើម។

 

mercedes_high_end_burmester_sound_system

Comments Off on ប្រព័ន្ធបំពងសម្លេងម៉ាកកំពូលល្បីៗ ដែលគេនិយមបំពាក់នៅក្នុងរថយន្ត យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន