MENU

កាមេរ៉ា RX10 III របស់SONY

នៅកំឡុងពេលថ្មីៗនេះ SONY បានបញ្ចេញនូវកាមេរ៉ាថ្មីមួយដែលមិនមែនជា DSLR នោះទេ។ វាជាប្រភេទ Cyber-shot ដែលជាកាមេរ៉ាដែលZOOM បានឆ្ងាយ អ្នកអាចអាននូវអត្ថបទមួយដែលនិយាយតែពីកាមេរ៉ាដែល Zoom បានឆ្ងាយបំផុត នៅក្នុងគេហទំព័ររបស់ពួកយើង។

1459266343000_IMG_608134

SONY RX10 III ជាCybershot 24-600mm f2.4-4.0 វាមិនមានអ្វីគួរអោយកត់សំគាល់ទេត្រង់ចំនុច ដែល Zoom នេះ ព្រោះវាមិនអាច ឈ្នះ nikon និង Canon បានឡើយ។ ប៉ុន្តែអ្វីដែលសំខាន់ក្នុងកាមេរ៉ានេះ មានច្រើន ដូចជា៖

  • Sensor របស់ Sony dslr mirrorless a7s ដែលជា back-illuminated ជា Sensor ចុងក្រោយបំផុតរបស់ Sony ដូចនេះ បង្កើតចេញជារូបភាពដ៏អស្ចារ្យ និង អាចដំឡើង ISO ដល់ខ្ពស់ដោយមិនចេញ Noise
  • ISO ពី 64-12800
  • Sensor 20MP
  • វាអាចថតបានរូបភាពក្នុងល្បឿន 14fps
  • អាចថតវីដេអូ 4K 30fps
  • អាចថត slow motion ក្នុង វីដេអូ​1080p បាន 960fps អ្នកអាចដាក់ដល់ 1000fps
  • lens (កញ្ចក់ធ្វើដោយក្រុមហ៊ុន zeiss)
  • មាន image stabilization ក្នុងកាមេរ៉ាស្រាប់សំរាប់ អ្នកដែលញ័រដៃ
  • អាចថតជារូបភាពសត្វតូចៗ គ្រាន់តែចូលជិត និង zoom ចូល
  • អ្នកអាចថតសំលេងបានមីក្រូហ្វូន និង ស្តាប់តាមកាស ដូចអ្នកថតវីដេអូ Professional
  • ល្បឿន Focus 0.09​វិនាទី
  • មាន wifi ជាប់ក្នុងម៉ាស៊ីន

sony_dsc_rx10m3_cyber_shot_dsc_rx10_iii_digital_1459265698000_1242612

ទាំងអស់ខាងលើនេះគឺជាអ្វីដែល ពិសេសនៅក្នុង កាមេរ៉ានេះ សំរាប់ក្រៅពីនេះគឺវាដូចជាកាមេរ៉ាដ៏ទៃ គឺ ថតរូបភាព និង វីដេអូធម្មតា។​ ប៉ុន្តែបើតាមការគិតមើលទៅ តំលៃ 1500$ សំរាប់ កាមេរ៉ានេះដែលអាច ធ្វើវីដេអូយឺត ( slow motion ) ដល់ទៅ 40ដង គឺវាមិនថ្លៃប៉ុន្មានទេ សំរាប់កាមេរ៉ា Slow motionផ្សេង គឺ មិនក្រោម 10000$ ឡើយ។ ខាងក្រោមនេះគឺជា រូបភាពដែលគេថតពីកាមេរ៉ា មួយនេះ។

zzydsc00118

ដកស្រង់ចេញពី imaging-resource

zzydsc00051

ដកស្រង់ចេញពី imaging-resource

នេះជាវីដេអូ Slow motion របស់កាមេរ៉ានេះ

Comments Off on កាមេរ៉ា RX10 III របស់SONY បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន