MENU

Lens កាមេរ៉ា 24-70mm f/2.8 Art Lens របស់ក្រុមហ៊ុន Sigma នឹងអាចចេញក្នុងពេលឆាប់ៗនេះ

ស៊េរី Art Lens របស់ក្រុមហ៊ុន Sigma គឺត្រូវបាន​ទទួលការគាំទ្រជាច្រើនពីសំណាក់អ្នកថតរូបជំនាញៗជាច្រើនទូទាំងពិភពលោក ទៅលើការផលិតចេញនូវរូបភាពដែលមានគុណភាពល្អ និងទៅលើតម្លៃដ៏សមរម្យរបស់វា។ ហើយក្នុងពេលឆាប់ៗនេះ កែវ 24-70mm f/2.8 Art Lens នឹងត្រូវបានគេដាក់បញ្ចូលទៅក្នុងគ្រួសារស៊េរី Art Lens នេះផងដែរ។

 

Screenshot (2)

 

កែវ 24-70mm f/2.8 Lens គឺជាប្រភេទ lens ដែលត្រូវបានគេប្រើច្រើន ហើយវាមានថាមពលខ្លាំង និងល្អបំផុតសម្រាប់ថតរូបផ្សេងៗ ដែលអ្នកថតរូបជំនាញៗទាំងអស់សុទ្ធតែមិនអាចខ្វះបាន។ ហើយវាក៏ជា lens ដែលមនុស្សជាច្រើនតែងតែចង់ឲ្យក្រុមហ៊ុន Sigma បង្កើតជាយូរមកហើយផងដែរ។

 

ហើយកែវ Sigma 24-70mm f/2.8 Art Lens នេះ គឹត្រូវបានគេឃើញនៅក្នុងប៉ាតង់លេខ (No. 2016-38502) ដែលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ 2014 ហើយទើបតែនឹងត្រូវបានផ្សាយជាសាធារណៈកាលពីអាទិត្យមុននេះឯង។ ឥឡូវនេះយើងនៅមិនទាន់មានពត៌មានច្បាស់លាស់អំពីកែវ Sigma 24-70mm f/2.8 DG OS HSM Art lens នេះទេ ​ក៏ប៉ុន្តែបើយោងទៅតាមប្រភពមួយចំនួន អាចឲ្យយើងដឹងថា យើងនឹងអាចឃើញថាក្រុមហ៊ុន Sigma នឹងធ្វើការប្រកាសពីកែវមួយនេះក្នុងពេលឆាប់ៗនៅក្នុងឆ្នាំ 2016 នេះ។

 

Screenshot (5)

 

យោងទៅតាមអ្វីដែលក្រុមហ៊ុន Sigma ធ្លាប់បានធ្វើពីមុនៗមក បើសិនជាវាពិតជាត្រូវបានប្រកាសចេញមកមែន Sigma 24-70mm f/2.8 នឹងត្រូវបានផលិតឡើងសម្រាប់ Canon EF, Nikon F, និង Sigma SA ម៉ោន (Mounts)។ ហើយតម្លៃរបស់វាប្រហែលជាទាបជាងតម្លៃរបស់ Canon 24-70mm f/2.8 II ដែលមានតម្លៃ $1,750 និង Nikon 24-70mm f/2.8 ដែលមានតម្លៃ $1,700។

 

Screenshot (4)

 

ដូច្នេះបើសិនជា កែវ Sigma 24-70mm f/2.8 Art Lens នេះ គឺប្រភេទ lens ដែលអ្នកចង់បានពីក្រុមហ៊ុន Sigma ហើយអ្នកបានរងចាំជាយូរមកហើយនោះ អ្នកអាចសប្បាយចិត្តបាន ព្រោះអ្នកនឹងមិនត្រូវរងចាំយូរទៀតនោះទេ។

Comments Off on Lens កាមេរ៉ា 24-70mm f/2.8 Art Lens របស់ក្រុមហ៊ុន Sigma នឹងអាចចេញក្នុងពេលឆាប់ៗនេះ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន