MENU

ពាក្យចចាមអារាម : PlayStation4.5 គឺកំពុងស្ថិតនៅក្នុងគំរោងការផលិត ហើយវាត្រូវបានគេហៅថា PlayStation 4K

wired-uk-725x375

 

ពីមុនមកយើងបានឮពត៌មានជាច្រើនអំពី PlayStation4.5 ឬ PlayStation 4K ហើយគេតែងតែហៅវាដូច្នេះ។ ខណៈពេលដែលគ្មានអ្វីត្រូវបានបញ្ជាក់ នៅពេលនេះនៅឡើយទេ ហើយមនុស្សជាច្រើននៅតែមានការសង្ស័យ អំពីពត៌មានលេចឮទាំងអស់នេះ ហើយក៏នៅមានពាក្យចចាមអារាមជាច្រើនទៀតពីវា។

ឥឡូវនេះគឺមានភស្តុតាងកាន់តែច្រើនបន្តៗគ្នាអំពីវា ហើយមិនតែប៉ុណ្ណោះក្រុមហ៊ុន Digital Foundry ក៏ទើបតែបានបញ្ជាក់ថា PS4.5 គឺជាការពិត ហើយវាកំពុងស្ថិតនៅក្នុងគំរោងការផលិត។ នេះបើយោងតាម DF ម៉ាសីុនហ្គេមនេះនឹងត្រូវគេហៅ PlayStation 4K ហើយវាអាចលេងហ្គេមនូវកំរឹត 4K resolution បើយោងតាមបច្ចេកវិទ្យា Ultra HD លើសពីនេះទៅទៀត GPU របស់ម៉ាសីុនហ្គេមនេះនឹងរួមបញ្ចូលនូវការ upgrade ដោយផ្អែកលើបច្ចេកវិទ្យារបស់ AMD APU ផងដែរ។

តើ PlayStation4.5 ឬ PlayStation 4K ពិតជាកំពុងនៅក្នុងគំរោងការផលិតមែនឬទេ? ឬក៏គ្រាន់តែជាពាក្យចចាមអារាម? ទាំងអស់នេះមានតែរង់ចាំមើលទាំងអស់គ្នានៅព្រឹត្តិការណ៍ E3 ថ្ងៃទី14-16 ខែមិថុនាឆ្នាំនេះថា PS4.5 នឹងត្រូវបានប្រកាសជាផ្លូវការឬអត់។

Comments Off on ពាក្យចចាមអារាម : PlayStation4.5 គឺកំពុងស្ថិតនៅក្នុងគំរោងការផលិត ហើយវាត្រូវបានគេហៅថា PlayStation 4K បច្ចេកវិទ្យា, ហ្គែម

Comments are closed.

យោបល់របស់អ្នកអាន