MENU

ឥឡូវនេះមានពាក្យចចាមអារាមថា Oppo Find 9 និងត្រូវដាក់បង្ហាញនៅខែមិថុនា ជាមួយអេក្រង់ 4K

ក្រុមហ៊ុន Oppo បានចាប់ផ្តើមបញ្ចេញស្មាតហ្វូនបានមួយចំនួនកាលពីឆ្នាំមុន ប៉ុន្តែបើនិយាយការពិតទៅ ក្នុងចំណោមស្មាតហ្វូនទាំងនោះសុតតែមានលក្ខណៈសម្បត្តិធម្មតាទាំងអស់។ ស្មាតហ្វូនកំពូលរបស់ Oppo ចុងក្រោយនោះគឺ Find 7 ដែលត្រូវបានប្រកាសជាផ្លូវការនៅក្នុង ខែឧសភា ឆ្នាំ 2014 ហើយកាលពី ខែមករា ឆ្នាំ 2015 មានដំណឹងថាក្រុមហ៊ុនរបស់ចិនគឺកំពុងតែធ្វើការលើគំរោងស្មាតហ្វូនថ្មីរបស់ខ្លួននោះគឺ Find 9 ដែលជាអ្នកស្នងតំណែងពីស្មាតហ្វូនជំនាន់មុន Find 7 ។

 

maxresdefault-4

 

វាអាចនឹងមានអេក្រង់ 4K ដែលរួមជាមួយ RAM ទំហំ 6GB , 128GB នៃអង្គផ្ទុកទិន្នន័យនិងបន្ទះឈីប Snapdragon 820 SoC របស់ Qualcomm ហើយជាមួយនឹងការសាកថ្មដ៏លឿនបំផុត Super VOOV កាន់តែល្អប្រសើរជាងមុន និងកាមេរ៉ាដែលមាន SmartSensor Image Stabilization ផងដែរ។

ជាការពិតណាស់ ទូរស័ព្ទ Oppo Find 9 នឹងត្រូវបានប្រកាសនៅក្នុងខែមិថុនាហើយនិងមានលក់នៅក្នុងទីផ្សារក្រោយពេលប្រកាសឆាប់ៗ ។ Find 9 មានតម្លៃ 3,998 យ័ន បើគិតអត្រាប្តូរប្រាក់នាពេលបច្ចុប្បន្នស្មើនិង 615$ ឬ 545€។

Comments Off on ឥឡូវនេះមានពាក្យចចាមអារាមថា Oppo Find 9 និងត្រូវដាក់បង្ហាញនៅខែមិថុនា ជាមួយអេក្រង់ 4K បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន