MENU

បែកធ្លាយលក្ខណៈសម្បត្តិរបស់ Huawei Mate 9 នឹងបំពាក់កាមេរ៉ាភ្លោះទំហំ 20MP ជាមួយប្រព័ន្ធដំណើរការ kirin 960 SoC

215

 

វាទើបតែកន្លងផុតពីរបីខែប៉ុណ្ណោះចាប់តាំងពី ក្រុមហ៊ុន Huawei បានបង្ហាញស្មាតហ្វូនរបស់ខ្លួននោះគឺ Mate 8 ហើយថ្មីៗនេះមានពាក្យចចាមអារ៉ាមអំពីអ្នកស្នងតំណែងរបស់ឧបករណ៍នេះ ក៏បានចាប់ផ្តើមលេចចេញជាពត៌មានខ្លះៗផងដែរ ។ នេះបើយោងតាមពត៌មានចុងក្រោយបំផុតមួយដែលចេញពីប្រទេសចិន Huawei Mate 9 នឹងត្រូវបានបំពាក់ដោយផលិតផលដែលរីកចំរើនបំផុតនៅក្នុងស្រុក គឺបន្ទះឈីប Kirin 960 octa-core ។

ក្នុងការ update សំរាប់ SoC វាក៏ត្រូវបានឱ្យដឹងថា Mate 9 នឹងបំពាក់កាមេរ៉ាក្រោយភ្លោះទំហំ 20MP ហើយនេះបើប្រៀបធៀបទៅនឹងកាមេរ៉ាទំហំ 12MP ភ្លោះដែលក្រុមហ៊ុនចិន ដែលទើបតែបានប្រកាសពីលក្ខណៈពិសេសរបស់ Huawei P9 និង P9 Plus ថ្មីៗនេះ ។

ក៏ប៉ុន្តែដូចជាជាមួយនឹង The P9 duo ដែរ គឺមិនមានការបញ្ជាក់ពីក្រុមហ៊ុន Leica នោះទេថា ពួកគេនឹងធ្វើការរចនាម៉ូដកាមេរ៉ាឲ្យ Mate 9 ។ ឧបករណ៍នេះត្រូវបាន គេរំពឹងថានឹងចេញជាផ្លូវការនៅពេលណាមួយនៅចុងឆ្នាំនេះតែម្តង។

Comments Off on បែកធ្លាយលក្ខណៈសម្បត្តិរបស់ Huawei Mate 9 នឹងបំពាក់កាមេរ៉ាភ្លោះទំហំ 20MP ជាមួយប្រព័ន្ធដំណើរការ kirin 960 SoC បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន