សំរាប់ ការរំលឹកអនុស្សារីយ៍ទី 75 នៃ ក្រុមហ៊ុន Hasselblad ដែលជាក្រុមហ៊ុនផលិតកាមេរ៉ា medium format ពួកគេបានបោះបង់ចោលនូវ កាមេរ៉ាប្រភេទចាស់ៗរបស់ពួកគេព្រមទាំងបានបង្កើតនូវកាមេរ៉ាថ្មី ដែលមាន ម៉ូដែល H6D។ ហេតុអ្វីបានគេបោះបង់ចោលនូលកាមេរ៉ា ចាស់ៗរបស់ពួកគេ មកពី ឥឡូវនេះក្រុមហ៊ុន Canon និង nikon កំពុងតែចាប់ផ្តើមបង្កើត DSLR ដែលអាចមានចំនួន Megapixel បានធំជាង ពពួកmedium format របស់ពួកគេទៅទៀត។
កាមេរ៉ាថ្មីនេះ មាន2ប្រភេទ គឺ ប្រភេទ 50MP និង 100MP។ H6D បានបំពាក់នូវ ៖
- sensor CMOS ថ្មី , processor ថ្មី
- ថតក្នុង Raw mode: 3FR និង JPEG mode
- ISO បានដល់ 12800
- ចំពោះ 100MP dynamic range 15, 50MP dynamic range 14
- មាន USB-3 នៅក្នុងនោះស្រាប់ អ្នកអាចភ្ជាប់វាជាមួយនឹង កុំព្យូទ័រ មិនថា Mac ឬ PC និងដោយមិនចាំបាច់ដោះយក memory card ចេញ
- មានអេក្រង់ Touchscreen នៅពីក្រោយ ស្រួលក្នុងការរៀបចំប្លង់ថត
- មាន Wifi សំរាប់ភ្ជាប់ជាមួយ Tablet ដោយប្រើកម្មវិធី Phocus mobile វាអាចមើលបានដោយស្រួល ដូចអេក្រង់នៅពីក្រោយកាមេរ៉ា ដូចនេះ ពេលណាអ្នកនៅម្នាក់ឯង អ្នកក៏អាចថតបានដោយមិនចាំបាច់ អ្នកជួយ
- មានរន្ធ memory card 2 គឺ Cfast card និង sd card
- អាចថតវីដេអូបាន 4k
កាមេរ៉ា ប្រភេទ Medium format នេះភាគច្រើនគេបានប្រើវាសំរាប់ថតយកនូវរូបភាពមួយដែលច្បាស់ខ្លាំង អាច Print ជារូបមួយ ទំហំធំ ហើយមើលទៅមិនបែក។ គេប្រើវាក្នុងការថតស្ពតពាណិជ្ជកម្ម ធំៗ ផ្ទាំងប៉ាណូផ្សេងៗ។ ដូចនេះ កាមេរ៉ា នេះមានតំលៃថ្លៃជាខ្លាំង សំរាប់កាមេរ៉ា H6D មានតំលៃប្រហែល 20000$ ជាង។ ខាងក្រោមនេះជារូបភាពដែលទទួលបានពីកាមេរ៉ាមួយនេះ និង វីដេអូ ពាណិជ្ជកម្ម របស់វា។