MENU

គុណវិបត្តិរបស់រថយន្តដែលប្តូរយ៉ាន់ធំ ឬខុសស្តង់ដា

យ៉ាន់ និងកង់រថយន្តគឺជាផ្នែកមួយដ៏សំខាន់របស់រថយន្ត ពីព្រោះរថយន្តអាចដើរទៅមុខបានក៏ដោយសារពួកវាផងដែរ។ ក្រៅពីនេះពួកវាក៏ជាផ្នែកមួយដែលកំណត់រូបរាងរបស់រថយន្តយើង ថាតើវាមើលទៅទាន់សម័យ ស្ទាវ ឬក៏ចាស់ដែរ ដោយសំរាប់អ្នកដែលបើកបរដែលមានអាយុក្រោម 40 តែងស្រលាញ់ និងចង់បានការទុបតែងយ៉ាន់ធំៗ ជាមួយកង់ស្តើងសំរាប់រថយន្តរបស់ពួកគេ ដើម្បីឲ្យមើលទៅ មានលក្ខណៈឡូយ ស្ទាវ និងទាន់សម័យ។

ALH-costly-car-upgrades-extravagant-rims-and-wheels

វាជាការពិតណាស់ដែលថារថយន្តដែលមានយ៉ាន់ធំ ជាមួយកង់ស្តើងពិតជាស្អាតមើលទៅស្អាតខ្លាំងណាស់ ក៏ប៉ុន្តែតើអ្នកទាំងអស់គ្នាធ្លាប់បានដឹងទេថា ការផ្លាស់ប្តូរយ៉ាន់ធំៗ ឬយ៉ាន់ដែលខុសស្តង់ដារបស់រោងចក្រអាចផ្តល់គុណវិបត្តិមួយចំនួនដល់យើងផងដែល។ គុណវិបត្តិទាំងអស់នោះមានដូចជា ៖

ការចំណាយប្រាក់ច្រើនទៅលើវា

បើសិនជាអ្នកគ្រងនឹងផ្លាស់ប្តូរយ៉ាន់ដ៏ធំមួយសំរាប់រថយន្តរបស់អ្នកនោះ អ្នកគួរតែត្រៀមប្រាក់មួយចំនួនធំដើម្បីការផ្លាស់ប្តូរនេះ។ ជាមធ្យមយ៉ាន់មួយឈុតដែលមានគុណភាពល្អប្រសើរនោះក៏មានដំលៃមិនក្រោម 1,000 ឬ2,000 ដុល្លានោះទេ ហើយតំលៃក៏មានថ្លៃជាងនេះដែរ ទៅតាមប្រភេទ ម៉ាក និងគុណភាពរបស់វា។ ក៏ប៉ុន្តែអ្នកអាចប្រើប្រាស់យ៉ាន់រថយន្តដែលគេប្រើរួចជំនួសក៏បាន ដោយតំលៃរបស់វាគឺធូរជាងពាក់កណ្តាល់នៃតំលៃយ៉ាន់ថ្មី តែអ្នកគួរតែពិនិត្យវាឲ្យបានច្បាស់លាស់មុខនឹងសំរេចចិត្តថានឹងទិញវា ជៀសវាងការជ្រើសរើសយ៉ាន់ដែលមានបញ្ហា ឬយ៉ាន់ក្លែងក្លាយ។

Asanti-Rims

ល្បឿនសន្ទុះរបស់រថយន្តនឹងត្រូវបានកាត់បន្ថយ

យ៉ាន់ និងកង់ធំគឺមានទំងន់ធ្ងន់ជាងយ៉ាន់ និងកងដើមរបស់រថយន្ត វានឹងធ្វើឲ្យម៉ាស៊ីនប្រឹងក្នុងការដំណើរការជាងមុន ដោយជាមូលហេតុដែលធ្វើឲ្យល្បឿនសន្ទុះរបស់រថយន្តធ្លាក់ចុះ។ ជាពិសេសសំរាប់រថយន្តដែលមានកំលាំងម៉ាស៊ីនតូច អ្នកនឹងកត់សំគាល់អំពីការធ្លាក់ចុះនៃសន្ទុះល្បឿនរថយន្តរបស់អ្នកបានយ៉ាងងាយ ប៉ុន្តែសំរាប់រថយន្តដែលមានកំលាំងម៉ាស៊ីនធំវិញគឺមិនសូវជាអាចកត់សំគាល់បាននោះឡើយ។

Fastest-Accelerating-Cars

ការកើនឡើងនៃការប្រើប្រាស់ប្រេងឥន្ធនៈ

ការផ្លាស់ប្តូរយ៉ាន់ និងកង់ធំគឺមានទំងន់ធ្ងន់ជាងយ៉ាន់ និងកង់ដើមរបស់រថយន្ត វានឹងធ្វើឲ្យម៉ាស៊ីនប្រឹងក្នុងការដំណើរការជាងមុន ទាំងនេះក៏ជាមូលហេតុដែលបណ្តាលឲ្យរថយន្តរបស់យើងស៊ីប្រេងឥន្ធនៈជាងមុនផងដែល។

bigstock-transportation-and-ownership-c-52178125

ភាពលំបាកក្នុងពេលបើកបរ

បើសិនជាយើងធ្វើការផ្លាស់ប្តូរយ៉ាន់ដ៏ធំ ជំនួសយ៉ាន់ដើមដែលចេញដោយរោងចក្រនោះ យើងនឹងបាត់បង់នូវភាពងាយស្រួលដែលយើងធ្លាប់មាន នៅពេលដែលយើងប្រើប្រាស់យ៉ាន់ដើមរបស់យើងដោយសារសំបកង់របស់យើងនឹងស្តើងហើយរឹងជាងមុន។ ដូចនេះយើងត្រូវការប្រុងប្រយ័ត្ន និងប្រើកំលាំងជាងមុនក្នុងការបត់បែនរថយន្តរបស់យើងនាពេលបើកបរ។ ប្រើសិនជាយើងមិនមានការប្រុងប្រយ័ត្ននោះទេ យ៉ាន់ដ៏ធំរបស់យើងអាចនឹងឆាប់ខូច និងប៉ះពាល់ដល់ផ្នែកផ្សេងៗរបស់រថយន្តផងដែល ដោយវាធ្វើឲ្យផ្នែកទាំងនោះឆាប់សឹករិចរិល និងខូច ឧទាហរណ៍ ការខូចខាតនៃបូមរថយន្តជាដើម។

highrisk-driver

 

Comments Off on គុណវិបត្តិរបស់រថយន្តដែលប្តូរយ៉ាន់ធំ ឬខុសស្តង់ដា យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន