MENU

ឧបករណ៍ទាំង 9 របស់ Apple ដែលបានកែប្រែពិភពលោក

ឆ្នាំនេះ ក្រុមហ៊ុន Apple មានអាយុ 40 ហើយ។​ ក្រុមហ៊ុន Apple  គឺជាក្រុមហ៊ុនដែលល្បីលំដាប់ពិភពលោក ដែលបានបង្កើតនូវបច្ចេកវិទ្យាជាច្រើនដែល ទទួលស្គាល់ថាវាពិតជាល្អ និង ជួយសំរួលដល់ការរស់នៅប្រចាំថ្ងៃ របស់មនុស្ស និង ជួយបំបាត់ភាពអផ្សុកផងដែរ។  ក្នុងនោះមាន បច្ចេកវិទ្យាខ្លះដែលបានផ្លាស់ប្តូរពិភពលោក ពួកយើងនឹងយកមកនិយាយនៅខាងក្រោមនេះ។

1. Macintosh 128k (1984)

macintosh 128K គឺជា កុំព្យូទ័រ ដែលអាចយកដាក់ផ្ទះ ដំបូងគេបំផុត។ នៅជំនាន់នោះ កុំព្យូទ័រមានទំហំធំៗ ដែលមិនអាចដាក់តាមផ្ទះបានទេ ទាល់តែក្រុមហ៊ុនធំៗបានមាន។ ដូចនេះ កុំព្យូទ័រមួយនេះ បានជួយអោយមនុស្ស ក្នុងពិភពលោកចង់បានកុំព្យូទ័រ ផ្ទាល់ខ្លួន។​

Original-Macintosh-1984-Features-and-Specifications

2. Apple Powerbook 100, 140,170 (1991)

គឺជា Apple Laptop ដែលបានទទួលបាន មេដាយជាច្រើន ព្រោះវាអាចយកតាមខ្លួនបាន។ វាមានអេក្រង់ទំហំ 9 inch សខ្មៅ មាន keyboard និង mouse នៅខាងក្នុងស្រាប់។ វាត្រូវបានបញ្ឈប់ការផលិតនៅឆ្នាំ 1992។

 

apple-powerbook-100-right

3. Newton Messagepad (1993)

កាលពីមុន ឧបករណ៍ផ្ញើសារ គឺជាឧបករណ៍មួយសំរាប់ទាក់ទងគ្នា ហើយ Apple បានបង្កើត ឧបករណ៍នេះឡើង។ វាគឺជាជំនាន់ដើមបំផុត នៃ Ipad សព្វថ្ងៃនេះ។ វាមកជាមួយ ប៊ិច សំរាប់សរសេរពីលើអេក្រង់របស់វា។

newton-pen

4. Apple iMac G3 (1998)

Apple iMac G3 គឺជា desktop computer ដែលមានតែអេក្រង់ និង ម៉ាស៊ីននៅពីក្រោយ។ វាជាឧបករណ៍មួយដែល បានលើក Apple មកល្បីវិញ នៅពេលដែល Steve jobs ទើបតែត្រលប់ចូល ក្រុមហ៊ុន Apple វិញ។

CIS:W.29:1-2008;CIS:W.29:3-2008;CIS:W.29:4-2008

5. Apple iBook (1999)

វាគឺជា laptop ដែលយកនូវអ្វីៗដែលបានដាក់ក្នុង apple imac G3 ចូលជា laptop មួយ។ laptop​ នេះបានដាក់លក់សំរាប់ សិស្ស និង​ ជាlaptop សំរាប់អ្នកធម្មតាប្រើប្រាស់។

2013-03-19-clamshell

6. Apple PowerBook G4 (2001)

ក្នុងជំនាន់នោះ គ្រប់ laptop ទាំងអស់សុទ្ធតែមានទំហំធំ និង មានពណ៌ខ្មៅ។ Apple បានបញ្ចេញ laptop នេះមក ដែលមានសំបកក្រៅជា titanium ពណ៌ប្រាក់  មានរាងស្អាត និង មើលទៅឡូយ។ នេះជាជំនាន់មុនរបស់ Macbook Pro សម័យនេះ។

2013-06-02-tibook

7. Apple iPod (2001)

ពេលដែល ipod នេះចេញ​ដែលធ្វើអោយម៉ាស៊ីនកាសែត និង ឌីស ធ្លាក់ចុះយ៉ាងខ្លាំង។ ពេលចេញដំបូង ipod ដាក់បានតែ 1000 បទតែប៉ុណ្ណោះ តែជំនាន់នោះគឺវាឡូយមែនទែន។

53383.SCANA.S1

8. iPhone (2007)

ជា iPhone 3G ដែលមានទំហំអេក្រង់ ទំហំ 3.5 inch touchscreen ​ដើរដោយ iOS ដំបូង។ វាបានផ្លាស់ប្តូរពិភពលោកអោយស្គាល់នូវ smart phone ដំបូងគេ។

 

iphone3g_pair-970-80

9. Apple iPad (2010)

កាលមុនគេបានហៅវាថា iphone ទំហំ XL (ហៅដូចសំលៀកបំពាក់) ។​ វាបានផ្លាស់ប្តូរនូវ ការប្រើប្រាស់ ទូរស័ព្ទ និង កុំព្យូទ័រ ដែលប្រើដាច់ពីគ្នា អោយមក ចូលគ្នាវិញ។ វាដូចជាអ្នកមាន កុំព្យូទ័រផង ទូរស័ព្ទផង។

heres-what-everyone-thought-the-ipad-was-going-to-look-like-before-it-launched-in-2010

Comments Off on ឧបករណ៍ទាំង 9 របស់ Apple ដែលបានកែប្រែពិភពលោក បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន