អ្នកទាំងអស់គ្នាធ្លាប់តែឃើញ iPhone ដែលស្រោបពីមាសឬដាំពេជ្រមែនទេ? តោះឥឡូវនេះទៅមើលផលិតផលដែលកំពុងពេញនិយមរបស់ក្រុមហ៊ុន Samsung ម្តងមើល។ Karalux គឺជាក្រុមហ៊ុនមួយដែលមានជំនាញខាងកែច្នៃរបស់ប្រើប្រាស់ធម្មតាទៅជារបស់ប្រណីត ហើយវាមានទីតាំងស្ថិតនៅប្រទេសវៀតណាម ឥឡូវនេះបានផ្តល់ជូននូវសេវាស្រោបមាសសម្រាប់ទូរស័ព្ទ Samsung Galaxy S7 និង S7 edge ។
បើនិយាយពីដំណើរការផ្លាស់ប្តូរវិញ ក្រុមវិស្វករ Karalux បានប្រាប់ថាពួកគេចំណាយរយៈពេល 6 ម៉ោងនៃការផ្លាស់ប្តូរសំរាប់ទូរស័ព្ទ Galaxy S7 ឬ S7 នីមួយៗ ស្តាប់ទៅដូចជាមិនងាយស្រួលប៉ុន្មាននោះទេ ហើយវាមានដំណាក់កាល 10 ផ្សេងគ្នាឯណោះសំរាប់ការផ្លាស់ប្តូរនេះ។
ទូរស័ព្ទ Galaxy S7 ស្រោបមាសនេះមានតម្លៃ 35 លាន ដុង (1570$) រួមបញ្ចូលទាំងទូរស័ព្ទ ប្រសិនបើអ្នករស់នៅក្នុងប្រទេសវៀតណាម ខណៈពេលដែលទីផ្សារអន្តរជាតិមានតំលៃ 1730$ ហើយចំពោះ S7 edge តំលៃ 1930$។
តើប្រិយមិត្តយល់យ៉ាងណាលើត្រកូល Galaxy S ជំនាន់ថ្មីដែលស្រោបមាសរបស់ក្រុមហ៊ុន Samsung មួយនេះ?