MENU

ឧបករណ៍តម្លៃ 170$ អាច Hack លេខកូដសម្ងាត់ (Passcode) ទូរស័ព្ទ iPhone ក្នុងពេល 6 វិនាទី រហូតដល់ 17 ម៉ោង

Screen Shot 2016-04-05 at 11.25.14 AM

រូបភាពការបំបែកកូដរបស់ឧបករណ៍ IP-BOX ជាមួយ iPhone 5C

 

ការពិភាក្សាបច្ចុប្បន្ននិយាយអំពីថា តើទីភ្នាក់ងារអនុវត្តច្បាប់របស់រដ្ឋាភិបាលគួរតែអាចបង្ខំក្រុមហ៊ុន Apple ដោយស្របច្បាប់ក្នុងការដោះសោទូរស័ព្ទ iPhone ក្នុងគោលបំណងដើម្បីរកមើលភស្តុតាងដែល ឬទេ?  សំរាប់នៅពេលនេះគឺមានម៉ាស៊ីនមួយដែលអាចរកឃើញ passcode បួនខ្ទង់ដែលត្រូវបានគេប្រើដើម្បីចាក់សោរទូរស័ព្ទ iPhone បានយ៉ាងងាយ ហើយឧបករណ៍នេះគឺមានតម្លៃត្រឹមតែ 170$ តែប៉ុណ្ណោះ ដែលយើងអាចរកវាបាននៅក្នុងហាង  Fone Fun Shop ទីក្រុងឡុងដ៍  ប្រទេសអង់គ្លេស។

លោក Mark Strachan ប្រធានហាង Fone Fun Shop បាននិយាយថា ម៉ាស៊ីននេះត្រូវបានបង្កើតឡើងដើម្បីជួយដល់ម្ចាស់ iPhone ដើម្បីទទួលបានរូបថត ឬ ការទំនាក់ទំនង (Contacts) របស់ពួកគេវិញក្នុងទូរស័ព្ទ iPhone ដែលជាប់សោជាមួយនឹងការភ្លេច passcode។ ការរុករកឃើញនេះគឺបានទទួលជោគជ័យដំបូងនៅក្នុងទីក្រុងហុងកុង ហើយលោក Strachan បានបន្តទៀតថាពួកគេមានការសង្ស័យនៅពេលដំបូងដែលថា ឧបករណ៍នេះនឹងដំណើរការ ប៉ុន្តែវាត្រូវការពេលវេលាយូរ ។

 

Screen Shot 2016-04-05 at 11.25.35 AM

 

វាត្រូវបានគេហៅថា IP-BOX ដែលអាចដំណើរការនៅលើទូរស័ព្ទ iPhone ជាមួយនឹងប្រព័ន្ធដំណើរការ iOS 7 ឬក៏ទាបជាងនេះ។ វាត្រូវការចំណាយពេល 6 វិនាទី ទៅ 17 ម៉ោង ដើម្បីបំបែក passcode បួនខ្ទង់។ បើតាមគេហទំព័រ Daily Mail ធ្លាប់បានទិញឧបករណ៍នេះ និងបានបំបែកកូដនៅលើ iPhone 5c ក្នុងរយៈពេលតែ 6 ម៉ោងប៉ុណ្ណោះ។ ម៉្យាងវិញទៀតសំរាប់ Version ដែលអាចបំបែកកូដរបស់ទូរស័ព្ទ iPhone ដែលដំណើរការដោយ iOS 9 នឹងមាននៅចុងខែនេះហើយ។

លោក Strachan បាននិយាយថាលោកជឿជាក់ថា IP-BOX គឺបានប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្ត្រដូចគ្នាទៅនឹងវិធីសាស្ត្ររបស់ FBI ដែរ ក្នុងការដោះសោទូរស័ព្ទ iPhone 5c បានដោយជោគជ័យ ដោយគ្មានជំនួយពីក្រុមហ៊ុន Apple នោះឡើយ។ មិនតែប៉ុណ្ណោះ ឥឡូវនេះ FBI បានប្រកាស់ថាពួកគេនឹងផ្តល់ជំនួយជាបច្ចេកវិទ្យានេះដល់រាល់កិច្ចការ និងភ្នាក់ងារស៊ើបអង្គេតក្តីណាដែលចង់បំបែកនូវកូដទូរស័ព្ទ iPhone iPad និងiPod ទាំងនេះទៀតផង។

Comments Off on ឧបករណ៍តម្លៃ 170$ អាច Hack លេខកូដសម្ងាត់ (Passcode) ទូរស័ព្ទ iPhone ក្នុងពេល 6 វិនាទី រហូតដល់ 17 ម៉ោង បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន