MENU

Xiaomi Mi Note 2 បំពាក់មកជាមួយបន្ទះឈីប Snapdragon 823 ហើយអាចនិងមានបច្ចេកវិទ្យា 3D Touch

Xiaomi Mi Note 2 គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi ហើយយើងរំពឹងថាវានឹងមកដល់នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ពាក្យចចាមអារាមរបស់វាបានចាប់ផ្តើមកាលពីប៉ុន្មានសប្តាហ៍មុន ហើយបានបញ្ជាក់ថាវាមានអេក្រង់ dual-edge (អេក្រង់កោង) ប៉ុន្តែថ្ងៃនេះយើងទទួលបានពត៌មានមួយចំនួនទៀតទៅលើលក្ខណៈពិសេសរបស់ Mi Note ជំនាន់ក្រោយនេះ។

 

14030516

 

បើនិយាយពីអេក្រង់កោងប្រភពមួយបាននិយាយថា វានឹងមានអេក្រង់ 5.7 អ៊ីញ ទំហំដូចម៉ូដែលមុន រីឯ Resolution QHD ហើយបច្ចេកវិទ្យា 3D touch pressure sensitive កំពុងនៅក្នុងការពិចារណារបស់ក្រុមហ៊ុន។

Mi Note 2 នឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 820 ឬ 823។ ចំណែកឯ RAM នឹងមានទំហំ 4GB ឬក៏ 6GB និងជម្រើសអង្គផ្ទុកទិន្នន័យមានដូចជា 32/64/128GB មិនតែប៉ុណ្ណោះវាអាចនឹងមានទំហំដល់ទៅ 256GB ផងក៏ថាបាន។ កាមេរ៉ារបស់វាមានទំហំ 16MP ជាមួយនឹង Sensor របស់ក្រុមហ៊ុន Sony ប្រភេទ IMX298 ជាមួយបច្ចេកវិទ្យា OIS។ វាមានថាមពលថ្ម 3600mAh ជាមួយនឹងការសាកថ្មដែលមានល្បឿនលឿន (fast charging) ដែលអនុញ្ញាតឱ្យដុំសាកផ្តល់រហូតដល់ទៅ 18watts ។

លក្ខណៈពិសេសរបស់ Mi Note 2 ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយយើងសង្ឃឹមថាវានឹងក្លាយជាការពិតចំពោះស្មាតហ្វូននេះ។

Comments Off on Xiaomi Mi Note 2 បំពាក់មកជាមួយបន្ទះឈីប Snapdragon 823 ហើយអាចនិងមានបច្ចេកវិទ្យា 3D Touch បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន