MENU

ពិតជាមិនធម្មតាជាមួយ vernee Apollo ថ្មី

Vernee_Apollo

 

អ្នកដឹងថា Vivo Xplay 5 ដែលទើបតែបង្ហាញខ្លួនថ្មីៗនេះ ជាមួយនឹង RAM 6GB ហើយមែនទេ? ជាការប្រសើរណាស់, វាមិនមែនជាទូរស័ព្ទតែមួយគត់ដែលមាន RAM 6GB ដែលចេញមកនៅពាក់កណ្តាលដំបូងនៃឆ្នាំនេះទេ ជាមួយនឹង vernee  Apollo ដែលកំពុងត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសចិននៅថ្ងៃផ្សេងគ្នា ហើយអ្នកក៏ប្រហែលជាមិនដែលឮពីក្រុមហ៊ុននេះដែរ ដែលទើបតែបានបង្កើតឡើងកាលពីខែមុនតែប៉ុណ្ណោះ។អ្នកអាចឮច្រើនបន្ថែមទៀត អំពីពួកគេនាពេលអនាគតប្រសិនបើមានលក្ខណៈពិសេសនៃ Apollo នេះគឺជាអ្វីទាំងអស់ដែលពួកគេធ្វើតាម ។

 

Vernee-Apollo-and-Thor

 

vernee Apollo នេះមើលទៅដូចជាកូនកាត់រវាងទូរស័ព្ទ HTC One M7 និងទូរស័ព្ទបច្ចុប្បន្នរបស់ក្រុមហ៊ុន Huawei ចឹង។ ប៉ុន្តែអ្វីដែលនៅក្នុងទូរស័ព្ទនេះគឺជាចំនុចដែលធ្វើអោយយើងចាប់អារម្មណ៍។ទូរស័ព្ទ Apollo នេះបានបំពាក់អេក្រង់ QHD ទំហំ 5.5 អ៊ីញ , បន្ទះឈីប Helio x20 របស់ក្រុមហ៊ុន Mediatek , RAM 6GB , 128GB នៃអង្គផ្ទុកទិន្នន័យខាងក្នុង , បច្ចេកវិទ្យា Force Touch , កាមេរ៉ា 21MP ជាមួយនិង Sensor របស់ក្រុមហ៊ុន Sony IMX230 , កាមេរ៉ាមុខទំហំ 8MP , ប្រព័ន្ធដំណើរការ Android 6 (Marshmallow) , លោហៈធាតុពេញផ្ទៃទូរស័ព្ទទាំងមូល និង USB Type-C ផងដែរ។

ស្តាប់ទៅពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ចំពោះលក្ខណៈសម្បត្តិរបស់ទូរស័ព្ទមួយនេះ ចំនែកក្រុមហ៊ុន vernee ក៏មិនទាន់បញ្ជាក់ពីតំលៃ ឬថ្ងៃចេញផ្សាយជាក់លាក់នៅឡើយដែរប៉ុន្តែវាអាចនៅក្នុងអំលុងខែមេសាខាងមុខនេះ។តើប្រិយមិត្តគិតយ៉ាងណាចំពោះទូរស័ព្ទនេះ?

 

 

ប្រភពៈ androidauthority

 

Comments Off on ពិតជាមិនធម្មតាជាមួយ vernee Apollo ថ្មី បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន