ទូរស័ព្ទ Galaxy S7 និង S7 edge របស់ក្រុមហ៊ុន Samsung គឺជាឧបករណ៍ដ៏គួរឱ្យទាក់ទាញមែនទែន ពួកគេបានបន្តការនូវការរចនាសុមដែក និង កញ្ចក់នៃគំរូឧបករណ៍ចាស់របស់ពួកគេ ប៉ុន្តែវាមានរាងតូចជាងហើយកាន់តែមានភាពស្និតស្នាល ជាមួយ IP 68 certification (បច្ចេកវិទ្យាមិនជ្រាបទឹក) កាមេរ៉ាល្អហើយខ្លាំងជាងមុន និង កម្មវិធីមួយចំនួនត្រូវបានធ្វើការកែលំអ និង ការបង្កើនប្រសិទ្ធិភាព ។
វាហាក់ដូចជាឧបករណ៍ថ្មីនេះពិតជាបានឈ្នះការពេញចិត្តរបស់អតិថិជននៅពេលនេះ ខណៈដែលរបាយការណ៍នានាចង្អុលឆ្ពោះទៅរកការបញ្ជាទិញមុនស្មាតហ្វូនទាំងពីរនេះឈរនៅលំដាប់កំពូលសម្រាប់ការរំពឹងទុក។ ឥឡូវនេះក្រុមហ៊ុន Samsung នៅប្រទេសហូឡង់ដែលបានជាប់កំណត់ត្រានិយាយថា “ការបញ្ជាទិញមុនសម្រាប់ទូរស័ព្ទ Galaxy ថ្មីនេះគឺមានជាង 2.5 ដងខ្ពស់ជាង ស្មាតហ្វូនត្រកូល Galaxy ជំនាន់មុន”។
ថ្ងៃនេះគឺជាថ្ងៃចាប់ផ្តើមជាផ្លូវការសម្រាប់ស្មាតហ្វូនចំនួនពីរនៅក្នុងទីផ្សារជាច្រើន នៅទូទាំងពិភពលោក។ ការបញ្ជាទិញមុនត្រូវបានគេនាំចេញខ្លះមុនដែលជាផ្នែកមួយនៃការទទួលបានវា 3 ថ្ងៃដំបូង។ ទូរស័ព្ទ Galaxy S7 នេះចាប់ផ្តើមនៅ 649$ , និងទូរស័ព្ទ Galaxy S7 edge នេះអាចនឹងមានតំលៃទាបត្រឹម 749$ ។