MENU

ទូរស័ព្ទ Selfie ថ្មី ពីក្រុមហ៊ុន​ OPPO

លោកអ្នកធ្លាប់លឺតែ iPhone 6s និង 6s plus ឥឡូវនេះពួកយើងនឹងបង្ហាញអោយស្គាល់នូវ ទូរស័ព្ទថ្មីដែលមានរូបរាងស្រដៀងនឹង iPhone គឺ Oppo R9 និង R9 plus ដែលទើបតែចេញនៅក្នុងខែមីនានេះ ហើយអាចនឹងចេញលក់ជាផ្លូវការនៅខែមេសា 2016។ តាមពិតទៅទូរស័ព្ទម៉ាក Oppo មួយនេះក៏ល្អប្រើម្យ៉ាងដែរ ទោះជាវាមិនសូវមានការស្គាល់ពីសំណាក់ជនទាំងអស់គ្នាក៏ដោយ ប៉ុន្តែគ្រឿងក្នុងអ្វីៗទាំងអស់សឹងតែស្មើនឹង ទូរស័ព្ទទាន់សម័យរបស់ក្រុមហ៊ុននានាដែលល្បី។

Oppo-R9-1

ទូរស័ព្ទនេះគេអាចចាត់ចូលវាជាទូរស័ព្ទសំរាប់selfie សេរីថ្មី ហេតុអ្វី? ព្រោះគេបានដាក់ កាមេរ៉ា 16MP នៅពីមុខ សំរាប់អ្នកចូលចិត្តថតរូបដោយកាមេរ៉ាពីមុខ នេះជាឧកាស ល្អបំផុត។ វាចេញមកជាទូរស័ព្ទទំហំខុសគ្នា មួយធំ មួយតូច។

  • មានទំងន់ 145g
  • អេក្រង់ ទំហំ 6inchសំរាប់ plus និង 5.5inch សំរាប់ធម្មតា  1080 x 1920 (full HD) អាច ចុចបានច្រើនម្រាម
  • មានអង្គចងចាំ ខាងក្នុងស្រាប់ គឺ 64/128GB អ្នកអាចដាក់បន្ថែម បានពីក្រៅ ដល់ទៅ 128GB ថែមទៀត​
  • មាន Ram 4G
  • កាមេរ៉ាពីមុខ 16MP f2.0 មាន flash, កាមេរ៉ាពីក្រោយដូចគ្នា សំរាប់ R9 ធម្មតា កាមេរ៉ាពីមុខ គឺ 13MP f2.2
  • អាចថតវីដេអូបាន 2160p 30fps, 1080p 30fps
  • ប្រើប្រាស់ប្រព័ន្ធ Android v5.1
  • ប្រព័ន្ធផ្សេងៗ ដូចជា wifi, bluetooth, GPS, មានទាំងអស់
  • មានតែពណ៌មាសមួយគត់។

គេនឹងបញ្ចេញវាលក់នៅខែ មេសា នេះ តំលៃប្រហែល ជុំវិញ 500$​ ប៉ុន្តែវារាងថ្លៃជាងដៃគូប្រជែងរបស់វា បន្តិច គឺ ក្រុមហ៊ុន xiaomi ដែលមានទូរស័ព្ទសេរីចុងក្រោយគេ xiaomi mi5 អ្នកអាចចូលទៅស្វែងយល់ពីវាបាន។

1457090327_581_Oppo-R9-and-R9-Plus-pass-through-TENAA-no-Snapdragon-820-on-board

Comments Off on ទូរស័ព្ទ Selfie ថ្មី ពីក្រុមហ៊ុន​ OPPO បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន