MENU

Lens Irix ថ្មីសំរាប់ កាមេរ៉ា DSLR

Irix គឺជា Lens ម៉ូដែលថ្មីដែលក្រុមហ៊ុនរបស់ប្រទេស ស្វីស មួយបានបង្កើតឡើង។ ឈ្មោះរបស់វា តាមការគិតរបស់ khmerlife.style គឺ យកតាមភ្នែករបស់មនុស្ស “iris”។ Lens នេះជាlens ទីមួយដែលទើបតែមាន នៅក្នុងក្រុមហ៊ុនមួយនេះ គឺ Irix 15mm f2.4  គឺជា wide angle Lens វាត្រូវបានបង្កើតឡើងដោយ វិស្វករតិចណូឡូជី ដ៏ជំនាញ និង អ្នកឌីស្សាញ ដ៏ល្អ ហើយត្រូវបាន សាកដោយ Profession Photographer ទៀតផង។

Irix 15mm f2.4 ជា ultra wide angle (មិនមាន fish eye effect ទេ ) អាចប្រើបានទាំង Canon, Nikon, Pentax fullframe DSLR។ វាមានបច្ចេកវិទ្យាថ្មីៗជាច្រើន ពួកយើងនឹងរៀបរាប់នៅខាងក្រោម៖

បើតាមការនិយាយពីក្រុមហ៊ុនរបស់គេ គឺវាមានទំងន់ស្រាល សំរាប់អ្នកដែលចង់ដើរលេង, ឡើងភ្នំ ឬ ទៅណាឆ្ងាយៗ ។ ស្រាល + wide angle គឺ ត្រូវនឹងអ្នកដែលចូលចិត្តថតរូបទេសភាពផ្សេងៗ (perfect)។ វាមានរាងដូច wide angle ផ្សេងដែល គឺ តូចកណ្តាល ផ្នែកខាងមុខគឺ ធំ។ មុខកាត់ខាងមុខ របស់វា គឺ 95mm វាពិបាកនឹងដើររកទិញ Filter បន្តិចហើយសំរាប់ប្រទេសកម្ពុជា ទោះជាមានក៏ថ្លៃដែល ក្រុមហ៊ុនវាក៏មានលក់នូវ filter របស់lens នេះដែល។

Lens នេះចេញមក មាន 2 version គឺ Blackstone និង firefly។ Blackstone គឺធ្ងន់ជាង firefly បន្តិច ព្រោះវា មាន អាលុយមីញ៉ូម និង​ មេកនីស្យូម ជាតួរម៉ាស៊ីន។ នេះជា Manual lens ដូចនេះ អ្នកត្រូវតែមានជំនាញខ្លាំងក្នុងការថត និង focus ដោយដៃ។ ហើយនៅជិត focus ring មាន lock សំរាប់ ទប់កុំអោយ focus ring រំកិលផ្តេសផ្តាស តាមធម្មតា  lens មានតែ lock zoom ring ប៉ុណ្ណោះ។ វាមានប្រព័ន្ធការពារ អាកាសធាតុ ដូចជាទឹកភ្លៀង ខ្យល់ ចំហាយទឹក។ល។

firefly-02

ដកស្រង់ចេញពីគេហទំព័រ irixlens

Irix-15mm-F2-4-lens

ដកស្រង់ចេញពីគេហទំព័រ irixlens

blackstone-expanded

ដកស្រង់ចេញពីគេហទំព័រ irixlens

Specification

  • វាមាន 15 element នៅខាងក្នុង (lens តូចៗខាងក្នុង)
  • មាន 9 aperture blade
  • focal length : 15mm
  • aperture : f2.4-f22
  • បញ្ជាaperture តាមកាមេរ៉ា
  • focus ដោយដៃ មាន aperture lock
  • មាន neutrino coating ដែលកាត់បន្ថយ Colour aberration, ghosting and flare effects
  • មុខកាត់ 95mm
ski

ដកស្រង់ចេញពីគេហទំព័រ irixlens

firefly-bg-content

ដកស្រង់ចេញពីគេហទំព័រ irixlens

lens នេះមិនទាន់មានលក់នៅឡើយទេ ដូចនេះពួកយើងមិនទាន់ដឹងពីតម្លៃវាទេ។ អ្វីដែលសំខាន់គឺ សម័យឥឡូវ ពពួកlens ដូចជា tamron, sigma, tokina កំពុងវាយលុក ទីផ្សារជាមួយនឹង ផលិតផល ដែលល្អៗរបស់ពួកគេទើបតែបង្កើតថ្មី  ដូចនេះ​lens នេះក៏ពួកយើងមិនទាន់ដឹងថាវាល្អប៉ុណ្ណាដែល ទាល់តែពួកយើងរងចាំមើលទាំងអស់គ្នា។ អ្វីដែលខ្ញុំចូលចិត្តចំពោះ Lens នេះ គឺ រូបរាង ឡូយ, ស្រួលយកតាមខ្លួន, សំរាប់អ្នកចូលចិត្ត ថត ទេសភាពដូចជារូបខ្ញុុំ និង Manual focus ប្រើច្រើនសំរាប់អ្នកថតវីដេអូ។

 

Comments Off on Lens Irix ថ្មីសំរាប់ កាមេរ៉ា DSLR បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន