MENU

ក្រុមហ៊ុន Apple ទើបតែបានប្រកាសជាផ្លូវការទូរស័ព្ទ iPhone SE និង iPad Pro ស៊េរីថ្មី

ក្រុមហ៊ុន Apple ទើបតែបានប្រកាសទូរស័ព្ទ iPhone SE ជាមួយនឹងអេក្រង់ 4 អ៊ីញ ហើយទូរស័ព្ទនេះមានលក្ខណៈពិសេសនិងរូបរាងស្ទើរតែដូចគ្នាទៅនឹងទូរស័ព្ទ iPhone 5 និង 5S ទៅហើយ ប៉ុន្តែវាបំពាក់បន្ទះឈីបជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple A9 ប្រភេទ dual-core ល្បឿន 1.85 GHz និងក្រាហ្វិកប្រភេទ PowerVR GT7600 ដែលមាន 6 core ។ ជាមួយនឹងអេក្រង់ 4 អ៊ីញ នេះមាន resolution 1136×640 ភិចសែលដែលមានកំរឹត pixel ដល់ទៅ 326 ppi ឯណោះ។ទូរស័ព្ទ iPhone SE នេះក៏មានមុខងារ Retina Flash ដែលធ្វើឱ្យ អេក្រង់លោតភ្លឺបីដងពេលដែលអ្នកថត selfie ប៉ុន្តែអ្វីដែលសោកស្តាយនោះគឺបច្ចេកវិទ្យា 3D touch មិនមានសម្រាប់ទូរស័ព្ទនេះឡើយ។​ រីឯកាមេរ៉ាប្រភេទ iSight ទំហំ 12MP ដូចគ្នាទៅនឹងខ្សែស្រឡាយ iPhone 6s និង 6s Plus របស់ខ្លូនដែរ មិនតែប៉ុណ្ណោះវាក៏អាចថតវីដេអូកំរឹត 4K បានផងដែរ។ វាមាន 4 ពណ៌ដូចជា ពណ៌មាស ពណ៌សរទឹកប្រាក់ ពណ៌ប្រផេះក្រម៉ៅ និងពណ៌មាសផ្កាឈូក។

 

Screen Shot 2016-03-22 at 1.57.20 AM

 

Screen Shot 2016-03-22 at 1.57.46 AM

 

Screen Shot 2016-03-22 at 1.58.18 AM

 

Screen Shot 2016-03-22 at 3.10.45 AM

ខាងលើនេះជាលក្ខណៈសម្បត្តិនិងមុខងារថ្មីៗរបស់ iPhone SE

 

Apple iPad Pro នេះគឺមានអេក្រង់ទំហំ 9.7 អ៊ីញ ហើយជា iPad ដំបូងបំផុតដែលមិនធ្លាប់បានបញ្ចេញ។ iPad Pro ថ្មីនេះក៏ដំណើរការដោយបន្ទះឈីប A9X ដូចគ្នានិង iPad Pro អេក្រង់ 12.9 អ៊ីញ ដែរហើយវាបំពាក់ CPU dual-core ដែលមាន RAM ទំហំ 4GB ។ iPad Pro ស៊េរីថ្មីនេះបាននាំយកអេក្រង់ថ្មីមួយឈ្មោះថា True-Tone ដែលធ្វើអោយអេក្រង់ថ្មីនេះប្តូរពណ៌តាមសីតុណ្ហភាពពណ៌ដែលនៅជុំវិញខ្លួនយើង។ វាមាន resolution 2048 x 2732 pixel និងមកជាមួយប្រព័ន្ធដំណើរការ iOS 9.3 រួចជាស្រាច។ បើនិយាយពីកាមេរ៉ា វាបានធ្វើកំនែថ្មីសម្រាប់ iPad Pro នេះដែលកាមេរ៉ាក្រោយមានទំហំ 12MP និងកាមេរ៉ាមុខទំហំ 5MP ហើយក៏មានមុខងារ Retina Flash ដែរ មិនតែប៉ុណ្ណោះតួខ្លួនរបស់វា អាលុយមីញ៉ូម និងមាន speaker 4 ហើយអាចប្រើប្រាស់ជាមួយ Apple Pencil ដូចទៅនិង iPad Pro ជំនាន់មុនអញ្ចឹង។ វាមាន 4 ពណ៌ដូចជា ពណ៌មាស ពណ៌សរទឹកប្រាក់ ពណ៌ប្រផេះក្រម៉ៅ និងពណ៌មាសផ្កាឈូក។

 

Screen Shot 2016-03-22 at 3.06.18 AM

 

Screen Shot 2016-03-22 at 3.06.41 AM

 

CeFxPNXXIAAEMy9.jpg-large

ខាងលើនេះជាលក្ខណៈសម្បត្តិនិងមុខងារថ្មីៗរបស់ New iPad Pro

 

ចំនែកឯតំលៃរបស់ iPhone SE វិញចាប់ពី 399$ សំរាប់ទំហំ 16GB , 499$ សំរាប់ទំហំ 64GB និង New iPad Pro (Wi-Fi) មានជម្រើសអង្គផ្ទុកទិន្នន័យ 3 គឺទំហំ 32GB=599$ , 128GB=749$ , 256GB=899$ ហើយការបញ្ជាទិញមុនផ្តើមពីថ្ងៃទី 24 ខែមីនា ការលក់នឹងចាប់ផ្តើមនៅថ្ងៃទី 31 ខែមីនានេះ។

Comments Off on ក្រុមហ៊ុន Apple ទើបតែបានប្រកាសជាផ្លូវការទូរស័ព្ទ iPhone SE និង iPad Pro ស៊េរីថ្មី បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន