MENU

តោះមើលលក្ខណៈពិសេសរបស់ iPad Pro 9.7 អ៊ីញ តិចមើល

អ្នកទាំងអស់បានដឹងហើយថាកាលពីប៉ុន្មានថ្ងៃមុនក្រុមហ៊ុន Apple ទើបតែបានប្រកាសជាផ្លូវការនូវ iPad Pro ស៊េរីថ្មីដែលមានអេក្រង់ 9.7 inch។ប្រិយមិត្តទាំងអស់គ្នាពិតជាមានចំងល់ហើយថាតើ iPad Pro 9.7 inch ថ្មីនេះមានអ្វីពិសេសខ្លះ? អញ្ចឹងទៅមើលទាំងអស់គ្នាជាមួយក្រុមការងារ Khmerlife.Style ខាងក្រោមនេះ

 

Design (ការរចនា)

Tablet នេះមានកំរាស់ស្តើងត្រឹមតែ 0.24 អ៊ីញ ( 6.1mm ) តួខ្លូនអាលុយមីញ៉ូមហើយវាមានទម្ងន់ស្រាលគួរឱ្យកត់សម្គាល់ត្រឹមតែ 0.96 ផោន ( 437 ក្រាម ) តែប៉ុណ្ណោះ។លើសពីនេះទៅទៀតវាមាន Speaker ចំនួន 4 គឺនៅខាងលើអេក្រង់ 2 និងខាងក្រោមអេក្រង់ 2 មិនតែប៉ុណ្ណោះវាមាន pin connector បីដែលនៅតាមបណ្តោយចំហៀងខាងឆ្វេងរបស់ iPad ដែលជា Smart Connector ប្រើប្រាស់សម្រាប់ភ្ជាប់ជាមួយ Smart Keyboard ( ក្ដារចុចឆ្លាតវ៉ៃ )។ក្រុមហ៊ុន Apple ក៏បានបន្ថែមពណ៌មួយទៀតនោះគឺ ពណ៌មាសផ្កាឈូក ( Rose Gold )

hero-pro-9-7-large

 

Display (ផ្ទាំងបង្ហាញ)

Display របស់ iPad Pro នេះភ្លឺជាង iPad Pro ជំនាន់មុន 25% ឯណោះ លើសពីនេះទៅទៀតក្រុមហ៊ុន Apple បង្កើតបច្ចេកវិទ្យា True Tone ដែលមាន sensor ចាប់ពន្លឺបួនដើម្បីផ្គូផ្គងពន្លឺពណ៌អេក្រង់ជាមួយពន្លឺបរិយាកាសដែលនៅជុំវិញខ្លួនដូច្នេះបើយើងនៅសួនច្បារសាធារណៈមានពន្លឺពណ៌ថ្ងៃនោះអេក្រង់វានិងផ្លាសប្តូរពណ៌តាមពន្លឺនោះ ហើយនេះធ្វើឱ្យកាន់តែងាយស្រួលក្នុងការមើល។វាមាន resolution 2048 x 1536 pixel ដែលមានកំរឹត pixel ដល់ទៅ 264 ppi ដូចទៅនិង iPad Air 2។

retina-display-12-9-large

 

Processor and Memory (ប្រព័ន្ធដំណើរការនិងអង្គចង៉ចាំ)

 

iPad Pro អេក្រង់ 9.7 inch នេះត្រូវបានបំពាក់បន្ទះឈីប A9X និងក្រាហ្វិកប្រភេទ PowerVR Series7XT ដូចគ្នានិង iPad Pro អេក្រង់ 12.9 inch ដែរប៉ុន្តែវាមានល្បឿននិងក្រាហ្វិកយឺតជាង iPad Pro ជំនាន់មុនបន្តិច។រីឯ RAM របស់ iPad Pro 9.7 inch វិញមានទំហំ 2GB LPDDR4 ខណៈពេលដែល iPad Pro 12.9 inch មាន RAM ដល់ទៅ 4GB LPDDR4។

iPad Pro 9.7 inch មានអង្គផ្ទុកទិន្នន័យដូចជា 32GB, 128GB, 256GB (មិនមានរន្ធដាក់ SD card បន្ថែម) ហើយវាក៏គាំទ្របច្ចេកវិទ្យា LTE ផងដែរ។Tablet នេះមាន Wi-Fi ប្រភេទ MIMO 2×2 802.11ac ដែលមានល្បឿនលឿន រួមជាមួយនិង Bluetooch 4.2 , Lighting port , Smart Connector និង Touch ID។iPad Pro គឺត្រូវបានបំពាក់ថ្មចំនុះ  27.5-watt-hour lithium-polymer battery ដែលក្រុមហ៊ុន Apple បានប៉ាន់ប្រមាណថាប្រើប្រាស់រហូតដល់ 10 ម៉ោងនៃការលេងតាម Web , មើលវីដេអូ , ឬ ស្តាប់តន្ត្រី ។

 

129

 

Apple-iPad-Pro---all-the-official-images-5

 

Camera (កាមេរ៉ា)

បើនិយាយពីកាមេរ៉ា Tablet នេះមានទំហំ 12MP Phase Detection Auto Focus (PDAF) រួមជាមួយ Flash ប្រភេទ True Tone , aperture ធំដល់ទៅ f/2.2 និងមានមុខងារពិសេសៗជាច្រើនដូចជា five-element lens, hybrid IR filter, backside illumination, and software image stabilization ហើយវាប្រហែលជាកាមេរ៉ាដូចគ្នាដែលបានប្រើនៅលើទូរស័ព្ទ iPhone 6s និង iPhone SE។វាក៏មានសមត្ថភាពថតវីដេអូកំរឹត 4K , វីដេអូ slow-motion រហូតដល់ 240fps , ថតរូប panorama រហូតដល់ 63MP។ទន្ទឹមនឹងនេះដែរកាមេរ៉ាមុខទំហំ 5MP ជាមួយ aperture f/2.2 , ថតវីដេអូកំរឹត 720p , មុខងារ Retina Flash (អេក្រង់បញ្ចេញពន្លឺធ្វើជា Flash) និង Auto HDR (High Dynamic Range)។

 

Apple-iPad-Pro---all-the-official-images-2

 

Expectations (ការរំពឹងទុក)

សរុបសេចក្តីមក Tablet នេះមានចំនុចគួរអោយចាប់អារម្មណ៍ជាច្រើនដូចជា ទំហំរូបរាងសំឡេង , អេក្រង់បច្ចេកវិទ្យាថ្មី , ល្បឿននិងអង្គផ្ទុកទិន្នន័យទំហំធំ , បច្ចេកវិទ្យាកាមេរ៉ាទំនើបនិងអស្ចារ្យបំផុត និងឧបករណ៍បន្ថែមដូចជា Smart Keyboard និង Apple Pencil។រីឯតំលៃវិញសំរាប់៖

Wi-Fi version: 32GB=599$, 128GB= 749$, 256GB=899$

Wi-Fi+Cellular version: 32GB=729$, 128GB=879$, 256GB=1029$

ការលក់និងចាប់ផ្តើមនៅថ្ងៃទី 31 ខែមីនានេះ។

 

Comments Off on តោះមើលលក្ខណៈពិសេសរបស់ iPad Pro 9.7 អ៊ីញ តិចមើល បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន