MENU

នៅសល់តែ1ថ្ងៃទៀតទេនិងដល់ព្រឹត្តិការណ៍ពិសេសរបស់ក្រុមហ៊ុន Apple ហើយ

Screen Shot 2016-03-19 at 4.19.41 PM

 

វាជាកន្លង 2 ខែហើយចាប់តាំងពីក្រុមហ៊ុន Apple បានប្រារព្ធធ្វើសុន្ទរកថាមុននិងជាឱកាសវិសេសវិសាលមួយបន្ទាប់ពីនៅ Cupertino នឹងប្រព្រឹត្តទៅនៅក្នុងពាក់កណ្តាលខែមីនា។ពិតមែនហើយ នោះជាអ្វីដែលយើងបានឮនៅក្នុងចុងខែមករា ហើយយើងមានមូលហេតុដើម្បីជឿថាពាក្យចចាមអារាមពិតជាត្រឹមត្រូវនៅពេលនេះ។

ក្រុមហ៊ុន Apple បានបញ្ជាក់ជាផ្លូវការថាខ្លួននឹងផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ពិសេស របស់ខ្លួននៅ ខែមីនា ថ្ងែទី 21 នេះនៅលើប្រព័ន្ធដំណើរការ iOS , Mac និង  Apple TV ហើយវានឹងចាប់ផ្តើមនៅម៉ោង 10 ព្រឹក (ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក) | ម៉ោង 1 រសៀល (ម៉ោងភាគខាងកើត)។ ចំណងជើងនៃព្រឹត្តិការណ៍នេះគឺ “Let us loop you in”។ដូច្នេះ តើអ្វីដែលយើងរំពឹងទុកថានិងមានពីព្រឹត្តិការណ៍បន្ទាប់របស់ Apple នេះ? ប្រាកដជាឧបករណ៍ពេញនិយមដែលអ្នកទាំងអស់ធ្លាប់ដឹងពីមុនហើយ។

តោះទៅមើលថាទាំងនោះគឺជាអ្វី:

 

  • Apple iPhone SE ពាក្យចចាមអារាមបាននិយាយថាទូរស័ព្ទនេះនិងមានអេក្រង់ទំហំ 4 អ៊ីញ ហើយអាចនឹងត្រូវបានបំពាក់ដោយបន្ទះឈីប Apple A9 និង M9 motion។កាមេរ៉ាទំហំ 8MP iSight នៅខាងក្រោយដោយ dual-LED flash និងផ្នែកខាងមុខនៃទូរស័ព្ទនេះទំនងជាដាក់កាមេរ៉ា 1.3MP FaceTime ចំនែកឯតំលៃវាអាចចន្លោះពី 400 $ ទៅ 500 $។

 

25276980041_fbce363592_b

 

  • Apple iPad Air 3 បើតាមពត៌មានលេចឮថាវាមានអេក្រង់ទំហំ 9.7 អ៊ីញ ហើយអាចនិងបំពាក់ដោយបន្ទះឈីប Apple A9X ជាមួយ RAM ទំហំ 4GB។លើសពីនេះទៀតវាក៏អាចបំពាក់ quad-speaker នៅជុំវិញ iPad Air ជំនាន់ទីបីនេះ រួមជាមួយភ្លើង flash LED ដើម្បីជួយកាមេរ៉ា iSight ពេលថតកំរឹតពន្លឺទាប។

ipadair2-3up-lockscreen-print

  • Apple Watch 2 សំរាប់នាឡិកាជំនាន់ទី 2 នេះយើងមិនប្រាកដថាមានវត្តមាននៅព្រឹត្តិការណ៍នេះឬទេ ហើយក៏មិនទាន់មានការលេចធ្លាយលក្ខណៈសម្បត្តិ ឬរូបភាពណាមួយនៅឡើយដែរ ដូច្នេះយើងមានតែរង់ចាំថ្ងៃនោះមកដល់ដើម្បីអោយកាន់តែជ្រាបច្បាស់។

apple-watch2-concept-1442411647-a3n9-full-width-inline

  • A virtual reality headset (VR) បើនិយាយពី VR នៅពេលនេះកំពុងមានការចាប់អារម្មណ៍ជាខ្លាំងពីមនុស្សជំុវិញពិភពលោក ហើយក៏មានក្រុមហ៊ុនដូចជា Samsung , Sony , Facebook ដែលផលិតឧបករណ៍នេះ។ មានពាក្យចចាមអារ៉ាមថាក្រុមហ៊ុន Apple អាចនឹងរៀបចំសម្រាប់ការបោះជំហានចូលទៅក្នុង VR ដែលជាការនិយមបំផុតនៅក្នុងពិភពបច្ចេកវិទ្យាពេលឥឡូវនេះ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំទាំងអស់សុទ្ធតែមានគម្រោងអភិវឌ្ឍ និងផលិត VR ។ហើយក្រុមហ៊ុន Apple បានព្យាយាមរក្សាកម្មសិទ្ធិទាំងអស់របស់ កាស VR ដែលត្រឡប់មកវិញនៅក្នុងឆ្នាំ 2008 ហើយទទួលបានកាលពីឆ្នាំមុននេះផងដែរ។

Apples-recently-patented-VR-gadget

 

 

Comments Off on នៅសល់តែ1ថ្ងៃទៀតទេនិងដល់ព្រឹត្តិការណ៍ពិសេសរបស់ក្រុមហ៊ុន Apple ហើយ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន