Xiaomi Mi 5 ភ្ជាប់មកជាមួយនឹងបន្ទះឈីប Snapdragon 820 ដែលមានកំលាំងខ្លាំងនិងល្អបំផុតរបស់ក្រុមហ៊ុន Qualcomm ហើយវាមានលក្ខណៈពិសេសល្អៗជាច្រើនថែមទាំងមានការកែតំរូវឱ្យកាន់តែងាយស្រួល មានភាពទាក់ទាញហើយស្រស់ស្អាតជាងមុនផងដែរ ប៉ុន្តែអ្វីដែលធ្វើអោយក្រុមហ៊ុន Xiaomi មានមោទនភាពនោះគឺកាមេរ៉ាស៊េរីថ្មី 16 -megapixel នៅលើ Mi5 ដែលជាលើកដំបូងនៅលើទូរស័ព្ទរបស់ខ្លួនមានមុខងារពិសេស 4-axis optical video stabilization (OIS ) ។
optical video stabilization (OIS ) ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យវីដេអូដែលអ្នកចាប់យកនៅលើទូរស័ព្ទរបស់អ្នកមើលទៅ មានស្ថេរភាពលំនឹង ភាពរលូន ហើយវាជាកត្តាមួយផងដែរសម្រាប់កាមេរ៉ាដើម្បីថតបានច្បាស់ហើយរូបភាពគ្មាន ភាពព្រិល(blur-free) នៅក្នុងពន្លឺស្រអាប់ ។
បើសិនជាយើងងាកមកនិយាយអំពីស្ថេរភាពលំនឹងរបស់ទូរស័ព្ទវិញ iPhone 6s plus អាចផ្តល់ឲ្យលោកអ្នកនូវមុខងារដ៏ពិសេសជាងគេមួយនៅលើកាមេរ៉ាតាមរយៈការរួមបញ្ចូលគ្នារវាង OIS និង smart digital stabilization ដែលជួយរក្សារលំនឹងរបស់វីដេអូដែលបានថតរួច។ ប៉ុន្តែបើយើងងាកមកមើលការថតវីដេអូដោយផ្ទាល់វិញ យើងនឹងអាចសង្កេតឃើញយ៉ាងច្បាស់អំពីប្រសិទ្ធភាពរបស់ OIS តែមួយគត់នៅលើទូរស័ព្ទទាំងពីរដោយ Xiaomi Mi 5 បានយកឈ្នះដាច់លើការធ្វើ test នេះ។ វាពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។
ខាងក្រោមនេះគឺជាការធ្វើ test កាមេរ៉ារវាង iPhone 6s, 6s plus និង Xiaomi Mi 5