MENU

Demo បង្ហាញអំពីឥទ្ធិពលនៃការមាន Dual Camera (ប្រព័ន្ធកាមេរ៉ាពីរចូលគ្នា) នៅក្នុងស្មាតហ្វូន

នាពេលបច្ចុប្បន្ននេះ និន្នាការថ្មីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងការថតរូបតាមទូរស័ព្ទ គឺ ការដាក់បញ្ចូលនូវបច្ចេកវិទ្យា Dual Camera ឬប្រព័ន្ធកាមេរ៉ាពីរចូលគ្នាតែមួយ ដែលធ្វើឲ្យគុណភាពរូបភាពមើលទៅច្បាស់ល្អ និងមិនចាញ់រូបភាពក្នុងកាមេរ៉ា dSLR ប៉ុន្មានទេ។ ក្រុមហ៊ុន LG ទើបតែដាក់បញ្ចូលនូវបច្ចេកវិទ្យា Dual Camera ថ្មីនេះចូលទៅក្នុងទូរស័ព្ទស៊េរីថ្មីរបស់ពួកគេគឺ LG G5 ហើយក្រុមហ៊ុន Apple ក៏មានគម្រោងដាក់វាបញ្ចូលទៅក្នុង iPhone 7 ដែលនឹងចេញក្នុងពេលឆាប់ៗនេះផងដែរ។

ប្រសិនជាអ្នកចង់ដឹងឲ្យកាន់តែច្បាស់ពីឥទ្ធិពល និងលក្ខណៈពិសេសៗរបស់បច្ចេកវិទ្យា Dual Camera នេះ អ្នកអាចមើលវីដេអូខាងក្រោមរបស់ CNET ដែលនិយាយអំពី Demo របស់បច្ចេកវិទ្យា Dual Camera ហើយកាមេរ៉ាដែលត្រូវបានយកមកធ្វើតេស្តនេះគឺបានមកពីក្រុមហ៊ុន Corephotonics នៅឯ the Mobile World Congress 2016 ដែលធ្វើឡើងនៅក្នុងទីក្រុង បាសែឡូណា។

 

ក្រុមហ៊ុន​ Corephotonics បានបញ្ជាក់ទៀតថា ប្រព័ន្ធ Dual Camera របស់ពួកគេមានសមត្ថភាពអាចហ្ស៊ូមតាម optical zoom បានដល់ទៅ ៥ដង (5x) ហើយនៅតែរក្សារគុណភាពរូបភាពបានច្បាស់ល្អ ដែលយកឈ្នះនូវគុណភាពរបស់រូបភាពដែលចេញពីទូរស័ព្ទទំនើបបំផុតក្នុងទីផ្សារនាពេលបច្ចុប្បន្ន។

ជំនួសឲ្យបច្ចេកវិទ្យាប្រព័ន្ធហ្ស៊ូមដែលមាននៅក្នុងកាមេរ៉ាភាគច្រើន ក្រុមហ៊ុន Corephotonics បានប្រើបច្ចេកវិទ្យាហ្ស៊ូមដោយគ្រាន់ប្រើកាមេរ៉ាទាំងពីររបស់ពួកគេតែម្ដង ដោយមិនមានគ្រឿងណារង្គើរ ឬមាន​ចលនានោះទេ។ កាមេរ៉ាមួយក្នុងចំណោមកាមេរ៉ាទាំងពីរក្នុងប្រព័ន្ធ Dual Camera នេះគឺមានភ្ជាប់ជាមួយនឹង telephoto lens (lens ដែលអាចហ្ស៊ូមបាន) និងកាមេរ៉ាមួយទៀតគឺមានភ្ជាប់ជាមួយនឹង wide angle lens ។ ដោយការដាក់បញ្ចូលគ្នានូវរូបភាពពីកាមេរ៉ាទាំងពីរ, Corephotonics អាចមានសមត្ថភាពទាំងក្នុងការហ្ស៊ូម (optical zoom) និងទាំងការបង្កើតរូបភាពដែលមានគុណភាពច្បាស់ល្អ។

អត្ថប្រយោជន៍នៃបច្ចេកវិទ្យាប្រព័ន្ធកាមេរ៉ា Dual Camera ថ្មីនេះមានដូចជា៖ មាន resolution ខ្ពស់, មាន noise តិចបើថតនៅកន្លែងងងិត, មាន dynamic range ធំដែលអាចចាប់យកភាពខុសគ្នារវាង highlight និង black បានច្រើន, ហើយវាអាចចាប់យករូបភាពដែលមានជម្រៅ (depth) បានល្អ។

ខាងក្រោមនេះគឺជាការប្រៀបធៀបគ្នារវាងរូបភាពដែលថតដោយ Dual Camera របស់ Corephotonics និងរូបភាពដែលថតដោយ iPhone 6 Plus៖

comparison-1

រូបភាពពី iPhone 6 Plus (ឆ្វេង) និង រូបភាពពី Dual Camera របស់ Corephotonics (ស្ដាំ)

 

Comments Off on Demo បង្ហាញអំពីឥទ្ធិពលនៃការមាន Dual Camera (ប្រព័ន្ធកាមេរ៉ាពីរចូលគ្នា) នៅក្នុងស្មាតហ្វូន បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន