MENU

កាមេរ៉ា Action ទាំង 5 ដែលល្អជាងគេ

Action Camera ឬ ហៅកាត់ថា Action Cam គឺជាកាមេរ៉ាដែលតូច ស្រាល ហើយអាចផលិតនូវ វីដេអូ ឬ រូបថតដែលមានគុណភាពខ្ពស់ ច្បាស់ និង​ បាន​ទំហំធំ​បាន​គ្រប់កន្លែង គ្រប់ពេលវេលា។ ពួកវាអាចដាក់ជាប់នូវរបស់ផ្សេងៗ ដូចជា មួកជិះម៉ូតូ ឡាន ម៉ូតូទឹក មួកពាក់មុជទឹកជ្រៅ ដូចនេះអ្នកមិនចាំបាច់កាន់វាថតដោយដៃទេ អ្នកគ្រាន់តែចុចថត និង បំពាក់វានៅលើកន្លែងរបស់វាជាការស្រេច។ ភាគច្រើន គេប្រើវាសំរាប់ថតនូវកីឡា និង​ ការដើរលេង។ ខាងក្រោមនេះជា Action កាមេរ៉ាដែលអ្នកអាចរកទិញបាន និង ចាប់យកនូវវីដេអូ​និងរូបភាពដែលមានគុណភាពល្អ។

1. Gopro hero4 silver

Gopro hero 4  silver ជាជំនាន់ចុងក្រោយដែលGopro បានធ្វើឡើងជាមួយអេក្រង់ដែលអ្នកអាចមើលប្លង់ថតបានមុន​នឹងថត។ ជាមួយនឹង កាមេរ៉ា 12MP វាអាចថតវីដេអូ និងរូបភាពបានច្បាស់ល្អ។ ការថតរបស់វា អាចថតបាន 1080p 60fps ដូចនេះអ្នកអាចធ្វើអោយយឺតបាន 2 ដង ( slow motion ) បើសិនជាអ្នកចង់ថតបាន ជារបៀប Slow motion កាន់តែខ្លាំង អ្នកអាចទំលាក់ ចុះ​មក 960p 100fps ឬ 720p 120fps អ្នកក៏អាចថតបាន ទំហំ 4k​ ផងដែរ។ ចំពោះការថតរូបភាព នៅពេលដែលអ្នកមិនបានថតវីដេអូ អ្នកអាចយកវាមកថតរូបភាព បាន 30fps វាលឿនជាងកាមេរ៉ាដែលមានតំលៃ 6000$​ ទៅទៀត ដូចនេះ អ្នកមិនមានភាគរយនៃការបាត់បង់រូបភាពដែលអ្នកចង់បានឡើយ។ អ្នកអាចថតជារបៀប Time lapse ក៏បាន ដោយពីរូបភាពមួយទៅរូបភាពមួយ មានរយៈពេលពី0.5 ទៅ 60វីនាទី តាមដែលអ្នកត្រូវការ។ នៅពេលយប់អ្នកអាចថត long exposure បានដល់ទៅ 30 វិនាទី។

CHDHY-401_main2

2. Gopro hero4 session

បន្ទាប់ពីយើងបានដឹងពី Hero 4 silver ហើយ មកមើលថា Hero 4 session mean អ្វីខ្លះ។ Hero 4 Session គឺជា Action កាមេរ៉ាដែល មានទំហំ 50% តូចជា និង 40% ស្រាលជាង Hero 4។ កាមេរ៉ា 8MP របស់វាអាចថតបាន វីដេអូ 1440p 30fps និង 1080p 60fps សំរាប់ slow motion 720p 100fps។ សំរាប់រូបភាព អ្នកអាចថតជារបៀប Time lapse ក៏បាន ដោយពីរូបភាពមួយទៅរូបភាពមួយ មានរយៈពេលពី0.5 ទៅ 60វីនាទី តាមដែលអ្នកត្រូវការ ឬ ថតជារូបភាព មួយៗ ក៏បាន ការថតមួយៗ អាចថតបាន 10fps។ អ្នកអាចយកវាថតបានក្នុងទឹកដោយមិនចាំបាច់សំបកពីក្រៅទេ។ ចំពោះអេក្រង់ អ្នកអាចថតយកដោយមិនបាច់មើលប្លង់ក៏បាន ឬអ្នកអាចភ្ជាប់ជាមួយនឹង Smart phone របស់អ្នក គ្រាន់តែទាញយកកម្មវិធី ពី ក្រុមហ៊ុន gopro។

gopro-hero4-session-14

3. Polaroid Cube+

Cube+ កុំច្រលំនឹង Cube ដែលជាអតីត action cam​ របស់ polaroid។​ Cube+ មានទំហំ ទៅនឹង gopro session ដែរ ប៉ុន្តែការថតវីដេអូរបស់វាមិនដូច គ្នានោះទេ Cube អាចថតវីដេអូបាន 1080p 30fps តែប៉ុណ្ណោះ ដូចនេះការថត slow motion មិនអាចទៅរួចឡើយនៅលើកាមេរ៉ានេះ ទោះជាអ្នកទំលាក់ ចុះមកត្រឹមតែ​720p ក៏នៅតែ 30fps. ចំណែកឯCube+ វាអាចថតវីដេអូបាន 1080p 30-60fps និង អាចទំលាក់មក 720p ដើម្បីយក 120fps ដូចនេះ Cube+ អាចធ្វើវីដេអូ Slow motion បាន។ អ្នកអាចថត រូបភាព​ដោយកាមេរ៉ា 8MP នេះបាន។ វាបានផលិតឡើងដោយបន្ថែម នូវ Image stabilization ដូចនេះការកាន់កាមេរ៉ានេះដោយដៃ ក៏មិនអាចធ្វើអោយវីដេអូ និង រូបភាព មានភាពរង្គើឡើយ។ វាមានពណ៌ជាច្រើនសំរាប់អ្នកជ្រើសរើស តាមដែលបានដឹង វាគ្មានក្នុងទីផ្សារកម្ពុជានោះទេ ដូចនេះអ្នកអាច Order ពីគេហទំព័រនៅក្រៅប្រទេសបាន។

polaroid.cube-

9-cube-accessories

4. Sony HDR AZ1

Sony!!! លោកអ្នកប្រាកដជាបានដឹងហើយថា Sony ជាក្រុមហ៊ុនលំដាប់ពិភពលោកដែលផលិត កាមេរ៉ាដែលល្អៗ ដូចជា A7, A7s, A7r និង កាមេរ៉ាវីដេអូផ្សេងៗទៀត។ សំរាប់ Action Cam ក្រុមហ៊ុន Sony បានផលិតឡើងនូវ កាមេរ៉ា មួយចំនួនដែលមានលទ្ធភាពនៃការថតផ្សេងៗគ្នា ដូចនេះសូមកុំច្រលំ។ ចំពោះ Sony HDR AZ1 នេះ ពួកយើងលើកមកដោយសារតែវាអាចមានលទ្ធភាពបានគ្រប់កាលៈទេសៈ ដូចកាមេរ៉ាខាងលើដែលយើងបានលើកឡើង និងមានតំលៃសមរម្យ។ ការថតវីដេអូរបស់វា គឺថតបានទំហំធំបំផុត 1080p 60fps សំរាប់ Slow motion គឺ ​720p 120fps។​ កាមេរ៉ា 16MP របស់វាអាចថតបានរូបភាពបានច្បាស់ល្អ​។ shutter របស់វាអាចគ្រប់គ្រងបាន 1mn ដូចនេះ ការថត Long exporsure បាន។ វាមានប្រដាប់បញ្ជាដែលធ្វើដោយ Sony ផ្ទាល់ អ្នកអាចទិញវាមកជាមួយតែម្តង។

HDR-AZ1

sony-action-cam-mini-18

5. Yi Action Cam

Yi action Cam របស់ Xiaomi គឺជា Action cam ដែលតំលៃសមរម្យ ហើយគុណភាពរបស់វាគឺលើសតំលៃរបស់វា 3 ទៅ 4 ដង។ វាអាចថតវីដេអូបាន90នាទីដោយមិនខ្លាចអស់ថ្ម។ វាអាចថតបានវីដេអូ 1080p 60fps, 1080p 30fps, 720p 120fps និង 480p 240fps ( Slow motion កប់ ) ។ ចំពោះ កាមេរ៉ា 16MP របស់ sony អ្នកធ្វើអោយ ការថតរបស់វាមាន 4​យ៉ាង គឺ ថតរូបភាពមួយៗ, time lapse, ការដាក់ម៉ោងកំនត់, ការថតរូបភាពច្រើនក្នុងពេលតែមួយ។ រូបភាពរបស់វាទទួលបានរូបភាព Wide 155ឌឺក្រេ ហើយច្បាស់ល្អ។ អ្នកអាចភ្ជាប់វាជាមួយនឹង Smart phone របស់អ្នកដើម្បីគ្រប់គ្រងវា។ អ្វីដែលសំខាន់ ថ្មរបស់វាអាចដោះចេញមកក្រៅបាន មានន័យថា អ្នកអាចទិញថ្មក្រៅថែមទៀត​ក៏បាន ដោយមិនភ័យថាមានថ្មតែមួយ។

Xiaomi-Yi-£41-64

Comments Off on កាមេរ៉ា Action ទាំង 5 ដែលល្អជាងគេ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន