MENU

យល់ដឹងខ្លះៗអំពីបច្ចេកវិទ្យាខ្សែ Fiber Optic

អ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយថាបច្ចេកវិទ្យាខ្សែ Fiber optic ត្រូវបានគេប្រើប្រាស់ក្នុងការតភ្ជាប់ខាងផ្នែកទូរគមនាគមន៍ដូចជា ប្រព័ន្ធ internet ប្រព័ន្ធទូរស័ព្ទ និង ប្រព័ន្ធទូរទស្សន៍ខ្សែកាបជាដើម ប៉ុន្តែតើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ដែល ឬ ទេថាតើបច្ចេកវិទ្យាដ៏អស្ចារ្យនេះត្រូវបានធ្វើឡើងពីអ្វី ឬ ហេតុអ្វីបានជាវាមានប្រសិទ្ធភាពខ្លាំងយ៉ាងនេះក្នុងការបញ្ជូន និង ចែកចាយពត៌មាន? ក្នុងអត្ថបទមួយនេះក្រុមយើងខ្ញុំសូមបកស្រាយ និង បង្ហាញចំណេះដឹងខ្លះៗដែលទាក់ទងទៅនឹងបច្ចេកវិទ្យាខ្សែ fiber optic​ ដើម្បីស្រាយចម្ងល់របស់ប្រិយមិត្តទាំងអស់គ្នា។

fiber-optic-copper-wireless-660x370

អ្វីទៅជាបច្ចេកវិទ្យាខ្សែ  Fiber Optic?

Fiber Optic គឺជាបច្ចេកវិទ្យាតភ្ជាប់ និង ចែកចាយទិន្ន័យតាមរយៈប្រព័ន្ធខ្សែ ដែលប្រើប្រាស់ខ្សៃជាសរសៃៗដែលធ្វើអំពីកញ្ចក់ ឬ ជ័រដើម្បីជាការដឹកជញ្ជូនទឹន្ន័យ។ ខ្សែកាប Fiber Optic ត្រូវបានបង្កើតឡើងពីការរួមបញ្ចូលគ្នានៃបណ្តុំនៃសរសៃកញ្ចក់ជាច្រើន ដែលពួកវាត្រូវបានហុំព័ទ្ធ និង ស្រោបជាមួយនឹងជ័រ ឬ បំពង់ប្លាស្តីកដើម្បីការពារសរសៃកញ្ចក់ទាំងនោះកុំឲ្យខូចខាត់ ហើយសរសៃកញ្ចក់នីមួយៗមានតួនាទីក្នុងការបញ្ជូននទិន្ន័យ ឬ សារ តាមរយៈការផ្លាស់ប្តូរទៅជារលកពន្លឺ។

Optical-Fibers01_Web(2)

សរសៃកញ្ចក់ទាំងនោះគឺមានប្រវែងវែងៗ អាចបត់បែនបានយ៉ាងងាយ និង មានទំហំប៉ុនសរសៃសក់របស់មនុស្សយើងផងដែរ។ ផ្នែកកញ្ចក់នៃខ្សែកាប Fiber Optic ត្រូវបានបង្កើតឡើងពីកញ្ចក់ដ៏ពិសេសម៉្យាង និង ត្រូវបានគេយកទៅដុតក្នុងកំដៅពី 3000 ទៅ 4000​ ដឺក្រេដើម្បីបង្កើតបានទៅជាប្រភេទសរសៃកញ្ចក់តូចឆ្មាៗទាំងនេះ។

Fibre-Optic-Cable-National-Broadband-Network-12499607

អញ្ចឹង!!! តើបច្ចេកវិទ្យាខ្សែ  Fiber Optic មានអត្ថប្រយោជន៍អ្វីខ្លះជាងខ្សែកាបធម្មតានោះ?

បើសិនជាយើងប្រៀបធៀបពីអត្ថប្រយោជន៍រវាងបច្ចេកវិទ្យាខ្សែ  Fiber Optic និង ខ្សែកាបទង់ដែងធម្មតានោះយើងនឹងឃើញថា Fiber Optic នឹងមានលក្ខណៈពិសេសៗជាច្រើនជាងខ្សែកាបទង់ដែងធម្មតាដូចជា ៈ

  • បច្ចេកវិទ្យាខ្សែ  Fiber Optic មានកំរិតនៃការបញ្ជូនធំជាងខ្សែកាបទង់ដែងធម្មតា ពោលគឺវាអាចបញ្ជូន និង ចែកចាយទិន្ន័យក្នុងបរិមាណច្រើនជាងខ្សែកាបទង់ដែងធម្មតា។
  • បច្ចេកវិទ្យាខ្សែ  Fiber Optic អាចបញ្ជូនទិន្ន័យបានលឿន និង ឆ្ងាយជាងខ្សែកាបទង់ដែងធម្មតា ដោយសារតែរាល់ទិន្ន័យដែលបញ្ជូនតាម Fiber Optic ត្រូវបានបម្លែងជាពន្លឺ។
  • បច្ចេកវិទ្យាខ្សែ  Fiber Optic គឺមានភាពធន់នឹងកំដៅ មិនឆ្លងជាមួយនឹងចរន្តអគ្គិសនី ឬ ជាមួយទឹកនោះទេ ផ្ទុយគ្នាពីខ្សែកាបទង់ដែងធម្មតាដែលអាចកើនកំដៅ អាចឆ្លងចរន្ត ឬ ទឹកបាន។
  • បច្ចេកវិទ្យាខ្សែ  Fiber Optic គឺមានទំងន់ស្រាលជាង និង ទំហំតូចជាងខ្សែកាបទង់ដែងធម្មតា ដោយសារវាមានស្នូលកណ្តាលធ្វើអំពីកញ្ចក់ ។

figure_02_of_the_fiber_optic_cable_hd_pictures_168723

ចំណែកឯគុណវិបត្តិនៃបច្ចេកវិទ្យាខ្សែ  Fiber Optic គឺនៅត្រង់តំលៃនៃការដំឡើងគឺនៅមានកម្រិតខ្ពស់ ម៉្យាងវិញទៀតខ្សែប្រភេទនេះគឺមានលក្ខណៈផុយស្រួយ និង ពិបាកក្នុងការបំបែកដំណរ។

Comments Off on យល់ដឹងខ្លះៗអំពីបច្ចេកវិទ្យាខ្សែ Fiber Optic បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន