MENU

Xiaomi Redmi Note 3, ទូរស័ព្ទ smartphone ដែលមានដំណើរការល្អ តែមានតម្លៃសមរម្យ

ក្រុមហ៊ុនទូរស័ព្ទធំបំផុតនៅក្នុងប្រទេសចិន Xiaomi នឹងប្រកាសចេញទូរស័ព្ទថ្មីរបស់ពួកគេនៅថ្ងទី ២៧ ខែវីច្ឆកានេះហើយ នោះគឺ Xiaomi Redmi Note 3 ដែលមានតួរធ្វើពីដែកសុទ្ធ មិនដូចជាស៊េរីមុនរបស់វា Xiaomi Redmi Note 2 ដែលធ្វើពីជ័រនោះទេ ហើយជាទូរស័ព្ទចិនដំបូងដែលមានបញ្ចូលបច្ចេកវិទ្យា​ស្កេនម្រាមដៃ និងអាចដាក់បានស៊ីម micro-Sim បានដល់ទៅ ២ ផងដែរ។ Xiaomi Redmi Note 3 នេះគឺស្រដៀងនឹងទូរស័ព្ទ flagship របស់ទូរស័ព្ទ smartphone ល្បីៗដ៏ទៃទៀតដែរ តែវាមានតម្លៃថោកជាង គឺត្រឹមតែ $140 ប៉ុណ្ណោះនៅពេលដែលវាត្រូវបានចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសចិននាថ្ងៃស្អែកនេះ។

 

1124201530015PM_635_xiaomi_redmi_note_3

Xiaomi Redmi Note 3

 

ការឌីហ្សាញរបស់ Xiaomi Redmi Note 3

Xiaomi Redmi Note 3 ត្រូវបានឌីហ្សាញដោយប្រើបច្ចេកវិទ្យាស្រដៀងនឹងទូរស័ព្ទ smartphone ថ្មីៗផ្សេងៗដែរ ហើយមានកម្រាស់ស្ដើងត្រឹមតែ 8.65 mm (មីលីម៉ែត្រ) និងមានទម្ងន់ 164 g (ក្រាម) ប៉ុណ្ណោះ ហើយសម្បករបស់វាគឺធ្វើពីដែកសុទ្ធ។ វាមានអេក្រង់ touchscreen ទំហំ 5.5 អ៊ីញ ដែលមានផ្ទុកចំនួនភិចស៊ែលសរុប 2073600 ភិចស៊ែល (1080 x 1920 resolution) ត្រូវនឹង 403 ភិចស៊ែលក្នុងមួយអ៊ីញ។

 

Xiaomi Redmi Note 3

Xiaomi Redmi Note 3

Xiaomi Redmi Note 3 មានប៊ូតុងខាងក្រៅដូចជាប៊ូតុងតម្លើង និងបន្ថយសម្លេង ប៊ូតុងបើកបិទ និងកន្លែងស្កេនម្រាមដៃនៅពីក្រោយទូរស័ព្ទនៅខាងក្រោមកាមេរ៉ាផ្ទាល់តែម្តង។ រីឯខាងផ្នែកកាមេរ៉ាវិញ ទូរស័ព្ទនេះមានកាមេរ៉ាក្រោយដែលមានទំហំមេហ្គាភិចស៊ែលដល់ទៅ 13MP (megapixel) និងកាមេរ៉ាមុខទំហំ 5MP ដែលអាចឲ្យអ្នកថតរូប និងវីដេអូបានយ៉ាងច្បាស់ល្អមិនចាញ់ទូរស័ព្ទថ្លៃៗដទៃទៀតនោះទេ។

 

xiaomi-redmi-note-2-pro-teaser-1

កាមេរ៉ាខាងក្រោយរបស់ Xiaomi Redmi Note 3

 

142911kfkbuhzjfyyayjhb.png.thumb_

Xiaomi Redmi Note 3

 

ការដំណើរការរបស់ Xiaomi Redmi Note 3

Xiaomi Redmi Note 3 មានដំណើរការលើប្រព័ន្ធដំណើរការ Android។ វាមាន CPU Octa-core Helio X10 MediaTek ជាមួយនឹង 2GB RAM។ វាមានទំហំ memory ខាងក្នុងម៉ាស៊ីនទំហំ 16GB តែអ្នកមិនអា​ចដាក់ memory បន្ថែមពីខាងក្រៅបានទេ នេះគឺជាគុណវិបត្តិមួយរបស់ទូរស័ព្ទនេះក៏ប៉ុន្តែសម្រាប់ទូរស័ព្ទតម្លៃត្រឹម $140 គឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ អ្វីដែលល្អបំផុតសម្រាប់ទូរស័ព្ទនេះគឺវាមានថ្មកាន់បានយូរដែលមានទំហំដល់ទៅ 4000mAh (មីលីអំពែម៉ោង) ធំជាង iPhone 6s, 6s Plus (2750mAh), ទូរស័ព្ទ Lumia 950 XL របស់ក្រុមហ៊ុន Microsoft (3340mAh) និងទូរស័ព្ទថ្លៃៗមួយចំនួនទៀតផងដែរ ក៏ប៉ុន្តែអ្នកមិនអាចដោះដូរថ្មនោះចេញបានទេ ថ្មវាគឺនៅពីក្នុងតួរវាដូចជា iPhone ដែរ។

 

141701srxvxrv2ssrxffuy.png.thumb_

 

xiaomi-redmi-note-3-1-512x300

 

 

សរុបមក Xiaomi Redmi Note 3 គឺជាទូរស័ព្ទ smartphone ដែលអ្នកគួរតែសាកប្រើបើសិនជាអ្នកចង់បានទូរសព្ទល្អល្មមមានអេក្រង់ធំ ហើយមានតម្លៃទាប ព្រោះទូរស័ព្ទនេះមានតម្លៃត្រឹមតែ $140 ប៉ុណ្ណោះនៅពេលដែលវាត្រូវបានចេញលក់នៅទីផ្សារប្រទេសចិន ហើយបើមកដល់ប្រទេសកម្ពុជាអ្នកគ្រាន់តែបន្ថែមលើតម្លៃនោះត្រឹមតែ $100 អីជាងតែប៉ុណ្ណោះ។ សូមបញ្ជាក់ថាក្រោយពីទូរស័ព្ទនេះបានចេញលក់ជាផ្លូវការនៅប្រទេសចិន អ្នកអាចរំពឹងទុកថាវានឹងមានលក់នៅប្រទេសកម្ពុជាក្នុងអំឡុងពេលប្រហែលជា ២ ទៅ ៣ ខែ។

Comments Off on Xiaomi Redmi Note 3, ទូរស័ព្ទ smartphone ដែលមានដំណើរការល្អ តែមានតម្លៃសមរម្យ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន