MENU

តើក្រុមហ៊ុន Apple នឹងដកចេញនូវរន្ធដោតកាស (Headphone Jack) ទំហំ 3.5mm ចេញពី iPhone ស៊េរីថ្មីមែនដែរឬទេ?

ថ្មីៗនេះពួកយើងបានឃើញមានពាក្យចចាមអារាមជាច្រើន ហើយមួយចំនួនគឺមកពីប្រភពដែលគួរឲ្យជឿទុកចិត្តបានដូចជា 9to5Mac ថាក្រុមហ៊ុន Apple នឹងដកចេញនូវរន្ធសម្រាប់ដោតកាស (headphone jack) ទំហំ 3.5mm (មីលីម៉ែត្រ) ចេញពី iPhone ស៊េរីថ្មីរបស់ពួកគេគឺ iPhone 7 ឬស៊េរីក្រោយមួយទៀត ដើម្បីធ្វើឲ្យទូរស័ព្ទ iPhone ស៊េរីក្រោយនោះមានរាងស្ដើងជាង iPhone 6s បច្ចុប្បន្ន 1mm ដែលធ្វើឲ្យវាជាប់ឈ្មោះជា iPhone ស្ដើងជាងគេបំផុតដែលក្រុមហ៊ុន Apple បានផលិតឡើង។ ហើយជំនួសមកវិញ អ្នកអាចដាក់កាសស្ដាប់បានតាមរយៈរន្ធបញ្ចូលថ្មរបស់ iPhone ស៊េរីថ្មីនោះ (Lightning port) និងតាមរយៈ Bluetooth ដូចធម្មតា។

 

iphone-7-hajek

 

សូមបញ្ជាក់ថា បើមិនមានពាក្យច្បាស់លាស់ចេញមកពីក្រុមហ៊ុន Apple ផ្ទាល់នោះទេ នោះពាក្យចរចាមអារាមទាំងនោះគឺមិនពិត 100% នោះទេ។ តើការដកចេញនូវរន្ធសម្រាប់ដោតកាស (3.5mm headphone jack) ដែលមនុស្សភាគច្រើនទំលាប់ប្រើតាំងពីយូរមកហើយនោះ វាអាចនឹងកើតឡើងឬទេ ហើយបើក្រុមហ៊ុន Apple ពិតជាសម្រេចថានឹងដកវាចេញមែន តើនឹងអាចមានផលសម្បត្តិ និងផលវិបត្តិយ៉ាងដូចម្ដេចខ្លះ? ផលលំបាកមួយដែលខ្ញុំប្រមើលឃើញគឺការលំបាកនៅពេលដែលយើងចង់បញ្ចូលថ្មបណ្ដើរ និងស្ដាប់កាសបណ្ដើរ ក៏ប៉ុន្តែប្រហែលជាការបញ្ចូលថ្មតាមរយៈ WiFi គឺជាអ្វីដែលក្រុមហ៊ុន Apple បានគិតទុកមុនសម្រាប់ជាដំណោះស្រាយនូវបញ្ហាមួយនេះហើយ ទើបពួកគេសម្រេចចិត្តដករន្ធដោតកាសនោះចេញ។

កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន Apple ក៏បានសាកផ្លាស់ប្ដូរទំហំរន្ធដោតកាសនោះផងដែរ ពីទំហំ 3.5mm ទៅ 2.5mm តែត្រូវបានទទួលការរិះគន់ជាច្រើនពីសណាក់អតិថិជនរបស់ពួកគេ ហេតុដូច្នេះហើយទើបការផ្លាស់ប្ដូរនោះត្រូវបានផ្អាកឬបញ្ឈប់។ ក៏ប៉ុន្តែឥឡូវនេះ មានចរចាមអារាមមួយទៀតដែលថាក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ប្តូរម្តងទៀតជាមួយនឹងរន្ធដោតកាសរបស់ iPhone ស៊េរីថ្មីរបស់ពួកគេ តែលើកនេះ រន្ធដោតកាសនោះគឺនឹងត្រូវដកចេញតែម្តង ហើយប្រើរន្ធដោតថ្ម (Lightning port) ជំនួសវិញសម្រាប់ដោតកាស។ ការពិតទៅ កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានសាកល្បងណែនាំនូវកាស (Headphone)​ ដែលប្រើ Lightning Cable រួចមកហើយជាមួយនឹងកាសម៉ាក Beats ហេតុដូច្នេះហើយទើបមនុស្សភាគច្រើនហ៊ានសន្និដ្ឋានថា ក្រុមហ៊ុន Apple នឹងដើរជំហានមួយនេះ។

 

14345-9825-150922-Jack-l

 

តាមរយៈប្រភពទាំងនោះ ក៏មានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple នឹងមានគម្រោងដាក់បញ្ចូលនូវកាស (Lightning connector-equipped EarPods) ដែលប្រើ Lightning Connector ចូលក្នុងប្រអប់នៃ iPhone ស៊េរីថ្មីរបស់ពួកគេ រួមជាមួយនឹង DA (Digital to Analog) Converter ជាប់ជាមួយនឹង connector នោះ។

 

Philips-M2L-iPhone-Trio

 

ដូច្នេះហើយ ដើម្បីឲ្យប្រើប្រាស់បានជាមួយនឹង iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ក្រុមហ៊ុនផលិតកាស (Headphone) ទាំងអស់ត្រូវតែមានផលិត connector កាសរបស់ពួកជាពីរប្រភេទគឺ មួយជា lightning connector និង មួយជា connector 3.5mm ដែលយើងប្រើប្រាស់បច្ចុប្បន្ន ក៏ប៉ុន្តែចំពោះកាស Bluetooth គឺមិនមានអ្វីត្រូវផ្លាស់ប្តូរនោះទេ។

 

Comments Off on តើក្រុមហ៊ុន Apple នឹងដកចេញនូវរន្ធដោតកាស (Headphone Jack) ទំហំ 3.5mm ចេញពី iPhone ស៊េរីថ្មីមែនដែរឬទេ? បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន