MENU

មីក្រូហ្វូនប្រើរន្ធUSBដែលមានក្រោមតំលៃ 200$

ការអភិវឌ្ឍន៍ផ្សេងៗនៅក្នុងប្រទេសកម្ពុជា កំពុងតែរីកចំរើនយ៉ាងខ្លាំង ដូចជាថតរូប ទេសចរណ៍ ការលេងហ្គេមជាប្រភេទអាជីប ការផ្សព្វផ្សាយនាៗ នៅក្នុងនោះ ក៏មានវិស័យចំរៀង និង ការបញ្ចូលសំលេងជាដើម ប៉ុន្តែការដែលមានឧបករណ៍សំរាប់ធ្វើរបស់ទាំងអស់នេះ ពិតជាមិនអាចទៅរួចទេចំពោះអ្នកដែលមានជីវភាពមិនសូវធូរធារ។ អ្នកត្រូវមានដូចជា មីក្រូហ្វូន អំភ្លី ឧបករណ៍បំលែង និង ឧបករណ៍ផ្សេងៗទៀត។  ដូចនេះពួកយើងបានលើកយកនូវ មីក្រូហ្វូនចំនួន5 គ្រឿងដែលប្រើខ្សែ USB ដោតចូលក្នុងកុំព្យូទ័រអ្នកតែម្តង មិនបាច់មាន អំភ្លី ឬ ប្រដាប់បំលែង អ្វីផ្សេងទេ ដែលមានតំលៃក្រោម200$ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែដោតខ្សែ​ មានកម្មវិធីថតសំលេង និងចេះកែប្រែសំលេងជាការស្រេច។

CAD U37

វាជាប្រភេទមីក្រូហ្វូន​ Condenser ដែលគេយកទៅថតនៅក្នុងបន្ទប់ស្ទូឌីយូភាគច្រើន វាមានតំលៃថោក ប៉ុន្តែសមត្ថភាពដែលវាមានគឺល្អល្មមអាចនឹងធ្វើការថតសំលេងបានដូច មីក្រូហ្វូនដែលថ្លៃៗ។ ការប្រើប្រាស់វាគឺយើងគ្រាន់តែដោតហើយថតដោយប្រើកម្មវិធីថតតែម្តង ដោយមិនចាំបាច់set up driver នោះទេ។​ នៅពេលដែលកំពុងថត វាអាចចាប់យកនូវសំលេងរបស់ដោយគ្មានការផ្លាស់ប្តូរ​ ចំនែកឯសំលេងដែលរំខានផ្សេងៗដូចជាសំលេងខ្យល់​ជាដើម វាអាចទប់មិនអោយថតមកជាមួយបាន។​ អាចថតបានទាំងសំលេងមនុស្ស និង ឧបករណ៍ភ្លេងជាច្រើន។ អាចប្រើបានទាំង Windows និង Mac Os៕

USB_Sound_recorder_CAD_U37_Review

Audio Technica ATR2100 USB

ក្រុមហ៊ុន Audio technica ជាក្រុមហ៊ុនគ្រឿងឧបករណ៍ភ្លេងដែលល្បីគួរសម អញ្ចឹងហើយគេបានគិតគូរដល់អ្នកប្រើប្រាស់អោយមានសភាពស្រួល និងចំនាយលុយតិច។ Audio technica ATR2100  នេះជា dynamic Microphone ដែលភាគច្រើនគេទុកសំរាប់ពេលផ្សាយផ្ទាល់ ឬ សំរាប់អ្នកដែលផ្សព្វផ្សាយតាម internet ហើយវាក៏អាចយកមកថតសំលេងច្រៀងបានដែល។ វាអាចចាប់សំលេងបាន ពី​ 50-15000 hz ។​ វាអាចប្រើជាមួយខ្សែUSB ក៏បាន ខ្សែ XLR ក៏បាន វាមានបូតុងចំនួន 2 មួយសំរាប់តំលើងសំលេងកាស និង មួយសំរាប់បិទ បើក។ អ្នកអាចភ្ជាប់កាស ជាមួយវាដោយរន្ធកាសដែលមាននៅពីក្រោមជាស្រេច ដូចនេះអ្នកអាចស្តាប់ឬសំលេងដែលអ្នកនិយាយ ឬច្រៀងផ្ទាល់នៅពេលកំពុងថត ដោយមិនចាំបាច់ចាំដល់ពេលអ្នកថតសំលេងចប់នោះទេ។

atr2100_usb_2_sq

Blue microphone SNOWBALL

ជាMicrophoneមួយមានរៀងដូចឈ្មោះវា (មូល)​ Microphone នេះល្បីជាងគេបំផុតនៅក្នុងបណ្តាញ youtube វាគួរអោយស្រលាញ់ និង មានសមត្ថភាពខ្ពស់សំរាប់ថតសំលេង ច្រៀង ឧបករណ៍ភ្លេង។ វាជាប្រភេទ Condenser microphone ជាពិសេសបំផុតវាអាចប្រើជាមួយ iPad គ្រប់ប្រភេទ ដូចនេះហើយបានជាអ្នកអាចឃើញមានលក់វានៅតាមហាង apple store នៅលើពិភពលោក។ វា​មានបីពណ៌ ខ្មៅ ទឹកប្រាក់ និង​ពណ៌ស វាមានរាងតូចអាចដាក់តាមខ្លួនបាន វាអាចប្រើបានគ្រប់ Os។

6a00d83452989a69e200e5505078c48834-800wi

Blue Microphone Yeti

ដូចទៅនឹង SNOWBALL​ដែរ ប៉ុន្តែ Microphone មួយនេះ មានរន្ធដោតកាសស្បាប់ដូច Audio technica ATR2100 ដែល SNOWBALL មិនមាន។ សមត្ថភាពរបស់វាប្រហាក់ប្រហែលនឹង SNOWBALL ហើយវាមានរាងមើលទៅទំនងជាង។ អ្នកអាចកាច់ក្បាលវាចុះក្រោម ឡើងលើបាន។​ វាភ្ជាប់មកជាមួយជើងទ្រតែម្តង អ្នកមិនចាំបាច់ទិញទំរជើងបន្ថែមទៀតទេ។ វាមានជំរើស៤ គឺអ្នកអាច ថតពីមុខ, ថតពីមុខ​និងចំហៀង, ថត ពីមុខ និង ពីក្រោយ, និង​ ថតគ្រប់ទិស ដូចនេះអ្នកអាចថតសំលេងជាក្រុម។

yeti-gallery-06

Audio technica AT2020 USB

microphone ប្រភេទនេះមានប្រភេទUSB និងប្រភេទXLR អ្នកគួរតែប្រុងប្រយ័ត្ននៅពេលដែលអ្នកទិញ។ វាជាmicrophoneដែលថ្លៃក្នុងចំនោមMicrophoneខាងលើ ដូចនេះសមត្ថភាពរបស់វាក៏ខ្លាំងជាង microphone គេដែល ប៉ុន្តែគេនៅតែប្រើ SNOWBALL ឬ Yeti ភាគច្រើន។ វាមានរាងដូច microphone ដែលគេដាក់ក្នុងស្ទូឌីយូ សំរាប់អ្នកដែលចង់ប្រើវា អ្នកគួរតែត្រៀមលុយសំរាប់ទិញជើង និង ឧបករណ៍សំរាប់ដាក់វា ព្រោះជើងទំរដែលមកជាមួយវា អាចរង្គើ ដូចនេះការថតក៏មានលឺសំលេងរង្គើដែល។

at2020_usb_1_sq

Microphone ទាំងអស់នេះ សុទ្ធតែជា microphone ដែលគេគិតថាល្អ ហើយថោក ប៉ុន្តែសំរាប់អ្នកដែលគិតអំពីការថតសំលេងច្រៀងធម្មតាៗ ឬ ថតសំលេងពេលលេងហ្គេម ឬថតសំលេងពេលថតរឿងតូចតាច ឬអ្នកដែលចង់ច្រៀងដាក់គេហទំព័រនាៗដូចជា youtube។  បើអ្នកចង់ចូលទៅការថតរបៀប Professional អ្នកគួរតែជ្រើសរើស Microphone ដែលមានគុណភាពល្អសំរាប់ស្ទូឌីយូតែម្តងទៅ។ តាមគំនិតខ្ញុំ ការមានMicrophone ទាំងអស់នេះ មិនទាន់ល្អនៅឡើយទេ អ្នកគួរតែមានបន្ទប់មួយដែលស្ងាត់ មិនលងសំលេងពីជញ្ជាំង នោះអ្នកនឹងថតសំលេងបានពីរោះមិនថាMicrophone អ្វីក៏ដោយ។

Comments Off on មីក្រូហ្វូនប្រើរន្ធUSBដែលមានក្រោមតំលៃ 200$ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន