MENU

វិធីសាស្ត្រដ៏ល្អក្នុងការសំអាតទូរស័ព្ទដៃរបស់អ្នក

ទូរស័ព្ទដៃគឺជាឧបករណ៍មួយដែលនៅជិតខ្លួនរបស់យើងទាំងអស់គ្នាសឹងតែគ្រប់ពេលវេលាទៅហើយ។ តើអ្នកទាំងអស់គ្នាធ្លាប់បានដឹងទេថាឧបករណ៍ដ៏ចាំបាច់ និង ជាទីស្រលាញ់របស់យើងមួយនេះអាចនាំបញ្ហារសុខភាពដល់យើងបានបើសិនជាយើងមិនបានធ្វើការសំអាតវាឲ្យបានត្រឹមត្រូវនោះ? បើតាមការសិក្សារស្រាវជ្រាវរបស់មន្ទីរសុខាភិបាលរបស់សហរដ្ឋអាមេរិកបានរកឃើញថាមានមេរោគ និង បាក់តេរី ជាច្រើននៅលើទូរស័ព្ទដៃរបស់យើង។ ដូចនេះដើម្បីជួយថែរក្សារដល់សុខភាពរបស់យើង និង ដើម្បីរក្សារគុណភាពទូរស័ព្ទរបស់យើងឲ្យស្ថិតនៅបានយូរ មិនឆាប់ចាស់ ឬ ខូចនោះ ខាងក្រោមនេះគឺជាវិធីសាស្ដ្រដ៏ត្រឹមត្រូវមួយចំនួនដែលយើងគួរធ្វើក្នុងសំអាតទូរស័ព្ទដៃរបស់យើង ៖

 

ការសំអាតទៅលើអេក្រង់របស់ទូរស័ព្ទដៃ ៖ សំរាប់ការសំអាតទៅលើអេក្រង់របស់ទូរស័ព្ទដៃ យើងអាចសំអាតវាឲ្យស្អាត និង បំបាត់នៅស្នាមម្រាមដៃបានដោយការប្រើប្រាស់ទឹកសំរាប់លាងសំអាតកញ្ចក់វ៉ែនតា ឬ ទឹកដែលប្រើប្រាស់សំរាប់សំអាតអេក្រង់របស់កុំព្យូទ័រ។

 

zeiss_2127990_lens_care_kit_2oz_1097470

 

យើងគួរតែជៀសវាងនៅការប្រើប្រាស់ទឹកសាប៊ូរបាញ់សំអាតកញ្ចក់ ឬ ផលិតផលមួយចំនួនទៀតដែលមានផ្ទុកទៅដោយសារធាតុអាកុល។ មូលហេតុគឺដោយសារតែនៅលើទូរស័ព្ទដៃភាគច្រើនគឺមានសារធាតុសំរាប់ការពារភាពឆ្កូត នឹង ស្នាមម្រាមដៃនៅលើអេក្រង់ ហើយសារធាតុនោះនឹងបាត់បង់បើសិនជាយើងប្រើប្រាស់ទឹកសាប៊ូរបាញ់សំអាតកញ្ចក់ ឬ ផលិតផលដែលមានផ្ទុកសារធាតុអាកុសំអាតទៅលើវានោះ។ ប៉ុន្តែយើងអាចប្រើទឹកអាកុលសំរាប់ការជូតសំអាតនៅចំណុចផ្សេងៗទៀតនៃទូរស័ព្ទដៃបានដូចជាផ្នែកខាងក្រោយ ឬ ក៏ប៊ូតុងជាដើម ព្រោះចំណុចទាំងនោះមិនមានផ្ទុកសារធាតុការពារស្នាមឆ្កូតនោះទេ។

 

 

ធ្វើការសំអាតនៅស្នាមម្រាមដៃជាមួយក្រណាត់សំអាតកញ្ចក់វ៉ែនតា ៖ ក្រណាត់សំរាប់ជូតកញ្ចក់វ៉ែនតាគឺជាវត្ថុមួយដែលយើងងាយនឹងរក និង សាកសម្យបំផុតក្នុងការជូតបំបាត់នៅស្នាមម្រាមដៃដែលមាននៅលើអេក្រង់ទូរស័ព្ទដៃរបស់អ្នក។ យើងគួរតែជៀសវាងនៅការប្រើប្រាស់ក្រណាត់ដ៏ទៃទៀតដែលមានលក្ខណៈរឹង​ ឬ គ្រើមដូចជាសាច់ក្រណាត់ខោអាវរបស់យើងជាដើម ព្រោះវាអាចធ្វើឲ្យឆ្កូតកញ្ចក់អេក្រង់របស់ទូរស័ព្ទយើងបាន។

 

k

 

ការជូតសំអាតទៅលើប្រដាប់បំពងសំលេង និង កន្លែងសំរាប់ដោតកាសត្រជៀក ៖ តើអ្នកទាំងអស់គ្នាធ្លាប់គិតពីការសំអាត់ប្រដាប់បំពងសំលេង និង កន្លែងសំរាប់ដោតកាសត្រជៀករបស់ទូរស័ព្ទដៃអ្នកដែរទេ? វាជាការពិតណាស់ដែលថាការសំអាតត្រង់ចំណុចទាំងពីរនេះមិនមែនជារឿងដែលពិបាកនោះទេ។ យើងអាចសំអាតវាបានដោយងាយជាមួយនឹងសំឡីត្បាល់ត្រជៀក។ សំរាប់សំឡីត្បាល់ត្រជៀកខ្លះដែលមានលក្ខណៈរាងធំយើងចាំបាចត្រូវតែបះវាចេញខ្លះដើម្បីឲ្យវាសម្យល្មមទៅនឹងកន្លែងដាក់កាសត្រជៀករបស់យើង។ ម៉្យាងវិញទៀតយើងក៏អាចបន្ថែមនៅទឹកអាកុលបន្តិចបន្តូចទៅលើសំឡីនោះដើម្បីជួយដល់ការសំអាតរបស់យើងឲ្យកាន់តែល្អ និង ឆាប់រសហ័ស។

 

11715973_842532022469350_2005349031_n

 

ក្រៅពីសំឡីត្បាស់ត្រជៀកយើងក៏អាចប្រើផលិតផលមួយទៀតសំរាប់ការជូតសំអាតទៅលើចំណុចទាំងនេះបានជាមួយនឹង Cyber Clean។ វាគឺជាដុំជ័រទន់ ហើយមានជាតិស្អឹតតិចៗ ដែលអាចជួយឲ្យយើងសំអាតធូលីដីពីទូរស័ព្ទដៃ ឬ កុំព្យូទ័រយើងដោយងាយ ដោយគ្រាន់តែយកវាមកជូត និង សង្កត់ថ្មមៗទៅចំណុចដែលយើងចង់សំអាត ឬ គិតថាមានធូលីនោះ។ យើងអាចរកទិញផលិតផលនេះបានតាមរយះគេហ័ទំព័រអនឡាញ Amazon ឬ តាមហាងលក់ផលិតផលកុំព្យូទ័រក្នុងស្រុកមួយចំនួន។

 

71msQJ-SNlL._SL1500_

635761964111582046

 

ទាំងអស់នេះគឺជាវិធីសាស្ត្រដែលអាចជួយយើងក្នុងការថែរក្សារ និង សំអាតទូរស័ព្ទដៃរបស់យើងឲ្យបានស្អាត និង រក្សារភាពថ្មីរបស់វាឲ្យនៅបានយូរ។

 

 

Comments Off on វិធីសាស្ត្រដ៏ល្អក្នុងការសំអាតទូរស័ព្ទដៃរបស់អ្នក បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន