MENU

Dragon Soul ហ្គែមដ៏ជក់ចិត្តរបស់ iOS និង Android

តើអ្នកទាំងអស់គ្នាអផ្សុកដែលទេ? សំរាប់អ្នកដែលអផ្សុក យើងអាចធ្វើការកាត់បន្ថយភាពអផ្សុកទាំងនោះបានខ្លះៗដោយការទាញយកហ្គែមមួយនេះមកកំសាន្ត។ ហ្គែមមួយនេះមានឈ្មោះថា Dragon Soul វាជាប្រភេទហ្គែម (RPG) ដែលតម្រូវឲ្យអ្នកគ្រប់គ្រង និង បញ្ជាទៅលើតួរអង្គទាំងអស់របស់អ្នកនៅក្នុងហ្គែមនេះដើម្បីទទួលបានជ័យជំនះ។ Dragon Soul គឺជាហ្គែមមួយដែលបង្កើតឡើងដោយក្រុមហ៊ុន PerBlue ក្នុងឆ្នាំ 2015 នេះ ហើយហ្គែមនេះអាចទាញយកមកលេងកំសាន្តបានទាំងនៅលើប្រព័ន្ធប្រត្តិបត្តិការ iOS និង ប្រព័ន្ធប្រត្តិបត្តិការ Android ផងដែរ។

12231371_524924450996813_1073085624_n

ក្នុងហ្គែមនេះអ្នកនឹងដើរតួរជាអ្នកគ្រប់គ្រង និង បញ្ជាទៅលើសត្វនាគ និង សត្វចម្លែកជាច្រើនប្រភេទរបស់អ្នក ដោយធ្វើការផ្សងព្រេង និង ប្រគួតជាមួយនឹងអ្នកដ៏ទៃដែលមានបរិវាជាច្រើនដូចជាអ្នកដែរ។ អ្នកអាចយកជ័យជំនះក្នុងហ្គែមនេះបានដោយការពង្រឹងសម្ថភាព និង កម្រិតរបស់សត្វនាគ និង សត្វចម្លែករបស់លោកអ្នកឲ្យខ្ពស់ ប៉ុន្តែវាទាមទាឲ្យយើងត្រូវការចំណាយពេលច្រើនទៅលើវា។ ហើយសម្រាប់ខាងក្រោមនេះគឺជាចំណុចពិសេសមួយចំនួនរបស់ហ្គែមមួយនេះ ៈ

  • ការគ្រប់គ្រងទៅលើតួរអង្គ ៖ យើងអាចជ្រើសរើសតួរអង្គចំនួន 5 នាក់ដើម្បីធ្វើការប្រគួត និង ផ្សងព្រេង។ ដោយតួរអង្គនិមួយៗមានវិជ្ជាសិល 4 ដែលអាចឲ្យយើងធ្វើការតំឡើងកម្រិតបាន។ ម៉្យាងវិញទៀតយើងក៏អាចធ្វើការតំឡើងកម្រិតឲ្យតួរអង្គរបស់យើងតាមរយះការផ្តល់អាវុធដ៏ចំលែកៗទៅឲ្យពួកគេ។

12248838_524924444330147_522155543_n

12233427_524924440996814_943241275_n

  • ការប្រគួតជាមួយអ្នកលេងហ្គែមដ៏ទៃ ៖ តម្រវឲ្យអ្នកធ្វើការប្រគួតជាមួយនឹងគូរប្រជែងជាច្រើន នៅជុំវិញពិភពលោក។ ដូចច្នេះអ្នកគួរតែរៀបចំក្បួនប្រយុទ្ធរបស់លោកអ្នកឲ្យបានល្អ បើសិនជាអ្នកចង់ទទួលបានជ័យជំនះ។

12226690_524924457663479_29158973_n

  • សាច់រឿងផ្សងព្រេងដ៏អស្ចារ្យ ៖ ធ្វើការប្រយុទ្ធជាមួយនឹងសត្វនាគ និង សត្វចម្លែកជាច្រើន បន្ទាប់មកអ្នកនឹងទទួលបាននូវដួងប្រលឹងរបស់សត្វទាំងនោះ ដើម្បីជាការដោះលែងពួកវាឲ្យរួចផុតពីការគ្រប់គ្រងរបស់មេបីសាចដែលជាតួរអង្គចិត្តអាក្រក់នៅក្នុងហ្គែមនេះ។

12248840_524924507663474_2024744733_n

12248900_524924477663477_1836873014_n

  • រីករាយជាមួយនឹងក្រាហ្វិកអស្ចារ្យ ៖ ធ្វើការផ្សងព្រេង រុករក ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត មើលទៅមិនរញ៉េរញ៉ៃ និង មិនស្មុគស្មាញ ជាមួយនឹងតួរអង្គបែបកំប្លែង និង ក្រាហ្វិកអស្ចារ្យត្រជាក់ភ្នែក។ ( ជាចំណុចដែលខ្ញុំចូលចិត្តបំផុតរបស់ហ្គែមមួយនេះ)

unnamed

ចំពោះខ្ញុំវិញគឺខ្ញុំតែងតែលេងហ្គែមមួយនេះម្តងមួយកាលនៅពេលដែលខ្ញុំទំនេរ ព្រោះវាមិនពិបាក ហើយក្រាហ្វិកវាស្អាតជាងហ្គែមដ៏ទៃដែលមានលក្ខណៈស្រដៀងហ្គែមនេះ។ សរុបទៅហ្គែមនេះគឺជាហ្គែមមួយដែលមានលក្ខណៈងាយៗ ហើយមិនមានភាពសាំញាំទេ។ សម្រាប់អ្នកដែលមានពេលទំនេរច្រើន ឬ អផ្សុកនោះអាចសាកល្បងទាញយកហ្គែមនេះមកលេងបានព្រោះវាជាហ្គែមដែលមិនគិតប្រាក់ទេ។

 

Comments Off on Dragon Soul ហ្គែមដ៏ជក់ចិត្តរបស់ iOS និង Android ហ្គែម

Comments are closed.

យោបល់របស់អ្នកអាន