MENU

វិធីសាស្ត្រខ្លះៗដែលអាចជួយក្នុងការត្រួតពិនិត្យ និង សំគាល់រថយន្តកាត់ត

នៅពេលថ្មីៗនេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើការប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋយើងឲ្យមានការប្រុងប្រយ័ត្នក្នុងការទិញរថយន្តកាត់ត ឬ ផ្គុំខុសបច្ចេកទេស ព្រោះរថយន្តទាំងនេះកំពុងត្រូវឈ្មួញខុសច្បាប់លួចលាក់នាំចូលជាច្រើន។ រថយន្តកាត់តគឺជាប្រភេទរថយន្តដែលត្រូវបានកាត់ផ្តាច់ចេញ និង ផ្សាភ្ជាប់គ្នារដើម្បីដំឡើងរវាងតួររថយន្ត ដំបូល បាត និង ម៉ាស៊ីនរបស់រថយន្តដែលខុសពីលក្ខណៈបច្ចេកទេសសុវត្ថិភាពរបស់រថយន្ត។ មូលហេតុដែលនាំឲ្យមានការកាត់តរថយន្តមានដូចជា ៖

  • វាអាចជារថយន្តដែរត្រូវបានក្រុមចោលួចហើយធ្វើការកាត់ និង បំបែកជាបំណែកៗ ដើម្បីងាយស្រួលគេចពីសម្ថកិច្ច

នេះជារូបភាពគ្រឿងរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

គ្រឿងរបស់រថយន្តដែលបានកាត់ជាចំណែកៗ។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

  • វាអាចជាការកាត់តរវាងបំណែកនៃរថយន្តដែលរងការខូចខាត់ខ្លាំងមិនអាចជួសជុលបាន ជាមួយបំណែករថយន្តផ្សេងៗទៀតដែលមានម៉ូដដូចគ្នា
1546361_1717654908465042_8629010281507233204_n

រូបភាពចំណែករបស់រថយន្តដែលត្រូវបានកាត់

  • ឈ្មួញធ្វើការកាត់តរថយន្ត និង យកមកផ្សាភ្ជាប់គ្នាវិញដើម្បីចំនេញថ្លៃពន្ធ

ការកាត់តរថយន្តមិនមែនជារឿងងាយស្រួលទេ ព្រោះវាទាមទាឲ្យអ្នកកាត់តរថយន្តត្រូវចំណាយពេលវេលាជាច្រើន បូករួមទាំងជំនាញបច្ចេកទេសដ៏ច្បាស់លាស់ក្នុងការ កាត់ ផ្សារភ្ជាប់ និង ការបាញ់ថ្នាំរថយន្ត ជាហេតុដែលធ្វើឲ្យយើងពិបាកក្នុងការមើលថារថយន្តទាំងនោះធ្លាប់ត្រូវបានគេកាត់ត។ សំរាប់អ្នកដែលមិនមានជំនាញក្នុងការត្រួតពិនិត្យរថយន្តពិតជាអាចនឹងចាញ់ការបោកបញ្ឆោតពីឈ្មួញទាំងនោះយ៉ាងងាយ ហើយរថយន្តទាំងនោះក៏មិនមានការធានាសុវត្ថិភាពក្នុងការបើកបរ និង គុណភាពពីឈ្មួញដែរព្រោះវាគឺជារថយន្តប្រភេទមួយទឹកដែលត្រូវបានគេធ្វើការកាត់ត។

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនក្នុងការត្រួតពិនិត្យទៅលើរថយន្តដើម្បីជៀសវាងនៅការជ្រើរើសរថយន្តដែលគេធ្លាប់បានធ្វើការកាត់តរ ៖

  • យើងគួរតែធ្វើការត្រួតពិនិត្យរថយន្តនៅទីកន្លែងដែលមានពន្លឺច្បាស់ ជៀសវាងធ្វើការពិនិត្យរថយន្តនៅទីដែលមានភ្លៀងធ្លាក់ ឬ មិនមានពន្លឺច្បាស់ ព្រោះថាយើងអាចនឹងមានផលវិបាកក្នុងការពិនិត្យរថយន្ត
OKC-Used-Car-Inspection-1024x682

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

  • ត្រួតពិនិត្យរកស្នាមផ្សារ ឬ តភ្ជាប់ នៅត្រង់សរសរគ្រងទ្រដំបូលរថយន្ត ឬ សុំបង្អួចរថយន្ត។ ជាពិសេសនៅត្រង់សរសរគ្រោងរថយន្តដែលជាប់ទៅនឹងផ្នែកកញ្ចក់ខាងក្រោយនៃរថយន្ត ដែលគេហៅថាសរសរគ្រោង C ( C pillar)។ ធ្វើការត្រួតពិនិត្យផ្នែកគ្រឿងខាងក្នុងនៃ C pillar អាចបង្ហាញឲ្យយើងឃើញកន្លែងដែលធ្លាប់ផ្សារភ្ជាប់ ឬ បាញ់ថ្នាំជាថ្មី។
220px-Three_body_styles_with_pillars_and_boxes

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

  • ធ្វើការត្រួតពិនិត្យនៅត្រង់ចំណុចកណ្តាលរបស់ខាងក្រោមរថយន្តថាវាមានស្នាមផ្សារភ្ជាប់ ឬ ស្នាមប្រះដែលមើលទៅគួរឲ្យសង្ស័យដែរឬទេ?

12108268_1717654865131713_6610689114948786457_n

  • ត្រួតពិនិត្យមើលត្រង់ចណ្លោះរវាងទ្វារថយន្តនឹងរថយន្តថាតើវាមានលក្ខណៈ និង​ ពណ័ថ្នាំត្រឹមត្រូវស្មើរគ្នាដែលឬទេ ហើយយើងគួរតែធ្វើការសាកល្បងបើកបិទទ្វារថយន្តដើម្បីឲ្យមានភាពប្រាកដថាទ្វារថយន្តមិនមានភាពរង្គោះរង្គើរ ឬ ទង្គិចគ្នាជាមួយសុំទ្វារថយន្ត
12112188_1717654881798378_9100214026417626256_n

រូបភាពចំណែករបស់រថយន្ត

  • ធ្វើការពិនិត្យទៅលើដៃទ្វារបស់រថយន្តថាពណ័ថ្នាំមានភាពមិនប្រក្រតីដែរទេ? ធ្វើការត្រួតពិនិត្យត្រង់សុំបង្អួចថាតើមានស្នាមថ្នាំបាញ់ប្រឡាក់ទេ? ព្រោះថាបើមានស្នាមថ្នាំបាញ់ប្រឡាក់នោះគឺអាចមានន័យថាសុំបង្អួច ឬ បង្អួចរបស់រថយន្តនោះធ្លាប់បានធ្វើការប្តូរ ឬ ផ្សារភ្ជាប់។
IMG_6581

រូបភាពរបស់រថយន្ត ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

  • ពិនិត្យមើលលេខ VIN នៅលើក្រដាសស្នាម ហើយធ្វើការផ្ទៀងជាមួយនឹងតួលេខ VIN នៅលើរថយន្តឲ្យបានត្រឹមត្រូវ និង ដូចគ្នា។ យើងអាចរកឃើញលេខ VIN ទាំងនេះបាននៅក្នុងច្រកដាក់ម៉ាស៊ីន ត្រង់កន្លែងដាក់ជើងអ្នកបើកបរ និង ត្រង់ចន្លោះទ្វារថយន្តជាដើម។ យើងគួរតែធ្វើការត្រួតពិនិត្យទៅលើលេខ VIN របស់រថយន្តនេះយ៉ាងហោចណាស់ឲ្យបានចំនួន 3 កន្លែង។

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

 

  • ធ្វើការសាកល្បងបើកបររថយន្តដែលអ្នកពេញចិត្តនៅលើដងផ្លូវដែលមានសភាពខុសគ្នាឲ្យបាន 10 ទៅ 15 នាទី ឲ្យដឹងពីសភាពនៃការធ្វើដំណើររបស់រថយន្ត
  • គួរជៀសវាងរថយន្តដែលមានតំលៃ 70 ភាគរយក្រោមតំលៃទីផ្សារ ព្រោះថារយន្តដែលមានតំលៃថោកយ៉ាងនេះអាចមានបញ្ហាទៅលើគុណភាព ឬ អាចជារថយន្តកាត់តរ។
នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

សរុបសេចក្តីមករថយន្តកាត់តរគឺជាប្រភេទរថយន្តដែលធ្លាប់បានធ្វើការកាត់ផ្តាច់ចេញ និង ផ្សាភ្ជាប់គ្នារ វិញ ជាបំណែកៗ និង បាននាំយកចូលដោយក្រុមឈ្មួញខឹលខូចដើម្បីចំណេញទៅលើពន្ធ។ ដើម្បីការពារខ្លួនយើងពីការគ្រោះថ្នាក់ដែលបណ្តាលមកពីរថយន្តកាត់ត និង ការចាញ់បោកពួកឈ្មួញខឹលខូចទាំងនោះយើងគួរតែមានអ្នកដែលជំនាញខាងត្រួតពិនិត្យរថយន្តទៅជាមួយ ឬ នាំយករថយន្តដែលយើងពេញចិត្តទៅលានដ្ឋានជួសជុលរថយន្តដើម្បីធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវមុននឹងយើងធ្វើការសំរេចចិត្តជ្រើសរើស។

 

Comments Off on វិធីសាស្ត្រខ្លះៗដែលអាចជួយក្នុងការត្រួតពិនិត្យ និង សំគាល់រថយន្តកាត់ត យានយន្ត, សង្គម

Comments are closed.

យោបល់របស់អ្នកអាន