MENU

អត្តន័យទង់ជាតិរបស់ប្រទេសដែលជាសមាជិកអាស៊ាន

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ ហៅកាត់ថាអាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី 8 ខែសីហា ឆ្នាំ 1967 នៅក្នុងទីក្រុងបាងកកប្រទេសថៃជាមួយនឹងការចុះហត្ថលេខាលើសេចក្តីប្រកាសអាស៊ាន ដោយប្រទេសជាសមាជិកដំបូងទាំង 5 គឺឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។

នេះជារូបភាពដកស្រង់ចេញពីគេហទំព័រ wikipedia

ក្រោយមកក៏មានការចូលរួមពីប្រទេសប៊្រុយណេដារូសាឡឹមនៅថ្ងៃទី 7 ខែមករា ឆ្នាំ 1984 ប្រទេសវៀតណាមនៅថ្ងៃទី 28 ខែកក្កដាឆ្នាំ 1995 ប្រទេសឡាវ និង មីយ៉ាន់ម៉ានៅថ្ងៃទី 23 ខែកក្កដាឆ្នាំ 1997 ហើយប្រទេសកម្ពុជានៅថ្ងៃទី 30 ខែមេសាឆ្នាំ 1999។ គោលបំណងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍រួមមាន ការបន្ថែមល្បឿននៃកំណើនសេដ្ឋកិ វឌ្ឍនភាពសង្គម និង វិវឌ្ឍនភាពនៃ សង្គមវប្បធម៍រវាងសមាជិករបស់ខ្លួន ការការពារសន្តិភាពនិងស្ថិរភាពតំបន់ និង ឱកាសសម្រាប់ប្រទេសជាសមាជិកដោះស្រាយបញ្ហវិវាទហាដោយសន្តិវិធី។

ASEAN-member-countries

នេះជារូបភាពដកស្រង់ចេញពីគេហទំព័រ wikipedia

ខាងក្រោមនេះគឺជាទង់ជាតិ និង អត្ថន័យរបស់ទង់ជាតិរបស់អាស៊ាន និង ប្រទេសដែលជាសមាជិក ៈ

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

ទង់ជាតិរបស់អាស៊ានមានផ្ទៃពណ៌ខៀវខាងក្រោយ និង និមិត្តរូបរាងជាដើមស្រូវពណ៌លឿងនៅក្នុងរង្វង់ពណ៌ក្រហមដោយពាត់ជុំវិញដោយរង្វង់កងពណ័ស។ រូបរាងដើមស្រូវ 10 ដើមចងភ្ជាប់គ្នាដំណាងឲ្យចំណងមិត្តភាព និង សាមគ្គីភាពវាងប្រទេសទាំង 10 របស់អាស៊ីត្រូវបានចងភ្ជាប់គ្នាដូចដើមស្រូវ។ សំរាប់ពណ៌ខៀវតំណាងឱ្យសន្តិភាព និង ស្ថិរភាព ពណ៌ក្រហមតំណាងឱ្យថាមពល និង ចិត្ដក្លាហាន ពណ៌លឿងតំណាងឱ្យភាពរុងរឿង និង ពណ៌សបង្ហាញពីភាពបរិសុទ្ធ។

Flag_of_ASEAN.svg

នេះជារូបភាពដកស្រង់ចេញពីគេហទំព័រ wikipedia

ប្រទេសកម្ពុជា

នៅក្នុងទង់ជាតិរបស់ប្រទេសកម្ពុជារួមមានខ្សែរបណ្តោយឆ្នូត 3 ខ្សែរ ដោយមានពណ័ខៀវនៅឆ្នូតខាងលើ និង ខាងក្រោម និងឆ្នូតពណ័ក្រហមជាមួយនឹងនិមិត្តរូបប្រសាទអង្គរវត្តពណ៌សនៅចំកណ្តាល។ សំរាប់ពណ៌ក្រហមគឺដំណាងឱ្យជាតិ រីឯរូបប្រាសាទអង្គរវត្តពណ៌សជានិមិត្តរូបសាសនាជាតិដំបូងរបស់កម្ពុជាគឺព្រហ្មញ្ញសាសនាហើយនាពេលបច្ចុប្បន្នគឺព្រះពុទ្ធសាសនា។ ចំណែកឯ ពណ៌ខៀវដំណាងឱ្យព្រះមហាក្សត្រ។

Flag_of_Cambodia.svg

នេះជារូបភាពដកស្រង់ចេញពីគេហទំព័រ wikipedia

ប្រទេសថៃ

នៅក្នុងទង់ជាតិរបស់ប្រទេសថៃរួមមានខ្សែរបណ្តោយឆ្នូតចំនួន 5 ខ្សែរ ដោយមានពណ័ក្រហមនៅឆ្នូតទី1 និង ទី5 តំណាងឱ្យការតស៊ូរបង្ហូរឈាមដើម្បីឯករាជរបស់ប្រទេសថៃ ពណ៌សនៅឆ្នូតទី2 និង ទី4 តំណាងឱ្យសាសនា ហើយឆ្នូតពណ័ខៀវចំកណ្តាលតំណាងឱ្យរាជានិយម។

2000px-Flag_of_Thailand.svg

នេះជារូបភាពដកស្រង់ចេញពីគេហទំព័រ wikipedia

ប្រទេសឡាវ

នៅក្នុងទង់ជាតិរបស់ប្រទេសឡាវរួមមានខ្សែរបណ្តោយឆ្នូតក្រហមនៅខាងលើ និង ខាងក្រោមតំណាងឱ្យការតស៊ូរបង្ហូរឈាមដើម្បីឯករាជរបស់ប្រទេសឡាវ ពណ៌ខៀវនៅកណ្តាលតំណាងឱ្យទ្រព្យសម្បត្តិ ភាពរុងរឿងរបស់ប្រទេសឡាវ ចំណែកឯរូបរង្វង់មូលពណ៌សជានិមិត្តរូបនៃការឯកភាពជាតិ និង យុត្តិធម៍។

2000px-Flag_of_Laos.svg

នេះជារូបភាពដកស្រង់ចេញពីគេហទំព័រ wikipedia

ប្រទេសវៀតណាម

នៅក្នុងទង់ជាតិរបស់ប្រទេសវៀតណាមរួមមានផ្ទៃពណ៌ក្រហមតំណាងឱ្យការតស៊ូរបង្ហូរឈាមដើម្បីឯករាជរបស់ប្រទេសវៀតណាម និង រូបផ្កាយពណ៌លឿងដែលមានមុខប្រាំ តំណាងឱ្យការរួបរួមគ្នារបស់វៀតណាមរវាងកម្មករ កសិករ ទាហាន បញ្ញវន្ត និង យុវជន ក្នុងការកសាងសង្គមនិយម។

Flag_of_Vietnam.svg

នេះជារូបភាពដកស្រង់ចេញពីគេហទំព័រ wikipedia

ប្រទេសមីយ៉ានម៉ា

នៅក្នុងទង់ជាតិរបស់ប្រទេសមីយ៉ានម៉ារួមមានឆ្នូតពណ័លឿងនៅខាងលើជានិមិត្តរូបនៃចំណងសាមគ្គីភាពក្នុងចំណោមក្រុមជនជាតិភាគតិចទាំងអស់។ ឆ្នូតពណ័បៃតងតំណាងឱ្យសន្ដិភាព ភាពស្ងប់ស្ងាត់និង បរិស្ថានខៀវស្រងាត់របស់ប្រទេសនេះ។ ឆ្នូតពណ័ក្រហមតំណាងឱ្យភាពក្លាហាន និង ការសម្រេចចិត្តដោយមិនរួញរា។ សំរាប់រូបសញ្ញាផ្កាយពណ៌សគឺតំណាងឱ្យការរួបរួមបញ្ចូលគ្នានៃសហភាព។

Flag_of_Myanmar.svg

នេះជារូបភាពដកស្រង់ចេញពីគេហទំព័រ wikipedia

ប្រទេសម៉ាឡេស៊ី

នៅក្នុងទង់ជាតិរបស់ប្រទេសម៉ាឡេស៊ីរួមមានឆ្នូតពណ័ក្រហម ស និង មុខទាំង 14 របស់ផ្កាយតំណាងឱ្យរដ្ឋជាសមាជិកទាំង 13 នៃសហព័ន្ធម៉ាឡេស៊ី និង សង្កាត់សហព័ន្ធនៃទីក្រុងគូឡាឡាំពួ។ ឆ្នូត និង ផ្កាយនេះតំណាងឱ្យភាពស្មើគ្នានៅក្នុងសហព័ន្ធរបស់រដ្ឋ និង នៅក្នុងរដ្ឋាភិបាលសហព័ន្ធ។ សំរាប់រូបចំណិតព្រះច័ន្ទ និង ផ្កាយគឺតំណាងឱ្យសាសនាអ៊ីស្លាម និង ពណ៌លឿងគឺជាពណ័ប្រពៃណីរបស់រាជវង្ស។ ចំណែកឯរាងការ៉េពណ៌ខៀវវិញគឺតំណាងឱ្យការឯកភាពជាតិរបស់ប្រជាជនម៉ាឡេស៊ី។

2800px-Flag_of_Malaysia.svg

នេះជារូបភាពដកស្រង់ចេញពីគេហទំព័រ wikipedia

ប្រទេសឥណ្ឌូនេស៊ី

នៅក្នុងទង់ជាតិរបស់ប្រទេសឥណ្ឌូនេស៊ីរួមមានឆ្នូតពណ័ឆ្នូតក្រហមជានិមិត្តរូបនៃឈាមនិងតំណាងឱ្យរាងកាយមនុស្ស។ ឆ្នូតសតំណាងឱ្យព្រលឹងនិងវិញ្ញាណ។

Flag_of_Indonesia.svg

នេះជារូបភាពដកស្រង់ចេញពីគេហទំព័រ wikipedia

ប្រទេសសឹង្ហបុរី

ផ្ទៃពណ៌ក្រហមតំណាងឱ្យភាពជាបងប្អូនជាសកល និង សមភាពនៃមនុស្សជាតិ។ ផ្ទៃពណ៌សតំណាងឱ្យភាពបរិសុទ្ធនិង គុណធ៍ម។ រូបព្រះច័ន្ទចំណិតគឺជានិមិត្តរូបតំណាងឱ្យភាពរីកចំរើនរបស់ប្រទេសជាតិវ័យក្មេង និង រូបស័ញ្ញាផ្កាយទាំងប្រាំតំណាងឱ្យ អុត្តមគតិនៃលទ្ធិប្រជាធិបតេយ្យ សន្តិភាពវឌ្ឍនភាព សុចរិត និង សមភាព។

1280px-Flag_of_Singapore.svg

នេះជារូបភាពដកស្រង់ចេញពីគេហទំព័រ wikipedia

ប្រទេសប៊្រុយណេដារូសាឡឹម

នៅក្នុងទង់ជាតិរបស់ប្រទេសប៊្រុយណេដារូសាឡឹមរួមមាននិមិត្តរូបជាតិដែលនៅចំកណ្តាលមានពណ័ក្រហម។ ធាតុផ្សំទាំង​​ 5 ចម្បងនៃនិមិត្តរូបជាតិនេះរួមមានទង់ជាតិជាមួយឆ័ត្ររាជវង្សតំណាងឱ្យរាជានិយម ស្លាបដែលមានរោមចំនួនបួនជានិមិត្តសញ្ញានៃយុត្តធម៍​ ភាពស្ងប់ស្ងាត់ ភាពរុងរឿង និង សន្តភាព។ រូបដៃទាំងពីរបញ្ជាក់ការសន្យារបស់រដ្ឋាភិបាលក្នុងការការពារ និង លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ ចំណែកឯរូបចំណិតព្រះច័ន្ទគឺតំណាងឱ្យសាសនាអ៊ិស្លាមគឺជាសាសនារបស់រដ្ឋដោយភ្ជាប់ជាមួយនៅ ពាក្យបាវចនារបស់ជាតិមួយឃ្លាជាអក្សរអារ៉ាបថា  (តែងតែធ្វើតាមការណែនាំរបស់ព្រះជានិច្ច) និង រូបបូរនៅខាងក្រោមដោយសរសេរថា​ (ប៊្រុយណេ ទីលំនៅនៃសន្តិភាព)។ ចំណែកឯផ្ទៃពណ៌លឿងជាពណ័របស់ព្រះមហាក្សត្រ និង ជានិមិត្តរូបនៃរាជាណាចក្រស៊ុលតង់នេះ។ សំរាប់បូរពណ៌ស និង ខ្មៅនោះសំដៅទៅលើប្រធានគណៈរដ្ឋមន្ត្រីរបស់ប្រទេសប្រ៊ុយណេ។

bruneiflagimage1

នេះជារូបភាពដកស្រង់ចេញពីគេហទំព័រ wikipedia

ប្រទេសហ្វីលីពីន

នៅក្នុងទង់ជាតិរបស់ប្រទេសហ្វីលីពីនរួមមានឆ្នូតខៀវជានិមិត្តរូបនៃសេចក្តីស្នេហាជាតិ និង យុត្តិធម៍។ ឆ្នូតក្រហមតំណាងឱ្យសេចក្ដីក្លាហាន និង ការតស៊ូរបង្ហូរឈាមដើម្បីសេរីភាព និង ឯករាជ្យភាព រីឯពណ័សតំណាងសន្តិភាព និង ភាពបរិសុទ្ធ។ រូបផ្កាយទាំងបីតំណាងឱ្យតំបន់ភូមិសាស្ត្រចម្បងទាំងបីនៃប្រទេសហ្វីលីពីនរួមមាន តំបន់ Luzon Mindanao និង Visayas។ ព្រះអាទិត្យតំណាងឯករាជ្យភាព និង កាំរស្មីចំនួនប្រាំបីជាតំណាងឱ្យខេត្តចំនួនប្រាំបីរបស់ខ្លួនដែលបានដឹកនាំការបះបោររបស់ប្រទេសហ្វីលីពីនប្រឆាំងនឹងការគ្រប់គ្រងរបស់អេស្ប៉ាញ។

Flag_of_the_Philippines.svg

នេះជារូបភាពដកស្រង់ចេញពីគេហទំព័រ wikipedia

សរុបសេចក្តីមកប្រទេសដែលជាសមាជិកអាស៊ាននីមួយៗសុទ្ធតែមានទង់ជាតិដែលមានពណ៍ និង រូបសញ្ញារប្លែកៗពីគ្នា ប៉ុន្តែទង់ជាតិទាំងនោះក៏មានបង្កប់នៅអត្ថន័យស្រដៀងៗគ្នាមួយចំនួនផងដែលដូចជាការឱ្យដំលៃទៅលើសន្តិភាព សាសនា និង ឯករាជ្យភាពជាតិជាដើម។

Comments Off on អត្តន័យទង់ជាតិរបស់ប្រទេសដែលជាសមាជិកអាស៊ាន សង្គម

Comments are closed.

យោបល់របស់អ្នកអាន